ការវិនិយោគនៅកម្ពុជា

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៤៦ ជាមួយទុនសរុបប្រមាណ២,៥ពាន់លានដុល្លារនៅ៣ខែឆ្នាំ២០២៦


នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៤៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ៨ម៉ឺន២ពាន់កន្លែង។
កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៤៦ ជាមួយទុនសរុបប្រមាណ២,៥ពាន់លានដុល្លារនៅ៣ខែឆ្នាំ២០២៦
ដោយ

នៅរយៈពេល៣ខែកន្លងមកនេះកម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់,គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្តជាដេីម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចាត់ទុក វត្តមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមានស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕




អត្ថបទបន្ទាប់


ឡើងកាន់តំណែងបានជាង១ឆ្នាំ ទ្រព្យសម្បត្តិលោក ត្រាំ កើនឡើង៦០%

កន្លងមកប្រធានាធិបតីសហរដ្ឋអាម៉េរិកជាច្រើនជំនាន់ បានរក្សាគម្លាតពីការរកប្រាក់ចំណូលតាមរយៈមុខរបរក្រៅ ឬជំនួញផ្ទាល់ខ្លួនក្នុងពេលកាន់តំណែង។ ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ