ធនាគារADB

ធនាគារADB អនុម័តប្រាក់កម្ចី ៩៥ លានដុល្លារ ដើម្បីជួយកម្ពុជាទិញវ៉ាក់សាំង កូវីដ១៩


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃ១៥ ខែកុម្ភៈ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ រួមមានការចាក់វ៉ាក់សាំងដូសជំរុញប្រចាំឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋានសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB មានប្រសាសន៍ថា៖ «គម្រោងនេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារ ផងដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈមក្នុងការទទួលបានវ៉ាក់សំាងក្នុងចំណោមស្ត្រី កុមារី កុមារតូចៗ និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ»។

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ក្នុង ឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បានបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំក្នុងឆ្នាំនោះ។

ទន្ទឹមនេះ ប្រទេសកម្ពុជាបានផ្តល់ការចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់ប្រជាពលរដ្ឋប្រមាណ ៨០% នៃប្រជាពលរដ្ឋសរុបជាង ១៦ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ២០២១ មក។ ជាមធ្យម ពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា នៅតែងាយរងគ្រោះចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់ការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី រំពឹងថានឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥0 លានដុល្លារ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។

គម្រោងខាងលើ ជាការគាំទ្របន្ថែមទៅលើជំនួយទាក់ទងនឹងកូវីដ១៩កន្លងទៅរបស់ ADB ដល់កម្ពុជា។ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។ ដោយឡែក នៅខែតុលា ឆ្នាំ ២០២១ ADB បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៣0 លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃ ករណីជំងឺកូវីដ១៩៕


អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាប្រេងឡើងថ្លៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចកាត់បន្ថយតម្លៃពន្ធពាក់កណ្ដាលសម្រាប់ប្រេងម៉ាស៊ូត

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានយល់ព្រមកាត់បន្ថយតម្លៃពន្ធលើប្រេងម៉ាស៊ូតចំនួន៣បាត ឬស្មើជិត៤០០រៀលីត្រ ខណៈដែលតម្លៃពន្ធលើប្រេងម៉ាស៊ូត…

អាមេរិកសន្យានឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩

ព័ត៌មាន
មន្ត្រីនៃក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ខ្លួន គឺលោកស្រី Janet Yellen នឹងជួយជំរុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ