ពាណិជ្ជកម្មកម្ពុជា

ពាណិជ្ជកម្មកម្ពុជា-វៀតណាម បន្តកើនឡើង ខណៈប្រទេសទាំងពីរប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មឱ្យបាន ២០ ពាន់លានដុល្លារ


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កំពុងបន្តកើនឡើង ដោយសម្រេចបានប្រមាណ ៨,៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៨ ខែដើមឆ្នាំ២០២៦។ កំណើននេះកំពុងជំរុញ ក្តីរំពឹងរបស់ប្រទេសទាំងពីរក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារ តាមរយៈការពង្រឹងការវិនិយោគ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១០ ខែតុលា។
ពាណិជ្ជកម្មកម្ពុជា-វៀតណាម កើន ៨,៣% ក្នុង ៨ ខែនេះ ខណៈកំណត់គោលដៅ ២០ ពាន់លានដុល្លារ
ដោយ

ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកើនដល់ជាង ១១,៣ ពាន់លានដុល្លារ។ ដោយឡែកក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្ម​ទ្វេភាគីសម្រេចបានប្រមាណ ៨,៧ ពាន់លានដុល្លារ កើនឡើង ៨,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាម The Star បង្ហាញ​ថា បច្ចុប្បន្ន វៀតណាម ជាដៃគូពាណិជ្ជកម្មធំ​បំផុតទី៣ របស់កម្ពុជា ជាប្រភពនាំចូលធំបំផុតទី២ និងជាទីផ្សារនាំចេញធំបំផុតទី២ របស់កម្ពុជា។ ទិន្នន័យ​ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ វៀតណាម បាននាំចេញទំនិញមកកម្ពុជា ក្នុងទំហំ ៤,៣ ពាន់លានដុល្លារ ខណៈការនាំចូលពីកម្ពុជា មានទំហំ ៤,៤ ពាន់លានដុល្លារ។

ទំនិញនាំចេញសំខាន់ៗរបស់វៀតណាម រួមមានសម្លៀកបំពាក់ និងវាយនភណ្ឌ ដែកថែប ជីកសិម្ម
ប្លាស្ទិក សារធាតុគីមី និងគ្រឿងចក្រ។ ចំណែកឯកម្ពុជា នាំចេញផលិតផលកសិកម្មជាចម្បងដូចជា អង្ករ កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែ។

ក្រៅពីពាណិជ្ជកម្ម វៀតណាម ក៏មានគម្រោងវិនិយោគចំនួន ២២៣ គម្រោងនៅកម្ពុជា ដែលមានទុន
ចុះបញ្ជីសរុប​មានទំហំជិត ៣,៤ ពាន់លានដុល្លារ។ គម្រោងទាំងនេះបានរួមចំណែកបង្កើតការងារ និងគាំទ្រសហគមន៍ក្នុងតំបន់។

ទោះជាយ៉ាងណា ការសម្រេចគោលដៅ ២០ ពាន់លានដុល្លារ ទាមទារឱ្យប្រទេសទាំងពីរបន្តកែលម្អបរិយាកាសធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសម្រួលការដឹកជញ្ជូនឆ្លងដែន។

ការបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីៗត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការដោះដូរទំនិញ។ ជាមួយគ្នានេះ ការតភ្ជាប់ផ្លូវល្បឿនលឿនរវាងទីក្រុងហូជីមិញ និងភ្នំពេញ នាពេលអនាគតអាចជួយកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន។

តាមរយៈការរួមបញ្ចូលធនធានកសិកម្មរបស់កម្ពុជា ជាមួយបច្ចេកវិទ្យាកែច្នៃ ទុនវិនិយោគ និងបណ្តាញចែកចាយរបស់វៀតណាម ប្រទេសទាំងពីរអាចបង្កើនតម្លៃផលិតផល និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ៕




អត្ថបទបន្ទាប់


ចិន បង្កើតការងារថ្មីៗបានជាង ១០ លានកន្លែងក្នុង ៩ ខែ ខណៈជំរុញផែនការបង្កើតការងារថ្មីៗបន្ថែមទៀតក្នុងវិស័យសេវាកម្ម

ក្នុងរយៈពេលត្រឹមតែ ៩ ខែឆ្នាំនេះ ប្រទេសចិន បានបង្កើតការងារនៅទីក្រុងចំនួនជាង ១០ លានកន្លែង ដោយសម្រេចបានជិត ៨៨% នៃគោលដៅការងារពេញមួយឆ្នាំ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ