កម្ពុជា-ចិន

កម្ពុជាស្នើចិនវិនិយោគកែច្នៃផ្លែមៀនប៉ៃលិន​និង​ដំឡូងមី​នាំចេញទៅទីផ្សារចិន


ក្នុងជំនួបជាមួយ លោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករងទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មរបស់ចិនកន្លងទៅថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ស្នើភាគីចិន ឲ្យវិនិយោគកែច្នៃផ្លែមៀនប៉ៃលិន និង ដំឡូងមី ដែលជាផលិតផលរបស់កម្ពុជា ដើម្បីនាំទៅលក់លើទីផ្សារចិន។
នេះជាផ្លែមៀននៅប៉ៃលិន (រូបថត៖​AKP)
ដោយ

លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជាមានដីអំណោយផល សម្រាប់វិស័យកសិកម្ម ជាពិសេស ដំឡូងមី និង មៀនប៉ៃលិន ហើយយើងចង់សហការជាមួយអ្នកវិនិយោគចិន កែច្នៃផលិតផលទាំងពីរនេះ ដើម្បីនាំទៅទីផ្សារចិនផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទីបីដូចបច្ចុប្បន្ន»។

បើតាមលោករដ្ឋមន្រ្តី កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និង ដំណាំផ្សេងៗ ដូចជា មៀនប៉ៃលិនជាដើម ដើម្បីជំរុញការនាំចេញ ដែលជាការធ្វើពិពិធកម្មវិស័យការងារ ដល់ពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ។ 

បញ្ហានេះ ត្រូវបាន លោក ហ៊ឺ ជៀនយ៉ាង សន្យាថា នឹងយកសំណើនេះទៅពិភាក្សា និង សិក្សាបន្ថែម ឲ្យបានស៊ីជម្រៅអំពីលទ្ធភាពសហការវិនិយោគអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលដំឡូមី និង មៀនប៉ៃលិន និង ដំណាំរួមផ្សំដទៃទៀត។

កសិករកំពុងប្រមូលផលដំឡូងមី

ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) លោក ហ៊ឺ ជៀនយ៉ាង បានផ្តល់អនុសាសន៍ដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  យកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មចិន ដែលនឹងអមដំណើរលោកនាយករដ្ឋមន្រ្តីចិនមកកម្ពុជាផងដែរ។ 

គួរបញ្ជាក់ដែរថា ចិនជាប្រទេសដែលដាក់ទុនវិនិយោគនៅកម្ពុជាឈានមុខគេមួយនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ លើវិស័យកម្មន្តសាល សំណង់ វាយនភណ្ឌ និង អគ្គិសនីជាដើម។ កាលពីឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទសទាំងពីរ មានរហូតដល់ ៤,៨០០ លានដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ ឆ្នាំ២០១៨នេះ ចិនបានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករចូលទីផ្សារចិន៣០ម៉ឺនតោនផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ក្រុម​អ្នក​ជំនួញ​ល្បីៗ​និយាយ​អ្វី​ខ្លះ ពី​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា?

ព័ត៌មាន
ក្រុម​អ្នក​ជំនួញ​និង​អ្នកជំនាញ​សេដ្ឋកិច្ច​ល្បីៗ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ទស្សនៈ​វិជ្ជមាន​ជុំវិញ​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី លោក លី ខឺឈា…

ឧកញ៉ា កែវ មុំ៖ ខ្ញុំ​ខ្វះ​ទុន ខ្វះ​ចំណេះ តែ​ខ្ញុំ​មិន​ខ្វះ​គំនិត​ទេ!

ព័ត៌មាន
“ខ្ញុំ​មិន​មាន​ទុន​ច្រើន​ទេ ហើយ​ក៏​រៀន​មិន​បាន​ច្រើន​ដែរ តែ​ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​គិត​ចំពោះ​ការ​រក​ស៊ី​នោះ​ទេ ហើយ​គំនិត​នេះ​ហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ