អត្ថបទពាណិជ្ជកម្ម

ឱកាសមាសក្នុងការសន្សំសំចៃ! ផ្សារទំនើប ឡាក់គី បានបន្តកម្មវិធី “ធានាតម្លៃ” ទំនិញប្រើប្រាស់ប្រចាំថ្ងៃជាង ១០០មុខ ឱ្យនៅថេរក្នុងរយៈពេលរហូតដល់ ៣ខែ"


[រាជធានីភ្នំពេញ] — ស្របពេលដែលការគ្រប់គ្រងថវិកាក្នុងគ្រួសារកាន់តែមានសារៈសំខាន់ ផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលជាផ្សារទំនើបឈានមុខគេក្នុងវិស័យលក់រាយនៅកម្ពុជា បានប្រកាសបន្តពង្រឹងយុទ្ធនាការដ៏លេចធ្លោរបស់ខ្លួនគឺ «កម្មវិធីធានាតម្លៃ» ។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ ធំៗ ដើម្បីផ្តល់ជូននូវតម្លៃសមរម្យ និងបទពិសោធទិញទំនិញដ៏អស្ចារ្យជូនដល់អតិថិជន៖
ឱកាសមាសក្នុងការសន្សំសំចៃ! ផ្សារទំនើប ឡាក់គី បានបន្តកម្មវិធី “ធានាតម្លៃ” ទំនិញប្រើប្រាស់ប្រចាំថ្ងៃជាង ១០០មុខ ឱ្យនៅថេរក្នុងរយៈពេលរហូតដល់ ៣ខែ"
ដោយ
អំពី Lucky Supermarket

ការសន្សំសំចៃខ្ពស់សម្រាប់ក្រុមគ្រួសារ៖ ជួយកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារកម្ពុជាលើទំនិញប្រើប្រាស់ចាំបាច់ប្រកបដោយប្រសិទ្ធភាព។

ការរក្សាតម្លៃទាប និងថេរក្នុងរយៈពេលវែង៖ នេះមិនមែនត្រឹមតែជាកម្មវិធីបញ្ចុះតម្លៃក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់ផ្សារទំនើប ឡាក់គី ក្នុងការរក្សាតម្លៃទំនិញឱ្យនៅទាបដដែលក្នុងរយៈពេលរហូតដល់ ៣ ខែ ដើម្បីជួយឱ្យអតិថិជនងាយស្រួលក្នុងការរៀបចំផែនការចំណាយ។

ទំនិញប្រើប្រាស់ប្រចាំថ្ងៃយ៉ាងសម្បូរបែបជាង ១០០ មុខ៖ អតិថិជនអាចរីករាយទិញទំនិញយ៉ាងសម្បូរបែប ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់តាំងពីគ្រឿងទេស នំ មី អង្ករ រហូតដល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។

ផ្សារទំនើប ឡាក់គី យល់ច្បាស់ពីតម្រូវការរបស់អតិថិជនក្នុងការទទួលបានទំនិញដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ ហេតុដូច្នេះហើយ កម្មវិធី «ធានាតម្លៃ» (LPTL) មិនត្រឹមតែជាការបញ្ចុះតម្លៃធម្មតានោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការឈរនៅក្បែរ និងគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារកម្ពុជាគ្រប់រូប។

ផ្សារទំនើប ឡាក់គី សូមគោរពអញ្ជើញអតិថិជនទាំងអស់ អញ្ជើញមកកាន់គ្រប់សាខាទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ ដើម្បីស្វែងរកទំនិញដែលមានស្លាកសញ្ញា «កម្មវិធីធានាតម្លៃ» ដើម្បីទទួលបានបទពិសោធទិញទំនិញដែលចំណេញជាងមុន សន្សំសំចៃជាងមុន និងពោរពេញដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ ឬទំព័រហ្វេសប៊ុករបស់ ផ្សារទំនើប ឡាក់គី (Lucky Supermarket)។




អត្ថបទបន្ទាប់


ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ២.០ ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ២០២៧

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ភីអិលស៊ី បានផ្តល់ការ…

បក្សកុម្មុយនីស្តចិនបានសម្រេចបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួន៣៣រូបចេញពីបក្ស

កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ត្រូវបានបិទបញ្ចប់ជាមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ