អត្ថបទ​ពាណិជ្ជកម្ម

គម្រោង​៣​របស់​បុរី​ប៉េងហួត ផ្ដល់​ការបង់រំលស់១០០% បង់ភ្លាម! ចូលនៅភ្លាម!


កេរ្តិ៍​ឈ្មោះ បុរី ប៉េង ហួត ត្រូវ​បាន​ទទួល​ស្គាល់​ពី​អតិថិជន ថា​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ក្នុង​ការ​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន ជាមួយ​នឹង​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ប្រកប​ដោយ​គុណភាព សោភ័ណ​ភាព ផ្តោត​សំខាន់​លើ​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់នៅ។
គម្រោង​បុរី ប៉េង ហួត ដឹស្តា អិតធឺណល នៅតំបន់​ស្ទឹងមានជ័យ។
ដោយ

រយៈ​ពេល​ជាង​១៣​ឆ្នាំ​កន្លង​មក​នេះ បុរី ប៉េង ហួត បាន​អភិវឌ្ឍ​គម្រោង​ចំនួន​២២​គម្រោង ក្នុង​តំបន់​អភិវឌ្ឍ​ជា​ច្រើន​ដែល​មាន​សក្តានុពល​ខ្លាំង ក្នុង​រាជ​ធានី​ភ្នំពេញ។

ថ្ងៃនេះ​សូម​លើក​យក​គម្រោង៣ ក្នុង​ចំណោម គម្រោង​ទាំង​២២  ដែល​សុទ្ធសឹង​តែ​ជា​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ដោយ​ឡែក​ពីគ្នា មក​ជូន​លោក​អ្នក។

ដំបូងនេះ គឺ​ជា​គម្រោង ដឹស្តា​ព្រីមៀរ៍ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ភាគ​ពាយព្យ​នៃ​រាជ​ធានី​ភ្នំពេញ ដែល​ជា​តំបន់​អភិវឌ្ឍ​ក្នុង​ប្លង់​មេ​របស់​សាលា​រាជ​ធានី​ភ្នំពេញ។ គម្រោង​នេះ មាន​ចម្ងាយ​ត្រឹម​តែ ៥​នាទី​ប៉ុណ្ណោះ ពីផ្សារ​ទំនើប អ៊ីអន ២ និង​ផ្សារ​ម៉ាក្រូ ជា​ទីប្រជុំជន​ដ៏​ធំ​មួយ ដែល​បាន​ស្រូប​ទាញ​និង​មាន​ឥទ្ធិពល​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។ តំបន់​នេះ​ទទួល​បាន​ការ​វិនិយោគ​កាន់​តែ​ខ្លាំង ដើម្បី​ក្លាយ​ជា​ទីក្រុង​រណប​ក្នុង​ពេល​ឆាប់ៗ​នេះ។

គម្រោង បុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍ (ផ្លូវ​ជាតិ​លេខ ៦A)។

ងាក​មក គម្រោង ដឹស្តាអិតធឺណល វិញ ជា​គម្រោង​ស្ថិត​ក្នុង​តំបន់​ស្ទឹង​មានជ័យ ដែល​មាន​ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏​ជា​តំបន់​មួយ ដែល​មាន​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ក្លាយ​ជា​តំបន់​អ៊ូរអរ និង​មាន​វិនិយោគិន​ធំៗ​ធ្វើការ​វិនិយោគ​ក្នុង​តំបន់​នោះ​ផ្ទាល់។ 

មិន​តែ​ប៉ុណ្ណោះ តំបន់​នេះ​ក៏​ជា​បណ្តុំ​ពាណិជ្ជកម្ម​មួយ ដែល​មាន​មនុស្ស​ច្រើន​កុះករ ប្រមូល​ផ្តុំ​ទៅ​ដោយ​សាលារៀន មន្ទីរ​ពេទ្យ ផ្សារ​ទំនើប ធនាគារ ផង​ដែរ។ តំបន់​នេះ​ក៏​ជា​ច្រក​ពាណិជ្ជកម្ម​កណ្តាល​មួយ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់ ទៅកាន់​ផ្លូវ​ជាតិ​សំខាន់ៗ​ដែល​មាន​ដូចជា ផ្លូវ​ជាតិ​លេខ១ លេខ២ លេខ៣ និង​លេខ៤ ដែល​សុទ្ធសឹង​តែ​ជា​ច្រក​សំខាន់ៗ​ថែម​ទៀត​ផង។

គម្រោង បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ (ផ្លូវ 598 ឯកឧត្ដម ជា សុផារ៉ា)។

ចុង​ក្រោយ គឺ​គម្រោង​ដឹស្តាជូមីរ៉ាហ៍ ក៏​មិន​ចាញ់​គម្រោង​ទាំងពីរ​ខាង​លើ​ប៉ុន្មាន​ដែរ គម្រោង​នេះ​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឈ ជ្រោយ​ចង្វារ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦អា ក្លាយ​ជា​តំបន់​អ៊ូរអរ និង​មាន​វិនិយោគិន​ធំៗ ធ្វើការ​វិនិយោគ​ក្នុង​តំបន់​នេះ​ផ្ទាល់​ផង​ដែរ។ 

គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​ល្អ ភូមិ​សាស្ត្រ​និង​អាកាសធាតុ​អំណោយផល អម​ទៅ​ដោយ​ទន្លេ​សងខាង ដែល​ធ្វើ​ឲ្យ​ការរស់នៅ​ប្រកប​ដោយ​បរិយាកាស បរិសុទ្ធ​បែប​ធម្មជាតិ​ និង​មាន​រចនាបថ​ស្ថាបត្យកម្ម​លេច​ធ្លោ​ជាង​គេ​ក្នុង​តំបន់ គួរ​ឲ្យ​ស្ញើច​សរសើរ​។

គេហដ្ឋាន​ក្នុង​គម្រោង​ទាំង​បី ជា​គេហដ្ឋាន​ប្រណីត និង​រួម​បញ្ចូល​នូវ​រចនាបថ​បរទេស និង​រចនាបថ​ខ្មែរ ដែល​នាំមក​នូវ​ភាព​ទំនើប​និង​ទាន់​សម័យ​សម្រាប់​ការ​រស់នៅ​និង​ប្រកប​អាជីវកម្ម។ កាន់តែ​ពិសេស​សម្រាប់​លោក​អ្នក​ដែល​ចង់​បាន​គេហដ្ឋាន​ក្នុង​គម្រោង ដឹស្តា​ព្រីមៀរ៍ ដឹស្តា​អិតធឺណល និង​ដឹស្តា​ជូមីរ៉ាហ៍​ទាំង​៣​នេះ នឹង​ទទួល​បាន​ការ​រំលស់​១០០% បង់ភ្លាម! នៅភ្លាម! ដែល​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ដំណាច់​ខែ​សីហា​​តែ​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ 015 90 6789 Email: [email protected] ឬ​ចូល​ទៅ​កាន់​ទំព័រ Facebook: www.facebook.com/boreypenghuothgroup




អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅអាមេរិកជាង ១.៧០០ លានដុល្លារ នៅ​ឆមាសទី១ ឆ្នាំ ២០១៨

ព័ត៌មាន
គិតត្រឹម៦ខែ ឆ្នាំ ២០១៨នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក សម្រេចបានប្រមាណជាង ១.៧០០ លានដុលារអាមេរិក ដែលមានកំណើនប្រមាណ ២៦% …

ការនាំចេញអង្ករ ៧ខែ ឆ្នាំនេះ ធ្លាក់ចុះជាង ៦% តែអ្នកជំនាញថា នឹងកើនឡើងវិញនៅ ៥ខែក្រោយ

ព័ត៌មាន
របាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ បានបង្ហាញថា គិតចាប់ពីខែមករា ដល់​​ខែកក្កដា ឆ្នាំ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជា បានបង្ហាញព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ