ការចែកចាយដបកូកាកូឡានៅវៀតណាម និងកម្ពុជា

ក្រុមហ៊ុនអង់គ្លេសដ៏ធំមួយ ទិញយកប្រតិបត្តិការវេចខ្ចប់ និងចែកចាយដបកូកាកូឡានៅវៀតណាម និងកម្ពុជា ក្នុងតម្លៃ១ពាន់លានដុល្លារ


ក្រុមហ៊ុន Swire Pacific ដែលមានប្រភពមកពីចក្រភពអង់គ្លេស និងបានចុះបញ្ជីនៅផ្សារភាគហ៊ុនហុងកុង បានប្រកាសថា ខ្លួនកំពុងចំណាយប្រាក់ចំនួនជាង ១ ពាន់លានដុល្លារក្នុងការទិញភាគហ៊ុនទាំងអស់ពីក្រុមហ៊ុនផលិត និងចែកចាយដបសម្រាប់ភេសជ្ជៈកូកាកូឡានៅក្នុងប្រទេសវៀតណាម និង ប្រទេសកម្ពុជា ខណៈដែលប្រតិបត្តិការវេចខ្ចប់ និងចែកចាយដបកូកាកូឡានេះ បច្ចុប្បន្នគ្រប់គ្រងដោយកូកាកូឡារបស់ជប៉ុន ពោលគឺជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកូកាកូឡានៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនអង់គ្លេសដ៏ធំមួយ ទិញយកប្រតិបត្តិការវេចខ្ចប់ និងចែកចាយដបកូកាកូឡានៅវៀតណាម និងកម្ពុជា ក្នុងតម្លៃ១ពាន់លានដុល្លារ

លោក Patrick Healy ដែលជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមេ Swire Pacific និង ជាប្រធានផ្នែកអាជីវកម្ម Coca Cola បាននិយាយថា ការទិញយកភាគហ៊ុនក្រុមហ៊ុនវេចខ្ចប់ និងចែកចាយដបកូកាកូឡានៅក្នុងប្រទេសវៀតណាម និង ប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Swire Coca Cola របស់ខ្លួន ខណៈការពង្រីកសក្តានុពលនូវដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុននេះ គឺដើម្បីបម្រើដល់តម្រូវការប្រជាជនជាច្រើនក្នុងតំបន់ថ្មីមួយទៀត។ លោកបានបន្ថែមថា ការពង្រីកទីតាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយ ដើម្បីពង្រីកទំហំ បរិមាណ និង ប្រាក់ចំណូលជាសកលនៃអាជីវកម្មរបស់ខ្លួន។

យោងតាមឯកសារនៅទីផ្សារភាគហ៊ុនហុងកុង ប្រាក់ចំណេញក្រោយបង់ពន្ធរួច នៃប្រតិបត្តិការក្រុមហ៊ុនកូកាកូឡានៅក្នុងប្រទេសវៀតណាមមានចំនួន ៣២ លានដុល្លារ ធ្លាក់ចុះ១២% ខណៈនៅប្រទេសកម្ពុជាប្រាក់ចំណេញមានជិត៤លានដុល្លារធ្លាក់ចុះ ៦៥%។

ក្រុមហ៊ុន Swire គឺជាក្រុមហុនវេចខ្ចប់ និងចែកចាយដបសម្រាប់ កូកា កូឡា ធំជាងគេទីប្រាំនៅលើពិភពលោក។ ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនសម្រាប់យីហោភេសជ្ជៈកូកា កូឡា អាមេរិកដ៏ល្បីល្បាញចាប់តាំងពីឆ្នាំ ១៩៦៥មកម្ល៉េះ គឺនៅពេលដែលក្រុមហ៊ុននេះ បានទិញយកភាគហ៊ុនភាគច្រើននៅក្នុងប្រតិបត្តិការនៅទីក្រុងហុងកុង។

តាមរយៈការទិញយកប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម និងកម្ពុជា ក្រុមហ៊ុន Swire នឹងទទួលបានចំនួនអ្នកចែកចាយបន្ត កើនឡើង ១៥% បន្ថែមទៀត ដោយវានឹងបំពេញតម្រូវការដល់មនុស្សប្រហែលជាង ៨៧៦ លាននាក់នៅទូទាំងពិភពលោក។

មែនទែនទៅ អាជីវកម្ម កូកាកូឡា គឺជាអាជីវកម្មដ៏មានសក្តានុពលមួយនៅក្នុងផលប័ត្រអាជីវកម្មរបស់ Swire ខណៈក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលជាបទសម្ព័នរបស់ខ្លួនបាននឹងកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺរាតត្បាតកូវីត ១៩ រួមទាំង អង្គភាពផ្គត់ផ្គង់ប្រេងនៅឯនាយសមុទ្ររបស់ក្រុមហ៊ុននេះត្រូវបានលក់ចេញកាលពីខែមីនាផងដែរ។

គួរជម្រាបថា លោក Guy Bradley ប្រធានក្រុមហ៊ុន Swire បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសង្ខេបប្រាក់ចំណូលប្រចាំឆ្នាំក្នុងខែមីនាថា ខ្លួនកំពុងវិនិយោគទឹកប្រាក់ជាង ១៣៤ លានដុល្លារ នៅក្នុងរោងចក្រថ្មីមួយនៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន ហើយក្រុមហ៊ុននឹងបន្តវិនិយោគនៅក្នុង ក្រុមហ៊ុន Swire Coca Cola ដើម្បីបង្កើតអាជីវកម្មដ៏រឹងមាំ និងនិរន្តរភាពផងដែរ៕




អត្ថបទបន្ទាប់


សិស្សានុសិស្សជាង ១,០០០នាក់បានទទួលវគ្គបណ្តុះបណ្តាលលើវិស័យសហគ្រិនភាព តាមរយៈកម្មវិធីសហគ្រិនជំនាន់ថ្មីរបស់សហគ្រិនខ្មែរ

ព័ត៌មាន
សហគ្រិនខ្មែរក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡា បានរៀបចំឡើងនូវកម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGe…

ក្រុមហ៊ុន Gazprom ព្រមានប្រាប់អឺរ៉ុបថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ ដោយសារ «កាលៈទេសៈមិនអំណោយផល»

ព័ត៌មាន
បើតាមការដកស្រងខ្លឹមសារសំបុត្ររបស់វិមានក្រឹមឡឹ ងដែលបានលើកឡើងពីបញ្ហាសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសលោកខាងលិចបន្ទាប់ពីមានការលុកលុយលើអ៊ុយក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ