តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Edge Singapore ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឃ្លាំងមាសថ្មីនេះមានសមត្ថភាពផ្ទុកមាសបានប្រមាណ ១០០តោន ឬស្មើនឹងដុំមាសប្រមាណ ៨.០០០ដុំ ដោយក្នុងមួយដុំមានទម្ងន់ ១២,៤គីឡូក្រាម។
ការបង្កើនសមត្ថភាពស្តុកមាសនេះ ក៏នឹងជួយពង្រឹងអាជីវកម្មមាសរូបវន្តរបស់ធនាគារ OCBC ដែលបានចាប់ផ្តើមផ្តល់សេវាជូនអតិថិជនស្ថាប័ន និងអតិថិជនរបស់ធនាគារឯកជន Bank of Singapore ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ OCBC ផងដែរ។
លោក Kenneth Lai ប្រធានផ្នែកទីផ្សារហិរញ្ញវត្ថុសកលរបស់ធនាគារ OCBC បានលើកឡើងថា ឃ្លាំងថ្មីនេះនឹងជួយឱ្យធនាគារមានសមត្ថភាពកាន់តែប្រសើរក្នុងការផ្តល់សេវារក្សាទុកមាសតាមស្តង់ដារស្ថាប័នហិរញ្ញវត្ថុធំៗ ព្រមទាំងពង្រឹងតួនាទីរបស់ OCBC នៅក្នុងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មមាសទាំងមូល។
ការពង្រីកអាជីវកម្មមាសរបស់ OCBC ក៏ស្របពេលដែលសិង្ហបុរីកំពុងជំរុញមហិច្ឆតារបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលជួញដូរមាសសកលផងដែរ។ អាជ្ញាធររូបិយវត្ថុសិង្ហបុរីក៏បានចាប់ផ្តើមផ្តល់សេវារក្សាទុកមាសសម្រាប់ធនាគារកណ្តាលផងដែរ ដើម្បីផ្តល់ជម្រើសប្រកបដោយសុវត្ថិភាពដល់ធនាគារកណ្តាលបរទេស ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអង្គភាពរដ្ឋាភិបាលនានា ក្នុងការរក្សាទុកទុនបម្រុងមាសរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី។