វិបត្តិ​កសិកម្ម?

មួយឆ្នាំៗ កម្ពុជា​នាំចូល​បន្លែ​ជាង​២០០​លាន​ដុល្លារ ខណៈ​​កសិករ​​ក្នុង​​ស្រុក​​ថ្ងូរ​​រឿង​​អត់​​ទីផ្សារ


កម្ពុជា​គឺ​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ នាំចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ៤០០​តោន ស្មើ​នឹង​ជាង ១៤​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ផ្គត់​ផ្គង់​តម្រូវការ​ក្នុងស្រុក ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​ឯណោះ។
កសិករ​ដាំ​បន្លែ​នៅ​ខេត្ត​សៀមរាប
ដោយ

ជុំវិញនឹងការនាំចូល​បន្លែ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ស្គាល់​ថា វា​ជា​ការ​ពិត និង​ថា ការ​នាំ​ចូល​បន្លែ​ពី​បរទេស​ច្រើន​ដូច្នេះ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​បន្លែ​ពី​កសិករ​កម្ពុជា​នៅ​មិន​ទាន់​គ្រប់​ចំនួន​នៃ​តម្រូវការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​នៅ​ឡើយ ខណៈ​ដែល​ការ​ចំណាយ​ថ្លៃ​ដើម​ផលិត ដូចជា តម្លៃជី និង​តម្លៃ​អគ្គិសនី​ខ្ពស់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ  បាន​អះអាង​ថា លំហូរ​នៃ​ការ​នាំចូល​បន្លែ​ច្រើន​បែប​នេះ​មិន​មាន​ន័យ​ថា​កម្ពុជា​គ្មាន​សមត្ថភាព​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​កត្តា​តម្លៃ​អគ្គិសនី​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​នៃ​ការ​ផលិត​មាន​តម្លៃ​ថ្លៃ រហូត​មិន​អាច​ផលិត​ខ្លួន​ឯង​បាន ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​នាំចូល​ច្រើន​បែប​នេះ។ 


ស្ដាប់​ការ​ត្អូញ​ត្អែរ​ពី​កសិករ​ដាំ​បន្លែ​នៅ​កៀនស្វាយ


ការសិក្សាពីក្រុមអ្នក​ជំនាញ​​មក​ពី​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​បង្ហាញ​ថា កម្ពុជា​ត្រូវ​ចំណាយ​ទឹក​ប្រាក់​​ជាង ២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ទៅ​លើ​ការ​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង គឺ​ប្រទេសវៀតណាម និង ថៃ។

បន្លែ​នាំ​ចូល​ភាគ​ច្រើន​សុទ្ធ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​សារធាតុ​គីមី ដើម្បី​ធ្វើ​ឲ្យ​ស្រស់​ទុក​បាន​យូរ​មិន​រលួយ។ បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អ្នក​ប្រើ​ប្រាស់ និង​អ្នក​បរិភោគ​ជា​ច្រើន​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​រឹត​បន្តឹង​ការ​ហូរ​ចូល​បន្លែ​ពី​ប្រទេស​វៀតណាម និង​ថៃ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ឲ្យ​បាន​ច្បាស់​លាស់ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ខ្មែរ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា ២០​លាន​ដុល្លារ​ក្នុង​កម្មវិធី​ជំរុញ​ផលិត​កម្ម​ស្បៀង​ឆ្នាំ​២០១៦–​២០១៨ ដំណាក់​កាល​ទី​១ ដែល​ក្នុង​នោះ​ថវិកា​មួយ​ចំនួន​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ផលិត​កម្ម​បន្លែ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង។  នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ (CPS)៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ជួប​បញ្ហា​អ្វី​ខ្លះ​ក្នុង​ឆ្នាំ​២០១៦

ព័ត៌មាន
ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ដោយ​បាន​បន្សល់​នូវ​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ មាន​បញ្ហា​ចម្បងៗ​មួយ…

ចិន​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា

ព័ត៌មាន
ប្រទេស​ចិន​នៅ​តែ​ដណើ្តម​ចំណាត់​ថ្នាក់​កំពូល​លេខ​១ ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ