Advertisement
កម្ពុជា-អាមេរិក

កម្ពុជានាំចេញទៅអាមេរិកជាង ១.៧០០ លានដុល្លារ នៅ​ឆមាសទី១ ឆ្នាំ ២០១៨


គិតត្រឹម៦ខែ ឆ្នាំ ២០១៨នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក សម្រេចបានប្រមាណជាង ១.៧០០ លានដុលារអាមេរិក ដែលមានកំណើនប្រមាណ ២៦% បើធៀបនឹងគ្រាដូចគ្នា កាលពីឆ្នាំ ២០១៧កន្លងទៅ។ នេះបើតាមទិន្នន័យដែលបានកត់ត្រា ដោយការិយាល័យស្ថិតិរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយថ្មីៗនេះ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ
Advertisement

តាមទិន្នន័យ​ពីស្ថាប័ន​ខាងលើ​នេះ បានឲ្យដឹង​ទៀតថា កំណើន​នៃការនាំចេញ​របស់​កម្ពុជា​នៅឆមាស​ទី១​ ឆ្នាំនេះ គិតជា​ទឹកប្រាក់ មានការ​កើនឡើង​ជាង ៣៥០​លានដុល្លារ​អាមេរិក ពោលគឺ នៅ​៦ខែ​ឆ្នាំនេះ កម្ពុជាបាននាំចេញ​ទៅអាមេរិក​មានជាង ១.៧០០​លានដុល្លារ ខណៈដែល​កាល​ពី​៦ខែ ឆ្នាំ២០១៧​កន្លងទៅ កម្ពុជានាំ​ចេញទៅ​អាមេរិក មានតែ​ជាង ១.៣០០​លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ 

ជាមួយគ្នា​នេះដែរ បើមើល​ទៅលើការ​នាំចូល​របស់​កម្ពុជា​ពីអាមេរិក​មកវិញ ក៏បង្ហាញ​ពីកំណើន​គួរឲ្យ​កត់សម្គាល់​ដែរ ពោលគឺបាន​កើនឡើង​ពីជាង ១៨០ លានដុល្លារ កាល​ពីឆមាសទី១​ឆ្នាំ២០១៧ មកដល់​ជាង ២១០ លានដុល្លារ​ឆមាសទី១​ឆ្នាំ២០១៨​នេះ។ ក្នុងនោះ​មុខទំនិញ​ដែលកម្ពុជា​នាំទៅកាន់​អាមេរិក មានដូចជា​ទំនិញផ្នែក​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករ​ជាដើម។ 

សូមជម្រាបថា តាមរបាយ​ការណ៍​ពីធនាគារ​ជាតិ នៃកម្ពុជា បាន​បង្ហាញថា ការនាំចេញ​សរុប​របស់​កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំនេះ សម្រេច​បានជាង ៥.៧០០ លាន​ដុល្លារ​អាមេរិក ពោលគឺ​មាន​កំណើន​១២% ធៀបនឹងគ្រា​ដូចគ្នា​កាលពី​ឆ្នាំមុន។ ក្នុងនោះ ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង មានប្រមាណ ៧២% នៃការ​នាំចេញ​សរុប​​នៅក្នុង​ឆមាសទី១​ឆ្នាំនេះ។ ជាមួយគ្នានេះ ការបើក​រោងចក្រ​ថ្មី នៅក្នុងវិស័យ​ឧស្សហកម្ម ត្រូវបាន​ធនាគារ​ជាតិ នៃកម្ពុជា ប៉ាន់​ប្រមាណ​ថា នឹងមាន​ដល់ ៧៣ រោងចក្រ កើនឡើង ជាង ៥៨% ធៀប​នឹងឆមាសទី១​ឆ្នាំមុន។

ដោយឡែក ការនាំចេញ​ពេញ១​ឆ្នាំ២០១៧ កន្លងទៅ​របស់​កម្ពុជាវិញ សម្រេច​បាន​ជាង ១១​ពាន់​លានដុល្លារ​អាមេរិក ខណៈដែល​ទីផ្សារ​គោលដៅ​នាំចេញធំៗ​មាន​ដូចជា ប្រទេស​ប៉ែកអឺរ៉ុប អាមេរិក ជប៉ុន ចិន និងប្រទេស​ផ្សេង​ទៀត។ នេះបើតាម​របាយការណ៍​ពីធនាគារ​ជាតិ នៃកម្ពុជា​ដដែល៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ថា ត្រៀមខ្លួនរួចហើយ ចំពោះរឿងអាមេរិក ដំឡើងពន្ធ ២៥% លើទំនិញចិន ២០០ ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាល ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់គ្រប់ជ្រុងជ្រោយហើយ ដើម្បីឆ្លើយតបទៅនឹងការប្រកាសដកហូតពន្ធបន្ថែមដល់ ...

គម្រោង​៣​របស់​បុរី​ប៉េងហួត ផ្ដល់​ការបង់រំលស់១០០% បង់ភ្លាម! ចូលនៅភ្លាម!

ព័ត៌មាន
កេរ្តិ៍​ឈ្មោះ បុរី ប៉េង ហួត ត្រូវ​បាន​ទទួល​ស្គាល់​ពី​អតិថិជន ថា​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ក្នុង​ការ​អភ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ