កម្ពុជា-អាស៊ាន

៤ឆ្នាំកន្លងមកនេះ កម្ពុជាគ្មានឧបសគ្គឡើយសម្រាប់ការបើករបំាងពន្ធគយរវាងអាស៊ាន


ក្នុងរយៈពេលបួនឆ្នាំចុងក្រោយ បន្ទាប់ពីមានការកំណត់របាំងពន្ធគយស្មើសូន្យសម្រាប់​ប្រទេស​ក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជា គឺមិនមានឧបសគ្គអ្វីនោះឡើយ។ នេះបើតាមការបញ្ជក់​ឲ្យ​ដឹង​ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីពេល​ថ្មីៗនេះ​។
កប៉ាល់ចូលចតដាក់ទំនិញនៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ
ដោយ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការបើករបាំងពន្ធ​គយនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសអាស៊ាន ហើយការអនុវត្តចាប់ផ្តើម រហូតមកទល់ពេលបច្ចុប្បន្ននេះ​ ការបើកច្រករបាំងពន្ធគយ មិនមានឧបសគ្គនោះទេសម្រាប់កម្ពុជា។

សូមជម្រាបថា ការបើករបាំងពន្ធគយនៃបណ្តាប្រទេសអាស៊ានចាប់ផ្តើមអនុវត្តន៍តាំង​ពីឆ្នាំ​២០១៥ មកម្ល៉េះ ហើយរវាងប្រទេសនៅក្នុងតំបន់ សម្រាប់រយៈពេលថ្មីៗនេះ កម្ពុជាក៏បានចុះអនុ​ស្សរណៈយោគយល់គ្នា ក្នុងការកំណត់របាំងពន្ធគយ ដែលនឹងមិនត្រូវបានយកពន្ធ ជាន់គ្នា​ជាមួយនឹងប្រទេសវៀតណាមរួចហើយដែរ។

ដើម្បីធ្វើឲ្យកាន់តែប្រសើរនៅក្នុងវិស័យពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏​បានអះអាង​ពីជំហររបស់ខ្លួនក្នុងការបន្តអនុវត្តគោលនយោបាយ​​កម្មវិធីកំណែទំរង់របស់រាជរដ្ឋាភិបាលលើ​វិស័យ​ពាណិជ្ជកម្ម ដែលនៅនឹងចាប់ផ្តើមធ្វើពិពិធកម្ម​ការនាំចេញផលិតផល និងទំនិញ​អាទិភាព​​​ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត ស្វែង​រក​ទីផ្សារ​ថ្មីៗសម្រាប់ប្រជាកសិករ និងបន្ត​ពិនិតលទ្ធភាពចរចារទីផ្សារសេរីទ្វេរភាគី និងពហុភាគី​ផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនិង​ថៃ​សម្រុកនាំចូលទំនិញមកកម្ពុជាកាន់តែខ្លាំង ខណៈការ​នាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេស​ថៃ និង វៀតណាមក្នុងត្រីមាសទី១ដើមឆ្នាំ២០១៨ បានរអិលធ្លាក់ចុះគួរឲ្យកត់សម្គាល់ខណៈប្រទេសពីរនាំចូលវិញ …

វៀតណាមនាំចេញឈើចេញជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក

ព័ត៌មាន
ប្រទេសវៀតណាមគឺជាប្រទេសនាំចេញឈើនាំមុខគេក្នុងអាស៊ាន និងស្ថិតនៅលំដាប់ទីពីរនៅអាស៊ីនិងទី ៥ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិនអាល្លឺម៉ង់អ៊ីតាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ