អត្ថបទក្រុមហ៊ុន

ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំមួយ ទទួលយកការទូទាត់តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំមួយនៅកម្ពុជា ដើម្បីពង្រីកការផ្តល់ជូនបណ្ណទូទាត់ឌីជីថល ដែលអាចទូទាត់បានតាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីពង្រីកការផ្តល់ជូនបណ្ណទូទាត់ឌីជីថល ដែលអាចទូទាត់បានតាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មានប្រសាសន៍ថា៖ «ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូរួមគ្នានេះនឹងបើកឱកាសកាន់តែច្រើន សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការគាំទ្រការទូទាត់តាមឌីជីថល សម្រាប់ វល្លិតកូដ (Wallet Code)"។ លោកបន្ថែមថា "បណ្ណទូទាត់ឌីជីថល ផ្តល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល ភាពបត់បែន ជំនឿជាក់ និងសុវត្ថិភាព ហើយយើងក៍ឃើញមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

តាមរយៈ វល្លិតកូដ ដែលជាទម្រង់ត្រូវបានបង្កើតឡើងដោយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នោះ គឺក្រុមហ៊ុនបានប្តេជ្ញាចិត្តធ្វើឲ្យការកម្សាន្តឌីជីថល អាចចូលប្រើប្រាស់បានទាំងអស់គ្នា ហើយក៏តែងស្វែងរកវិធីល្អៗ និងថ្មីៗ ដើម្បីធ្វើឲ្យកាន់តែងាយស្រួល សម្រាប់អតិថិជនក្នុងការទូទាត់។ តាមរយៈភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ អតិថិជនអាចទូទាត់ប្រាក់សម្រាប់អាជីវកម្ម វល្លិតកូដ តាមអេស៊ីលីដាម៉ូបាល បានដោយវិធីងាយៗផងដែរ។

ជាមួយគ្នានេះ បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ជូនអតិថិជនរបស់យើង នូវភាពងាយស្រួលនៃសេវាកម្ម និងផលិតផលណាមួយរបស់ធនាគារ ក៏ដូចជាឥទ្ធិពលជាវិជ្ជមាន ដែលទទួលបានមកពីភាពជាដៃគូចម្រុះ ជាមួយក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សហគមន៍របស់យើង»។

ធនាគារ អេស៊ីលីដា បានបង្កើតបណ្តាញប្រតិបត្តិការធំជាងគេ នៅគ្រប់ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ហើយបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេស រួមមានប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ទន្ទឹមនឹងនេះ ទម្រង់ប័ណ្ណទូទាត់បែបឌីជីថល (Digital Voucher Platform) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានបង្កើតចេញជាថ្នាលកម្សាន្តដ៏ទូលំទូលាយមួយ សម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថល ដើម្បីផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ ព្រមទាំងចូលចិត្តការទិញទំនិញ និងសេវាកម្មតាមអនឡាញ។ ជាមួយនឹងទម្រង់ប័ណ្ណទូទាត់បែបឌីជីថលនេះ អាជីវកម្មជាច្រើនអាចផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មឌីជីថលដ៏ពេញចិត្តកម្រិតខ្ពស់បំផុត តាមរយៈដំណើរការទូទាត់យ៉ាងសាមញ្ញ និងមានសុវត្ថិភាព។

ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវ វល្លិតកូដ ពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ និងធនាគារ អេស៊ីលីដា សូមលោកអ្នកធ្វើការទាញយក អេស៊ីលីដាម៉ូបាល តាមរយៈ Play Store, App Store និង AppGallery របស់ Huawei ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta បានបង្កើតយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅប្រទេសកម្ពុជាទាក់ទងនឹងការកំណត់ឯកជនភាព

ព័ត៌មាន
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook នៅថ្ងៃទី១០ ខែមិថុនា បានដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលមិនធ្លា…

ធនាគារអេស៊ីលីដារំពឹងការជួញដូរភាគហ៊ុនកាន់តែសកម្ម ក្រោយប្រកាសបែងចែកភាគលាភដល់ភាគហ៊ុនិក

ព័ត៌មាន
ធនាគារ អេស៊ីលីដាបាន និងកំពុងផ្តល់ភាគលាភជូនភាគហ៊ុនិករបស់ខ្លួន សម្រាប់ប្រាក់ចំណេញនៅឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់សរុបជាង ២៣៧ពាន់លានរៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ