7-Eleven

7-Eleven គ្រោង​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​តំបន់​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ!


ហាង​លក់​ទំនិញ 7-Eleven ដែល​មាន​សាខា​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​នោះ នឹង​ធ្វើការ​ពង្រីក​សាខា​របស់​ខ្លួន​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​នោះ កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទីផ្សារ​គោលដៅ​សម្រាប់​ការ​ពង្រីក​ខ្លួន​របស់ 7-Eleven នេះ​ដែរ។
7-Eleven គ្រោង​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​តំបន់​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ!
ដោយ
អំពី 7-eleven

តាម​ការ​លើកឡើង​ពី​ប្រធាន​នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន CP All នៅ​ក្នុង​គេហទំព័រ​បាងកក​ប៉ុស្ដិ៍ បាន​ឲ្យ​ដឹង​ថា ការ​ពង្រីក​ខ្លួន​របស់​ហាង 7-Eleven នេះ នឹង​ក្លាយ​ជា​ស្នាម​ជើង​ជោគជ័យ​ថ្មី​របស់​ក្រុមហ៊ុន​នេះ នៅ​ក្នុង​ទីផ្សារ​ថ្នាក់​តំបន់ បន្ថែម​ពី​លើ​ទីផ្សារ​នៅ​ប្រទេស​ថៃ ដែល​កំពុង​រីក​ដុះ​ដូច​ផ្សិត​នា​ពេល​បច្ចុប្បន្ន។

ប្រធាន​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន CP All Plc ដែល​ជា​ក្រុមហ៊ុន​មេ​ទទួល​បាន​សិទ្ធិ​ប្រតិបត្តិ​ហាង 7-Eleven នៅ​ប្រទេស​ថៃ លោក Suphachai Chearavanont បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​សាខា​បន្ថែម​របស់​ហាង 7-Eleven មិន​គួរ​ត្រូវ​បាន​កំណត់​យក​តែ​នៅ​ប្រទេស​ថៃ​នោះ​ទេ ប៉ុន្ដែ ត្រូវ​តែ​មាន​ការ​វិនិយោគ​ទៅ​កាន់​ទីផ្សារ​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ 

លោក​​បន្ថែម​ថា ក្រុមហ៊ុន CP ALL Plc ដែល​កំពុង​គ្រប់គ្រង​ហាង 7-Eleven នៅ​ប្រទេស​ថៃ នឹង​ធ្វើការ​ពិភាក្សា​អំពី​ផែនការ​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ជាមួយ​នឹង​ក្រុមហ៊ុន Seven & I Holdings Co  Ltd ដែល​ជា​ក្រុមហ៊ុន​ជប៉ុន និង​ជា​ក្រុមហ៊ុន​មេ​របស់ 7-Eleven ផងដែរ។ 

ទោះយ៉ាង​ណា លោក Suphachai មិន​ទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់ ចំពោះ​ការ​ពង្រីក​ខ្លួន​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្ដែ កន្លងមក ក្រុមហ៊ុន CP ALL តាមរយៈ​ក្រុមហ៊ុន Siam Makro ក៏​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដូចជា នៅ​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​ឥណ្ឌា ជាដើម។ ដូច្នេះ ប្រទេស​ទាំង​អស់​នេះ អាច​នឹង​ក្លាយ​ជា​មុខ​ព្រួញ​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ពង្រីក​ខ្លួន​បន្ថែម​នៅ​ក្នុង​តំបន់​របស់ 7-Eleven។

សូម​ជម្រាប​ថា 7-Eleven មាន​មូលដ្ឋាន​ដើម​នៅ​សហរដ្ឋ​អាមេរិក និង​មាន​សាខា​របស់​ខ្លួន​សរុប​ជាង ៦​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភពលោក។ ក្នុង​នោះ​ហាង 7-Eleven បាន​ចូល​មក​ក្នុង​ប្រទេស​ថៃ តាំង​ពី​ឆ្នាំ ១៩៨៩ មក​ម្ល៉េះ ខណៈ​ដែល​បច្ចុប្បន្ន មាន​សាខា​សរុប​ប្រមាណ​ជាង ១​ម៉ឺន​កន្លែង និង​ ៥០% មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​បាងកក។ យ៉ាងណាមិញ នៅឆ្នាំ​២០១៨ ក្រុមហ៊ុន CP All គ្រោង​នឹង​ពង្រីក​សាខា​ហាង 7-Eleven ឲ្យ​បាន ៧១០​សាខា​បន្ថែម​ទៀត។

ទោះ​យ៉ាង​ណា ហាង​លក់​ទំនិញ​ដ៏​ល្បីឈ្មោះ​មួយ​នេះ នៅ​មិន​ទាន់​មាន​វត្តមាន​នៅ​កម្ពុជា​យើង​នៅ​ឡើយ​ទេ ខណៈ​ដែល​កាល​ពី​ជាច្រើន​ឆ្នាំ​មុន ធ្លាប់​មាន​ដំណឹង​លេចឮ​ថា ហាង 7-Eleven នេះ មាន​បំណង​មក​បើក​ក្នុង​ទីផ្សារ​កម្ពុជា​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ថ្មីៗ​នេះ​ហាង​លក់​ទំនិញ​ម៉ាក Franchise ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង 7-Eleven ដែរនោះ គឺហាង Circle K ក៏​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​រួច​ទៅ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​ បាន​និង​កំពុង​ពង្រីក​ខ្លួន​ជា​ច្រើន​សាខា​ផងដែរ៕  




អត្ថបទបន្ទាប់


កម្ពុជា-​បង់ក្លាដេស រំពឹង​ថា បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ដល់​១០០​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២០

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា​និង​បង់ក្លាដេស កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា នឹង​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់​១០០​លាន​…

តើការវិនិយោគលើទីផ្សារហ៊ុន​និងការជួញដូរលើឧបករណ៍និស្សន្ទខុសគ្នាដូចម្តេច?

ព័ត៌មាន
គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសានេះ បានបើកវគ្គបណ្ដុះបណ្ដាលមួយដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីពន្យល់ជំនួញប្រភេទថ្មី ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ