Advertisement
គន្លឹះ​ជោគជ័យ

ចង់​ធ្វើ​ជា​អ្នក​កាសែត​សេដ្ឋកិច្ច តើ​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វីខ្លះ?


លោក ម៉ៃ គុណមករា សព្វ​ថ្ងៃ​ជា​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភាសា​អង់គ្លេស Khmer Times ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ។ តាម​រយៈ​​គេហ​ទំព័រ Cambonomist លោក មករា ចែក​រំលែក​គន្លឹះ​ខ្លះ​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​អ្នក​សារព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច។
លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត«ខ្មែរថែមស៍»
ដោយ
Advertisement

លោក ម៉ៃ គុណមករា ប្រឡូក​ក្នុង​វិស័យ​ព័ត៌មាន​តាំង​ពី​ឆ្នាំ​២០០៥​មក ដោយ​ធ្លាប់​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ព័ត៌មាន​ធំៗ ដូចជា The Phnom Penh Post ជាដើម។

ខាង​ក្រោម​នេះ ជា​កិច្ច​សន្ទនា​ខ្លី​រវាង​គេហ​ទំព័រ Cambonomist ជាមួយលោក ម៉ៃ គុណមករា ដោយ​ក្នុង​ខ្លឹមសារ គឺ​លោក​ចែក​រំលែក​គន្លឹះ​ខ្លះ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​សារព័ត៌មាន​សេដ្ឋកិច្ច និង​អ្វី​ខ្លះ​ដែល​អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​ប្រឈម​មុខ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

សំណួរ៖ ជា​អ្នក​សរសេរ​ព័ត៌មាន​សេដ្ឋកិច្ច តើ​មាន​ភាព​ប្រឈម​អ្វី​ខ្លះ​ដែល​លោក​ជួប​ប្រទះ?

ម៉ៃ គុណមករា៖ នៅ​ក្នុង​ការ​យក​ព័ត៌មាន និង​សរសរ​ព័ត៌មាន​លើ​ប្រធាន​បទ​សេដ្ឋកិច្ច ភាព​ប្រឈម​គឺ​មាន ៣​ធំៗ ដែល​ភាព​ប្រឈម​នេះ​សម្រាប់​ខ្ញុំ​មិន​ជា​បញ្ហា​ប៉ុន្មាន​ទេ ពីព្រោះ​ខ្ញុំ​ធ្វើ​ការងារ​នេះ​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ វា​អាច​ជា​ការ​លំបាក​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​ទើប​តែ​ប្រឡូក។

Advertisement

ទី១) ពាក្យ​បច្ចេក​ទេស​សេដ្ឋកិច្ច

ធម្មតា សរសេរ​អំពី​ពាក្យ​សេដ្ឋកិច្ច គឺ​ត្រូវ​យល់​ពាក្យ​សេដ្ឋកិច្ច ហើយ​ពាក្យ​សេដ្ឋកិច្ច​ភាគ​ច្រើន​ពិបាក​យល់​សម្រាប់​អ្នក​អាន​សាមញ្ញ។ ឧទាហរណ៍ សូចនាករ​សេដ្ឋកិច្ច សន្ទនីយភាព ... ។ល។

ទី២) ពិបាក​រក​អ្នក​ផ្ដល់​វិភាគ ឬ​អត្ថាធិប្បាយ​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​វិភាគ​លើ​ទិន្នន័យ ឬ​របាយការណ៍​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច។

ទី៣) ប្រភព​មន្ត្រី​រដ្ឋាភិបាល ជារឿយៗ មិន​ចង់​និយាយ ឬ​អត្ថាធិប្បាយ​អំពី​តួលេខ ឬ​របាយការណ៍​ផ្សេងៗ​ទេ ដោយ​ពួកគាត់​ហាក់​ដូចជា​ខ្លាច គឺ​ខ្លាច​និយាយ​ទៅ​ប៉ះពាល់។

Advertisement

សំណួរ៖ ជា​អ្នក​សរសេរ​ព័ត៌មាន​សេដ្ឋកិច្ច តើ​គេ​ត្រូវការ​លក្ខណ​សម្បត្តិ​​អ្វី​ខ្លះ?

ម៉ៃ គុណមករា៖ ខ្ញុំ​គិត​ថា អ្នក​ព័ត៌មាន​សេដ្ឋកិច្ច គឺ​ត្រូវ​មាន​ចំណេះ​ដឹង យ៉ាង​ហោច​ក៏​ចំណេះ​ដឹង​មូលដ្ឋាន​ដែរ ទាក់ទង​នឹង​សេដ្ឋកិច្ច ហ្នឹង​ទីមួយ។ 

ទីពីរ អ្នក​ព័ត៌មាន​សេដ្ឋកិច្ច​ត្រូវ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ ចេះ​កសាង​បណ្ដាញ​ប្រភព ជាពិសេស ជាមួយ​មជ្ឈដ្ឋាន​អ្នក​សេដ្ឋកិច្ច ធុរជន ជាដើម។ 

ទីបី ត្រូវ​ចេះ​អាន និង​យល់​ពី​ទិន្នន័យ ពីព្រោះ​ទិន្នន័យ​សំខាន់​ណាស់​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ព័ត៌មាន​សេដ្ឋកិច្ច ដើម្បី​ផ្ដល់​ជា​អំណះ​អំណាង​គាំទ្រ​សាច់​រឿង។ និង​ចុងក្រោយ គឺ​ត្រូវ​ចេះ​តាមដាន​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ក្នុង​ស្រុក តំបន់ និង​ពិភព​លោក៕




អត្ថបទបន្ទាប់


ឥណ្ឌា​ពិចារណា​ចែក​លុយ​សុទ្ធ​ឲ្យ​ពលរដ្ឋ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ

ព័ត៌មាន
ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាង​គេ​បំផុត​ទីពីរ​របស់​ពិភព​លោក កំពុង​ពិចារណា​ចែក​លុយ​សុទ្ធ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ...

៧ចំណុច​ដែល​អ្នក​គួរ​ដឹង​អំពី​សេដ្ឋកិច្ច​មហាយក្ស​ចិន

ព័ត៌មាន
ប្រទេសចិនគឺជាមិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​កម្ពុជា។ ចិន​គឺ​ជា​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ហើយ​ចិន​ក៏​ជា​អ្នក​ផ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ