Advertisement
វៀតណាម

វៀតណាមនាំចេញឈើចេញជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក


ប្រទេសវៀតណាមគឺជាប្រទេសនាំចេញឈើនាំមុខគេក្នុងអាស៊ាន និងស្ថិតនៅលំដាប់ទីពីរនៅអាស៊ីនិងទី ៥ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិនអាល្លឺម៉ង់អ៊ីតាលីនិងប៉ូឡូញ។នៅក្នុងឆ្នាំនេះវៀតណាមគ្រោងនឹងនាំចេញឈើ និងផលិតផលធ្វើពីឈើ នឹងកើន ៩ពាន់លាន​ដុល្លារអាមេរិក។
វៀតណាមនាំចេញឈើចេញជាប់ចំនាត់ថ្នាក់លេខ៥ ក្នុងពិភពលោក(រូបតំណាង)
ដោយ
Advertisement

ប្រទេសវៀតណាមនឹងសម្រេចគោលដៅក្នុងការនាំចេញផលិតផលឈើមានទំហំទឺកប្រាក់ប្រមាណ៩ពាន់លានដុល្លារអាមេរិក។ ការនាំចេញឈើ និង ផលិតផល​ធ្វើពីឈើ​របស់វៀតណាមមានចំណែក៦ ភាគរយនៃទីផ្សារឈើ ​និងគ្រឿងសង្ហារឹមដែល​ធ្វើពីឈើ​របស់ពិភព​លោក ​​ដែលត្រូវបានប៉ាន់ជាទឹកប្រាក់មានប្រមាណជា ១២០ ពាន់លាន​ដុល្លារ។នេះបើយោងតាមសារព័ត៌មានវៀតណាម។

សារព័ត៌មាន Vietnam ដែលបានដកស្រង់សំដីប្រធាននាយកដ្ឋានផែនការ និង ហិរញ្ញវត្ថុនៃក្រសួងគ្រប់គ្រងក្រសួងអភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថាប្រទេសវៀតណាមមានក្រុមហ៊ុនកែច្នៃឈើជិត ៤០០០​ក្រុមហ៊ុន​ក្នុងនោះមានក្រុមហ៊ុនចំនួន១៥០០ ដែលមានជំនាញផលិតឈើសម្រាប់នាំចេញ។ វៀតណាមអាចមានកំណើននៃវិស័យនេះប្រសិនបើមានសម្ភារៈគ្រប់គ្រាន់ និង មាន​យន្ត​ការ​ដ៏រឹងមាំ ​និង សញ្ញាទីផ្សាររឹងមាំ។

វៀតណាមទើបតែអនុម័តច្បាប់ស្តីពីព្រៃឈើដែលទើបចេញថ្មីរួមជាមួយកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រសហភាព​អឺរ៉ុប និងវៀតណាម ស្តីពីការអនុវត្តច្បាប់អភិបាលកិច្ចនិងពាណិជ្ជកម្មច្បាប់ព្រៃឈើ (VPA-FLEGT) នឹងបង្កើតច្រករបៀង​ច្បាប់​និងយន្តការដើម្បីលើកទឹកចិត្តដល់ការពង្រីកទីផ្សារនៃវិស័យព្រៃឈើ។

ដោយមានលក្ខខណ្ឌអំណោយផលទាំងនេះការនាំចេញផលិតផលព្រៃឈើរបស់វៀតណាមត្រូវបានគេរំពឹងថានឹងនាំមកនូវទឹកប្រាក់ចំនួន៩ ពាន់លានដុល្លារនៅឆ្នាំនេះដែល​ទីផ្សារធំបំផុតសម្រាប់ផលិតផលរបស់​ឈើ​វៀតណាម​​គឺសហរដ្ឋអាមេរិក, ជប៉ុន, កូរ៉េខាងត្បូង, ចិននិងសហភាពអឺរ៉ុប។

កាលពីឆ្នាំមុនការនាំចេញឈើបានកើនឡើងដល់កម្រិតខ្ពស់បំផុត ១០ភាគរយក្នុងរយៈពេល៥ ឆ្នាំចុងក្រោយ​នេះដើម្បីឈានដល់ជាង ៨ពាន់លានដុល្លារដែលបានកើនលើសទិសដៅដែលបានកំណត់ត្រឹមតែប្រមាណ ៧,៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២០។

គួរបញ្ជាក់បន្តិចដែរថាក្នុងរយៈពេលបីខែដើមឆ្នាំ២០១៨កម្ពុជាបាននាំចេញឈើ និងផលិតផលដែលធ្វើពីឈើទៅ​កាន់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណជិត៤៣លានដុល្លា។ ចំនែកឯកាលពីឆ្នាំ២០១៧កម្ពុជាបាននាំ​ឈើ និងផលិតផលដែលធ្វើពីឈើទៅកាន់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ២១៣លានដុល្លារ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៤ឆ្នាំកន្លងមកនេះ កម្ពុជាគ្មានឧបសគ្គឡើយសម្រាប់ការបើករបំាងពន្ធគយរវាងអាស៊ាន

ព័ត៌មាន
ក្នុងរយៈពេលបួនឆ្នាំចុងក្រោយ បន្ទាប់ពីមានការកំណត់របាំងពន្ធគយស្មើសូន្យសម្រាប់​ប្រទេស​ក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជា គឺមិនមានឧបសគ្គអ្វីនោះ...

ទីផ្សារអាមេរិក នៅតែខ្លាំងសម្រាប់ការនាំចេញរបស់កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ