គួរអាន !

សៀវភៅ​២​ក្បាល​របស់​ អូបាម៉ា និង​ភរិយា លក់​បាន ៦០លាន​ដុល្លារ


ក្រុមហ៊ុន​បោះពុម្ពផ្សាយ​សៀវភៅ Penguin Random House នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​លោក បារ៉ាក់ អូបាម៉ា និង​ភរិយា បន្ទាប់​ពី​ទិញ​សិទ្ធិ​បោះពុម្ព​ក្នុង​តម្លៃ​ ៦០លាន​ដុល្លារ។
អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​​ស្ត្រីទីមួយ លក់​សិទ្ធិ​បោះពុម្ព​សៀវភៅ​ពីរ​ក្បាល​បាន ៦០​លាន​ដុល្លារ។
ដោយ

អតីត​ប្រធានាធិបតី​អាមេរិក​ និង​ស្ត្រី​ទីមួយ នឹងសរសេរ​សៀវភៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ បាន​រួម​គ្នា​លក់​សិទ្ធិ​បោះ​ពុម្ព​ផ្សាយ​ទៅ​ឲ្យ​ក្រុមហ៊ុន។ នេះ​បើ​តាម​ការចុះ​ផ្សាយរបស់​សារព័ត៌មាន​អេឡិចត្រូនិក The Huffington Post

៦០​លាន​ដុល្លារ​សម្រាប់​សៀវភៅ​ពីរ​ក្បាល គឺ​ពិត​ជា​តួលេខ​ដែលបំបែក​ឯតទគ្គកម្ម​សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក​​ដែល​ធ្លាប់​សរសេរ​សៀវភៅ​ក្រោយ​ឈប់​ពី​តំណែង។ 

កាល​ជំនាន់​លោក ប៊ីល គ្លីនតុន សៀវភៅ​របស់​លោក​ឆ្នាំ​២០០៤ មាន​ចំណងជើង​ថា «ជីវិត​ខ្ញុំ» លក់​បានតែ​ ១៥​លាន​ដុល្លារ​អាមេរិក។ ចំណែក​លោក ចច ដាប់ប៊ិលយូ ប៊ូស វិញ សៀវភៅ​បោះពុម្ព​កាល​ឆ្នាំ​២០១០ របស់​លោក ដែល​មាន​ចំណងជើង​ថា «ចំណុច​សម្រេចចិត្ត» រក​កម្រៃ​បាន ១០​លាន​ដុល្លារ​ប៉ុណ្ណោះ។ 

លោក អូបាម៉ា ដែល​ឈប់​ពី​តំណែង​ប្រធានាធិបតី​អាមេរិក កាលពី​ខែ​មករា ដើម​ឆ្នាំនេះ ក្នុង​អាយុ ៥៥ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ផែនការ​ក្រោយ​បញ្ចប់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក គឺ​ សម្រាក​វិស្សមកាល​ជាមួយ លោកស្រី មីស្ហែល អូបាម៉ា និង​សរសេរ​សៀវភៅ។ 

មួយ​ភាគ​នៃ​ប្រាក់​ចំណេញ​ពី​សៀវភៅ នឹង​ត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌ រួមទាំង មូលនិធិ អូបាម៉ា ផង​ដែរ។ សៀវភៅ​ពីរ​ក្បាល​របស់​លោក អូបាម៉ា និង​លោកស្រី មីស្ហែល គ្រោងនឹង​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៨។ 

ទាំង​លោក អូបាម៉ា និង​លោកស្រី មីស្ហែល សុទ្ធ​តែ​ធ្លាប់​សរសេរ​សៀវភៅ​ពី​មុន​មក ប៉ុន្តែ លោក​ស្រី មីស្ហែល មិនធ្លាប់​សរសេរ​សៀវភៅ​របៀប​ជា​ប្រវត្តិ​ខ្លួន​ឯង​បែប​នេះទេ។

សៀវភៅ​អំពី​ប្រវត្តិ​ខ្លួន​ឯង​របស់​លោក អូបាម៉ា កាល​ឆ្នាំ​២០០៤ មាន​ចំណងជើង​ថា «សុបិន​ពី​ឪពុក​ខ្ញុំ» និង «ភាព​មោះមុត​នៃ​ក្ដី​សង្ឃឹម» ឆ្នាំ២០០៦ គឺ​ជា​សៀវភៅ​ដែល​លក់​ដាច់​ខ្លាំង។ 

ការពិត​ទៅ ចំណូល​ជាង ៧៥ភាគរយ​របស់​លោក អូបាម៉ា ចាប់​តាំងពី​ឆ្នាំ​២០០៦​មក នៅ​ពេល​ដែល​លោក​ទើប​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក គឺ​បាន​មក​ពី​ការ​លក់​សៀវភៅ។ នេះ​បើ​យោង​តាម​ទស្សនាវដ្ដី Forbes៕




អត្ថបទបន្ទាប់


នៅ​កម្ពុជា ការនិយម​ប្រើ​រថយន្ត​ប្រណីតៗ​​កំពុង​កើនឡើង

ព័ត៌មាន
តម្រូវការប្រើប្រាស់រថយន្តទំនើបៗ ប្រណីតៗហាក់បីដូចជា​មាន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ស…

បញ្ហា​ខ្វះ​ទីផ្សារ​បង្ខំ​ឲ្យ​កសិករ​ខ្មែរ​បោះបង់​ចោល​កសិកម្ម ចាក​ចោល​ស្រុក​កំណើត?

ព័ត៌មាន
ក្នុងមួយឆ្នាំៗ ប្រជាកសិករ​តែង​តែ​ជួប​បញ្ហា​ប្រឈម រអ៊ូរទំា និង​ការត្អូញត្អែរ ពីតម្លៃ​កសិផល​របស់​ខ្លួន​លក់​មិន​ចេញ ឬ ធ្លាក់ថ្លៃ។ បញ្ហា​ទាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ