Advertisement
ផលិតផល

មុនទិញទំនិញ ផ្នត់គំនិត​អ្នកមាន គេមិនគិតពីតម្លៃទេ តែគេគិតពីគុណភាព


«លំដាប់អ្នកមានមែនទែន គេលែងគិតពីតម្លៃប៉ុន្មានហើយ ប៉ុន្តែ គេគិតពីផលិតផលល្អ និង មានគុណភាព ដែលមិនប៉ះពាល់ដល់សុខភាព»។ នេះជាការលើកឡើងរបស់លោក ទាវ សុខមាន អនុប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Auskhmer ដែលនាំចូលផលិតផលភេសជ្ជៈ និង សាច់ មានគុណភាពខ្ពស់ពីក្រៅប្រទេស។
នេះជាផលិតផលជាលក្ខណៈកាដូរបស់ក្រុមហ៊ុន Auskhmer
ដោយ
Advertisement

ថ្លែងក្នុងសន្និសីទកាសែតស្តីពី៖«ផលិតផលខ្ចប់កាដូសម្រាប់ពិធីបុណ្យចូលឆ្នាំចិន» លោក ទាវ សុខមាន បានឲ្យដឹងថា ក្រុមហ៊ុន Auskhmer បានច្នៃប្រឌិតផលិតផលរបស់ខ្លួនដោយខ្ចប់ជាលក្ខណៈកាដូ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្លៃចន្លោះពី ២៥០ដុល្លារ ទៅ៣ពាន់ដុល្លារក្នុងមួយកញ្ចប់។ 

លោកបន្តថា នៅពេលសព្វថ្ងៃនេះ កំណើនសេដ្ឋកិច្ចប្រជាជនកម្ពុជា មានការរីកចម្រើន ហើយពួកគាត់ចាប់ផ្តើមចង់បានអ្វីដែលប្លែក ល្អ និងមានគុណភាព ដែលមានលក្ខណៈបែបលោកខាងលិច។ ទន្ទឹមនេះគ្នា នៅពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រាកដជាមានការជួបជុំគ្នា ឬជូនកាដូគ្នាទៅវិញទៅមក រវាងបុគ្គលិក និង ថៅកែ សាច់ញាតិ មិត្តភក្តិ និង អ្នកជាទីស្រឡាញ់ជាដើម។

លោក ទាវ សុខមាន អនុប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Auskhmer

ផលិតផលជាកាដូរបស់ក្រុមហ៊ុន Auskhmer មានដូចជា៖ ភេសជ្ជៈលំដាប់ Premium មកពីប្រទេសអ៊ីតាលី ដែលរួមមានទឹក ទឹកក្រូច ស្រាវីស្គី និង នំ ដែលនាំចូលពីក្រៅប្រទេសផងដែរ។     

ក្រុមហ៊ុន Auskhmer Import Export Co.,Ldt ដែលបង្កើតឡើងតាំងពីឆ្នាំ២០០១មក បាននាំចូល និង ចែកចាយម្ហូប និង ភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ ដូចជា៖ សាច់គោអូស្ដ្រាលី និង អាមេរិក សាច់ចៀមអូស្ត្រាលី អយស្ទ័របារាំង ថ្លើមក្ងាន ពងត្រីកាវីយ៉ា ផលិតផលគ្រឿងផ្សំដុតនំ ឈីស ស្រាបៀរពីប្រទសបែលហ្សីក រួមមានស្រាក្រហម និង ស្រាវីស្គីជាច្រើនមុខ ជាពិសេស នៅដើមឆ្នាំនេះ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូលស្រាវីស្គីម៉ាក Macallan ដែលជាស្រាលំដាប់ថ្នាក់អន្តរជាតិលក់ដាច់ជាងគេទី២នៅលើពិភពលោក។

នេះជាហាង The Providore ដែលដាក់លក់ផលិតរបស់ក្រុមហ៊ុន Auskhmer នៅភ្នំពេញ

លោកអ្នកអាចទំនាក់ទំនងជាវនៅ ហាង The Providore ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់របងសាលាបឋមសិក្សាសុធារស ឬទំនាក់ទនងលេខទូរស័ព្ទ ០៩៥ ៩០ ៧៨ ៧៩ ឬមួយក៏ទំនាក់ទំនងក្រុមហ៊ុនដោយផ្ទាល់ ស្ថិតនៅផ្ទះលេខ ៥២១ ផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឬលេខទូរស័ព្ទ ០១២ ៦៩៨ ១០០, ០៩២ ២១៤ ៦២៣, ០២៣ ៩០០ ៩៧៦។ ខេត្តសៀមរាប ទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៦៨៦ ១៥៦, ០១៧ ៧៦៨ ៦៥១ ឬ ០៦៣ ៧៦០ ៣៨៦។ សាខាខេត្តព្រះសីហនុ ទំនងទំនងលេខទូរស័ព្ទ ០១៧ ៦៦៥ ១៨៤,០១៧ ៩១៦ ៨៩៨៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​ទេសចរណ៍៖ វិស័យ​ភោជនីយ​ដ្ឋាន​នៅ​តែ​មាន​សក្ដានុពល​ទីផ្សារ តែ​ទាមទារ​ឲ្យ​មាន​ស្ដង់ដារ

ព័ត៌មាន
នៅមួយ​រយៈ​ចុង​ក្រោយ​នេះ ទោះ​បី​​ភោជនីយដ្ឋាន​តូច​ធំ​ត្រូវ​បាន​បង្កើត​ឡើង​​ជា​​ច្រើន​​បន្ត​កន្ទុយ​គ្នា​ក៏​ដោយ ប៉ុន្ដែ អ្នក​ជំនាញ​ក្នុង​...

ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge បញ្ចុះតម្លៃប្រាក់កក់មកត្រឹម៥%

ព័ត៌មាន
ក្រុមហ៊ុន World Bridge ដែលជាម្ចាស់គម្រោងផ្ទះតម្លៃសមរម្យ បានប្រកាសថា ក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ប្រាក់កក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដើម្បីបន្ធ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ