ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង

ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង នៅតែជួបឧបសគ្គច្រើន ខណៈFTAទ្វេភាគីនៅមិនទាន់ចូលជាធរមាន


អ្នកជំនាញអះអាងថា ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ហាក់នៅមានភាពតឹងតែង ក៏ដូចជាជួបឧបគ្គច្រើននៅឡើយ ដោយហេតុថា កម្ពុជានិងកូរ៉េខាងត្បូងនៅមិនទាន់បានចូលជាធរមាននូវកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យនៅឡើយ គួរផ្សំនិងលក្ខខណ្ឌតម្រូវលើស្តង់ដារបច្ចេកទេស និងថ្លៃដឹកជញ្ជូនខ្ពស់ក្នុងការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ។
ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង

យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអះអាង ក្រសួងពេលនេះ បាននិងកំពុងបន្តជំរុញបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនា​ពេលអនាគត តាមរយៈការចុះអនុស្សរណ:នៃការយោគយល់គ្នា​ជាមួយក្រុមហ៊ុនកូរ៉េធំៗមួយចំនួន​។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង នៅមិនទាន់បានចូលជាធរមាននូវកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ហើយចំពោះផលិតផលកសិកម្មក៏មិនទាន់បានធ្វើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹង អនាម័យ និងភូតគាមអនាម័យនៅឡើយផងនោះ ដូចនេះហើយ ការនាំចេញផលិតផលកសិកម្ម ជាពិសេសផលិតផលស្រស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូងគឺនៅមិនទាន់អាចនាំចេញទៅបានច្រើននោះទេ។ បើតាមឧកញ់ា ហ៊ុន ឡាក់ការនាំចេញទៅកាន់ប្រទេសកូរ៉េ គឺមានការកម្រិតលក្ខខណ្ឌតឹងតែងខ្លាំងប្រហាក់ប្រហែលនឹងការនាំចេញទៅប្រទេសជប៉ុនដែរ ដោយត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបនឹងតម្រូវការស្តង់ដារអនាម័យ និងសុវត្ថិភាពរបស់ប្រទេសកូរ៉េ ទើបកម្ពុជាអាចនាំចេញកសិផលទាំងស្រស់ និងកែច្នៃទៅកាន់ប្រទេសកូរ៉េបាន។

ជាក់ស្តែង ចំពោះកសិផលដែលកម្ពុជា បាននាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងគឺមានតែផ្លែស្វាយស្រស់តែមួយមុខគត់នៅពេលបច្ចុប្បន្ន។ លោកឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់បន្ថែមថា ការនាំចេញផ្លែស្វាយស្រស់នេះដែរ គឺនៅមានកម្រិតតិចតួចនៅឡើយ ដោយសារមានលក្ខខណ្ឌតម្រូវខ្ពស់ខ្លាំង ពោលគឺប្រទេសកូរ៉េ តម្រូវឲ្យមានការប្រើប្រាស់ប្រព័ន្ធសម្លាប់នូវសាធាតុចង្រៃដូចជាពងរុយនៅក្នុងផ្លែស្វាយ ហើយម៉ាស៊ីនដែលប្រើប្រាស់សម្រាប់សម្លាប់ពងរុយនៅក្នុងផ្លែស្វាយនេះ គឺមានតម្លៃថ្លៃខ្ពស់ ដូចនេះតម្រូវឲ្យមានកាវិនិយោគច្រើនទៅលើការនាំចេញ។ ដោយឡែក ចំពោះការដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េវិញ ក៏មានរយៈចម្ងាយឆ្ងាយ ដែលត្រូវចំណាយច្រើនទៅលើថ្លៃដឹកជញ្ជូន ដោយតម្រូវឲ្យដឹកជញ្ជូនតាមរយៈយន្តហោះ ដែលធ្វើឲ្យទីផ្សារនាំចេញផ្លែស្វាយរបស់កម្ពុជាហាក់នៅមានភាពចង្អៀតនៅឡើយ។

បើប្រៀបធៀបទៅលើការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន លោកឧកញ៉ា ហ៊ុន ឡាក់ គូសបញ្ជាក់បែបនេះថា ការនាំចេញទៅកាន់ប្រទេសចិនហាក់មានភាពងាយស្រួលជាង ដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិនផង គួបផ្សំកម្ពុជានិងចិនបានចូលជាធរមាននូវកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរី និងចុះពិធីសារអនាម័យ និងភូតគាមអនាម័យរួចរាល់ ទៅលើកសិផលមួយចំនួនផងដែរ បន្ថែមពីនេះការដឹកជញ្ជូនទៅកាន់ប្រទេសចិនក៏មានភាពងាយស្រួលជាង និងចំណាយតិចជាងប្រទេសកូរ៉េផងដែរ។ ទោះយ៉ាងណា ឧកញ៉ា ហ៊ុន ឡាក់ រំពឹងថានៅពេលខាងមុខ ក្រោយពីស្ថានភាពពិភពលោកមានភាពល្អប្រសើរឡើងវិញនេះ លោកសង្ឃឹមថាការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកូរ៉េខាងត្បូងនឹងមានកំណើនច្រើនផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងបានចុះហត្ថលេខាផ្លូវការកាលពីខែតុលាឆ្នាំ២០២១មកម្ល៉េះ ប៉ុន្ដែរហូតមកទល់ពេលនេះ នៅមិនទាន់បានចូលជាធរមាននៅឡើយទេ គិតមកទល់ដើមសីហានេះ ខណៈកន្លងមកកិច្ចព្រមព្រៀងនេះ ធ្លាប់រំពឹងថានឹងចូលរជាធរមាននៅដើមឆ្នាំ២០២២។

ទាក់ទងនឹងទីផ្សារកូរ៉េខាងត្បូងនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានចុះអនុស្សរណ:នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Orient Group និងក្រុមហ៊ុនសាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ ក្នុងគោលដៅសម្របស្រួលដល់ការនាំចេញកសិផលកម្ពុជាមកកូរ៉េ និងផលិតផលកូរ៉េទៅកាន់កម្ពុជាវិញផងដែរ។

សូមបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានទំហំជាង៤២០លានដុល្លារ កើនជាង១៣%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានជាង១០០លានដុល្លារ កើនជាង២២% ខណៈការនាំចូលមកវិញមានជាង៣០០លានដុល្លារ កើនជាង១០%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ប្រទេសអឺរ៉ុបចំនួន៣ បដិសេធទទួលស្គាល់លិខិតឆ្លងដែនថ្មីរបស់វៀតណាម តើមកពីហេតុអ្វី?

ព័ត៌មាន
ប្រទេសវៀតណាមបានដាក់ឲ្យប្រើប្រាស់នូវលិខិតឆ្លងដែនថ្មី ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាមកម្ល៉េះ ប៉ុន្ដែពេលនេះ មានប្រទេសនៅអឺរ៉ុបចំនួន៣ហើយ ដែលបា…

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាននឹងបង្ខំចិត្តពិចារណាលើអំពីការឯកភាព៥ចំណុចឡើងវិញ បើមីយ៉ាន់ម៉ាបន្ដកាត់ទោសប្រហារជីវិត

ព័ត៌មាន
បញ្ហាសិទ្ធិមនុស្ស និងអំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ា នៅតែជារបៀបវារៈដ៏សំខាន់សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ