វិស័យ​ហិរញ្ញ​វត្ថុ​អាចនឹងមាន​ហានិភ័យ?

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ថា ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​គឺ​​អាច​មាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ


មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ហានិភ័យ​មួយ​ក្នុង​ចំណោម​ហានិភ័យ​ផ្សេង​ទៀត សម្រាប់​សេដ្ឋកិច្ច​កម្ពុជា គឺ​អាច​កើត​ឡើង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ត្រូវ​មាន​វិធានការ​ចាំបាច់​បន្ថែម​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​កំណើន​ឥណទាន​ខ្ពស់​ពេក ជាពិសេស ក្នុង​វិស័យ​អចលន​ទ្រព្យ។
មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ថា ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​គឺ​​អាច​មាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

លោក Jarkko Turunen បាន​ធ្វើ​ទស្សនកិច្ច​នៅ​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ចុះ​ថ្ងៃ​ទី១១ ខែ​តុលា ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​វិជ្ជមាន ហើយ​ថា នឹង​មាន​កំណើន ប្រមាណ ៧​ភាគរយ នៅ​ឆ្នាំ​នេះ។

ក៏ប៉ុន្តែ IMF បាន​អះអាង​ថា កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​ភាព​មិន​ច្បាស់​លាស់​មួយ​ចំនួន​ផងដែរ រួមមាន ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) និង​កំណើន​លុយ​កម្ចី​ដែល​ផ្តោត​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​និង​សំណង់។

លោក Jarkko Turunen បាន​និយាយ​ដូច្នេះ​ថា ៖ «ចក្ខុ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ភាព​វិជ្ជមាន ទោះបី​ជា​វា​មាន​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ក៏​ដោយ។»

លោក​បាន​បន្ត​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​វិស័យ​នាំចេញ​និង​វិស័យ​សំណង់​មាន​ភាព​រឹងមាំ។

របាយការណ៍​នោះ បាន​និយាយ​ដូច្នេះ​ថា ការ​ផ្តល់​ឥណទាន​​ប្រមូល​ផ្តុំ​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​និង​សំណង់ ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ប្រហែល ២៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩។

IMF បាន​និយាយ​បន្ត​ថា ការ​ខ្ចី​ភាគ​ច្រើន​ដោយ​អ្នក​អភិវឌ្ឍ​អចលន​ទ្រព្យ នៅតែ​មិន​មាន​ការត្រួត​ពិនិត្យ​និង​គ្មាន​ការ​គ្រប់គ្រង ហើយ​ទិន្នន័យ​ផ្លូវការ​ស្តីពី​តម្លៃ​អចលនទ្រព្យ​មិន​ទាន់​មាន​នៅ​ឡើយ​ដែរ។

ហានិភ័យ​មួយ​ទៀត​នោះ បើ​យោង​តាម IMF គឺ​ការ​ពិនិត្យ​ឡើង​វិញ​នូវ EBA របស់​សហគមន៍​អឺរ៉ុប ដែល​នឹង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី។

យោង​តាម​លោក Jarkko Turunen អាជ្ញាធរ​កម្ពុជា​ក៏​កំពុងតែ​ធ្វើ​ការ​ដោះស្រាយ​ហានិភ័យ​ទាំង​នេះ​ផងដែរ តាមរយៈ​ការ​ដាក់​ផែនការ​កំណែ​ទម្រង់ ដែល​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ការ​ប្រកួត​ប្រជែង​និង​ការ​ធ្វើ​ពិពិធកម្ម។

លោក Jarkko Turunen បាន​អះអាង​ថា «IMF បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​របស់​អាជ្ញាធរ​តាមរយៈ​ការ​ផ្តល់​ប្រឹក្សា​គោល​នយោបាយ​និង​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចម៉ាកាវ រំពឹងថានឹងងើបឡើងវិញនៅចុងឆ្នាំនេះ

ព័ត៌មាន
សេដ្ឋកិច្ចតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ម៉ាកាវ ត្រូវបានគេរំពឹងថា នឹងងើបកើនឡើងវិញនៅឆមាសទី២នៃឆ្នាំ២០១៩នេះ ខណៈដែលនៅពេញមួយឆ្នាំ២០១៩នេះ រ…

វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ម៉ាកាវ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ ជាមួយនឹងលទ្ធផលផ្លែផ្កាគាប់ប្រសើរ

ព័ត៌មាន
បន្ទាប់ពី បានចំណាយពេល ២ថ្ងៃ វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ដែលធ្វើឡើងនៅតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានបិទប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ