Advertisement
អង្ករ​កម្ពុជា​ពង្រីក​ទីផ្សារ

ទីបំផុតទៅ បង់ក្លាដេស​ចែចូវ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្រេច​ហើយ គ្រោង​ទិញ​១​លាន​តោន


កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រទេស​បង់ក្លាដេស​ធ្លាប់​មក​ចែចូវ​ចង់​ទិញ​អង្ករ​កម្ពុជា ប៉ុន្តែ កាលនោះ​បាន​ត្រឹម​តែ​ជា​ជំនួប​ប្រជុំ គ្មាន​លទ្ធផល​អ្វីទេ។ ប៉ុន្តែ ឥឡូវ​នេះ ការចរចា​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បង់ក្លាដេស​រឿង​ទិញ​អង្ករ​ខ្មែរ​​ទទួល​បាន​ផល​ផ្លែ​ផ្កា​ហើយ។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ
Advertisement

នៅថ្ងៃ​ទី២ ខែសីហា ឆ្នាំ​២០១៧ ប្រទេស​​បង់ក្លាដេស​នឹង​ចុះ​អនុស្សរណៈ​ជាមួយ​កម្ពុជា ដោយ​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ​១​លាន​តោន ក្នុង​រយៈ​ពេល​៥​ឆ្នាំ ខណៈ​ដែល​កន្លង​មក​ប្រទេស​មួយនេះ ធ្លាប់​បាន​ចូល​មក​ទាក់ទង​កម្ពុជា​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្ដែ មិន​មាន​កិច្ច​ព្រមព្រៀង​អ្វី​នោះ​ទេ។ 

អនុស្សរណៈនេះ ត្រូវ​បាន​គេមើលឃើញថា នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។

​លោក ចាន់ សុខទី អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រីនត្រេដ បាន​​ឲ្យ​ដឹង​ថា ការ​លក់​អង្ករ​ទៅ​ឲ្យ​ប្រទេស​បង់ក្លាដេស​ចំនួន​១​លាន​តោ​នេះ គឺ​នឹង​ត្រូវ​មាន​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​នៃ​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​ជា​ច្រើន​ផ្សេង​ទៀត។ 

Advertisement

លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៧​នេះ​ត​ទៅ​ហើយ ខណៈ​ដែល​១​ឆ្នាំ​ដំបូង​ លោក​រំពឹង​ថា កម្ពុជា​នឹង​អាច​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​បង់ក្លាដេស​ប្រមាណ ២៥​ម៉ឺន​តោន។

សូម​បញ្ជាក់​ដែរ​ថា កន្លង​មក​កម្ពុជា​មិន​ធ្លាប់​បាន​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​បង់ក្លាដេស​នោះ​ទេ ខណៈ​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​បង់ក្លាដេស​ទើបតែ​បាន​ចុះហត្ថលេខា​ទិញ​អង្ករ​ពី​ប្រទេស​វៀតណាម ១​លាន​តោន ក្នុង​រយៈពេល​៥​ឆ្នាំ​ដូចគ្នា​នឹង​កម្ពុជា​ដែរ។

គួរ​រំលេច​ដែរ​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​៥៦​ប្រទេស ដែល​មាន​ចំនួន​ប្រមាណ​២៨​ម៉ឺន​តោន ក្នុង​នោះ​ប្រទេស​ដែល​ជា​ទីផ្សារ​អង្ករ​ដ៏​ធំ​របស់​កម្ពុជា​មាន​ដូចជា ប្រទេស​ចិន បារាំង ប៉ូឡូញ អង់គ្លេស និង​ហុល្លង់ ជាដើម៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់​ពាន​សហគ្រិន​វ័យ​ក្មេង​ស្ត្រី​ឆ្នើម​២០១៧ ប្រាប់​ពី​គន្លឹះ​ដើម្បី​ជោគជ័យ​ក្នុង​ជំនួញ

ព័ត៌មាន
ឱកាស​សម្រាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​តែងតែ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្ដែ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ឱកាស​នោះ​...

ផ្សារ​​ទំនើប​១២០​លាន​​​ដុល្លារ​របស់​កូរ៉េ​​ចូល​មក​រក​ស៊ី​​​នៅកម្ពុជា

ព័ត៌មាន
ផ្សារ​ទំនើប AEON មកពី​ជប៉ុន ផ្សារ​លក់​ដុំ​លក់​រាយ​ទំនិញ Makro មក​ពី​ថៃ ផ្សារ​ទំនើប Parkson មក​ពី​ម៉ាឡេស៊ី... ឥឡូវ​នេះ មាន​ផ្សា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ