ជើងហោះហើរ កម្ពុជា-ឥណ្ឌា

ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា គ្រោងដំណើរការ នាចុងខែតុលា ឆ្នាំ២០២៣


ដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឡើងនាចុងខែតុលា ឆ្នាំ២០២៣ ដើម្បីរួមចំណែកជួយស្តារអាជីវកម្ម និងជំរុញកំណើនក្នុងវិស័យអាកាសចរណ៍ និងទេសចរ រវាងប្រទេសទាំងពីរ ដែលបានរងផលប៉ះពាល់យ៉ាងដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងទៅ។នេះបើតាមការគូសបញ្ជាក់ពីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ដែលបានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត។
ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌា ៨ខែឆ្នាំ២០២៣ មានទឹកប្រាក់ជាង៣០០លានដុល្លារ

លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងថា បញ្ជាក់ប្រាប់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី ៤ ខែតុលាឆ្នាំ២០២៣ថា ដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឡើងនាចុងខែតុលា ឆ្នាំ២០២៣។ ឯកអគ្គរដ្ឋទូតឥណ្ឌារូបនេះ បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌាថា នឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង។

នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ខណៈការផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ។

ក្រៅពីសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជាដែរ។ ដោយទ្បែក ចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់តាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នាជាដើម។

សូមបញ្ជាក់ថា នៅត្រឹម៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានតម្លៃជាង ៣០០លានដុល្លារ កើនឡើង៦,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅឥណ្ឌា មានជាង១៦០លានដុល្លារកើនជិត៣៩% ខណៈការនាំចូលមកវិញមានជាង ១៤៥លានដុល្លារ ថយចុះ ១៥%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់បាតថៃ ចាប់ផ្ដើមធ្លាក់ចុះ ស្របពេលធនាគារពិភពលោក ទម្លាក់ការព្យាករណ៍

ព័ត៌មាន
ប្រាក់បាតថៃ ត្រូវបានធនាគាកណ្តាលថៃ បានទទួលស្គាល់ថា បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុង រយៈពេល ១១ខែ កន្លងមកនេះ ។ ការធ្លាក់ចុះនេះ ត្រូវប…

ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម កើនជាង២២ភាគរយ

ព័ត៌មាន
ទំហំនៃការនាំចេញផលិតផលសរុបរបស់វៀតណាម នៅក្នុងរយៈពេល៩ខែ ឆ្នាំនេះមានទំហំជាង ៣៨ ពាន់លានដុល្លារ ថយចុះជាង ៥% ប៉ុន្តែការនាំចេញផលិតផលកសិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ