Advertisement
សេដ្ឋកិច្ច​វៀតណាម

ចិន អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម


ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​របស់​វៀតណាម គិត​ត្រឹម​ខែ​មករា ដើម​ឆ្នាំ​២០១៧​នេះ ចំណែកឯ​កូរ៉េ​ខាង​ត្បូង និងសហរដ្ឋ​អាមេរិក ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ពីរ និង​ទី​បី។
ចិន​ អាមេរិក កូរ៉េខាងត្បូង​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ខ្លឹម​របស់​វៀតណាម

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ដែលយោងរបាយការណ៍គយរបស់វៀតណាម។ 

ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន នៅខែមករា ដើមឆ្នាំ២០១៧ បានកើនឡើង ៣៤,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ចំណែកការនាំចូលកើនតែ ០,៤ភាគរយ។ 

ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតបន្ទាប់ពីចិនរបស់ប្រទេសវៀតណាមផងដែរ។ ការនាំចេញរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូងកើនឡើង ២៩,៤ភាគរយ ចំណែកការនាំចូលវិញ កើន ៣០ភាគរយ។ ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក កើនតិចតួចគឺ ០,៣ភាគរយ រីឯការនាំចូលកើនឡើងដល់ទៅ ១៤,៦ភាគរយ។ នេះបើយោងតាមតួលេខខែមករា ឆ្នាំ២០១៧។

ខែមករា វៀតណាមរកចំណូលពីការនាំចេញបាន ១៤,៣៤ពាន់លានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន ទូរស័ព្ទដៃ និងគ្រឿងបន្លាស់ សម្លៀកបំពាក់កាត់ដេរ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក៕




អត្ថបទបន្ទាប់


ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ប្រជាជន​អាមេរិក​ចាយ​លុយ​អស់​ជាង ១៨​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ទិវានៃក្ដីស្រលាញ់ (Valentine’s Day) ថ្ងៃទី១៤ កុម្ភៈ ក៏​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ដែរ។

ឆ្នាំ​២០២០ ឡាន​បើក​បរ​បាន​ដោយ​ខ្លួន​ឯង​នឹង​មានចំនួន​​១០​លាន​គ្រឿង​

ព័ត៌មាន
រថយន្ត​អាច​បញ្ជា​បើក​បរ​ដោយ​ខ្លួន​វា​បាន លែង​ជា​គំនិត​ស្រមើ​ស្រមៃ​ទៅ​អនាគត​ទៀត​ហើយ។ បច្ចុប្បន្ន វា​ក្លាយ​ជា​ការពិត​រួច​ទៅ​ហើយ។ ក្រុម...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ