ពលករ​ចំណាក​ស្រុក

មួយ​ឆ្នាំៗ ពលករ​ខ្មែរ​នៅ​ថៃ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ប្រហែល ១​ពាន់​លាន​ដុល្លារ


ប្រទេសកម្ពុជាមានពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជិតខាង ប្រមាណ ១លាន ៦ម៉ឺននាក់ ទាំងពលករស្របច្បាប់ និងទាំងពលករដែលគ្មានឯកសារអត្តសញ្ញាណត្រឹមត្រូវ។
ពលករ​ខ្មែរ​នៅ​ថៃ​មក​ទទួល​ឯកសារ​អត្តសញ្ញាណ​នៅ​ស្ថានទូត​កម្ពុជា​ក្នុងទីក្រុង​បាងកក។
ដោយ

នៅក្នុងចំនួនខាងលើនេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថា មានប្រហែល ៣សែន ៦ម៉ឺននាក់ ជាពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។ 

លោក ហេង សួរ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់តួលេខចុងក្រោយបំផុតដល់អ្នកសារព័ត៌មាន ដែលបង្ហាញថា ពលករចំណាកស្រុកខ្មែរដែលធ្វើការនៅប្រទេសថៃ ទាំងអ្នកស្របច្បាប់ ទាំងអ្នកគ្មានឯកសារត្រឹមត្រូវ ផ្ញើប្រាក់ត្រលប់មកស្រុកកំណើតវិញក្នុងមួយឆ្នាំៗ ប្រមាណ ១ពាន់លានដុល្លារ។

ប្រាក់ដែលពលករខ្មែរចំណាកស្រុកនៅថៃផ្ញើមកក្រុមគ្រួសារនៅប្រទេសកំណើត ពិតណាស់បានជួយសម្រាលដល់ជីវភាពរបស់គ្រួសារខ្មែរជាច្រើននៅទូទាំងប្រទេស។ ប៉ុន្តែ កម្ពុជានៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ នោះគឺបញ្ហាដែលប្រជាពលរដ្ឋខ្លះនៅតែបន្តចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមិនស្របច្បាប់ ពោលគឺឆ្លងដែនទៅធ្វើការនៅស្រុកគេដោយគ្មានឯកសារត្រឹមត្រូវ។

នៅដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ គណៈប្រតិភូ​កម្ពុជា (ខាងស្ដាំ) ជួប​ជាមួយ​ក្រសួង​ការងារ​ថៃ ជជែក​ពិភាក្សា​រឿង​ផ្ដល់​ភាពស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​នៅ​ថៃ។

បញ្ហា​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ថៃ នៅ​តែ​ជា​បញ្ហា​ចោទ

ជារឿយៗ គេឃើញមានសេចក្ដីរាយការណ៍អំពីពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ទទួលរងការធ្វើបាបពីថៅកែ ត្រូវគេជួញដូរបញ្ជូនទៅធ្វើការនៅលើទូកនេសាទកណ្ដាលសមុទ្រលំបាកវេទនា និងមិនទទួលបានប្រាក់កម្រៃ ជាដើម។ 

ឆ្លើយតបនឹងបញ្ហាភាពមិនស្របច្បាប់នៃពលករខ្មែរមួយចំនួនដែលធ្វើការនៅប្រទេសថៃ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលថៃ រួមគ្នាធ្វើកិច្ចការផ្ដល់ឯកសារស្របច្បាប់ដល់ពួកគេ។

រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេស ដែលមានមូលដ្ឋាននៅក្នុងស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីផ្ដល់ឯកសារអត្តសញ្ញាណដល់ពលករកម្ពុជានៅធ្វើការប្រទេសថៃ ដែលពុំទាន់មានភាពស្របច្បាប់។

កាលពីពេលថ្មីៗនេះ បន្ថែមពីលើការិយាល័យផ្ដល់ឯកសារអត្តសញ្ញាណដល់ពលករខ្មែរនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក និងប្រព័ន្ធអនឡាញ (www.cambodianworker.net) កម្ពុជាបានបើកការិយាល័យផ្ដល់ឯកសារបែបនេះ ចំនួន ៥កន្លែងទៀតនៅក្នុងប្រទេសថៃ ដែលរួមមាននៅក្នុងខេត្តសាម៉ុតប្រាកាន ខេត្តឈុនប៊ុរី ខេត្តប៉ាធុមថានី ខេត្តឆាក់ឈើងសាវ និងខេត្តរ៉ាក់យ៉ង៕

រូបភាព​ខាង​ដើម​គេ​ បាន​មក​ពី​ទំព័រ​ហ្វេស​ប៊ុក ទឹក​ចិត្ត​ពលករ​នៅ​ថៃ




អត្ថបទបន្ទាប់


គណៈកម្មការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-​បង់ក្លាដេស? តើ​កម្ពុជា​នឹង​ចំណេញ​អ្វី​ខ្លះ?

ព័ត៌មាន
កម្ពុជានិងបង់ក្លាដេសកំពុងចរចា​គ្នា​លើ​លក្ខខណ្ឌ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី ដែល​នឹង​នាំ​ទៅ​រក​ការ​លុប​ចោល​ការ​ដក​ហូត​ព…

វៀតណាម​ច្រាន​ចោល​ការ​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​របស់​ក្រុមហ៊ុន​តាក់ស៊ី​អនឡាញ Uber

ព័ត៌មាន
ក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីតាមប្រព័ន្ធ App ទូរស័ព្ទដៃ បានស្នើសុំអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាមពីរលើកមកហើយ។ ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ