វិស័យសេដ្ឋកិច្ច

តើប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសក្រីក្របំផុតទាំង១០ប្រចាំឆ្នាំ២០២៤?


ដ្បិតស្ថិតក្នុងសម័យកាលជឿនលឿនជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរតែគ្រប់វិស័យរួមទាំងបច្ចេកវិទ្យា និងសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏ប្រទេសជាច្រើនក្នុងពិភពលោកនៅតែស្ថិតក្នុងភាពក្រីក្រ ហើយខាងក្រោមនេះជាប្រទេសទាំង១០ ដែលជាប់ឈ្មោះជាប្រទេសក្រីក្របំផុតរបស់ពិភពលោកបើគិតពីប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ឬ GDP per capita ប្រចាំឆ្នាំ២០២៤។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមការប៉ា់ន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ២០២៤ បង្ហាញថា ដោយសាររងគ្រោះពីអស្ថិរភាពនយោបាយ និងជម្លោះរ៉ាំរ៉ៃដែលរារាំងដល់កំណើនសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសមួយចំនួនជាប់ឈ្មោះជាប្រទេសក្រីក្របំផុតទាំង១០ក្នុងពិភពលោកបើគិតពីប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ឬ GDP per capita។

ក្នុងនោះ ចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសម៉ាដាហ្គាស្កា ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៩៩០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ រីឯកចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសលីបេរីយ៉ា ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៨៨០ដុល្លារក្នុងមួយឆ្នាំ ហើយចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសឆាដ (Chad) ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៨៦០ដុល្លារក្នុងមួយឆ្នាំ។

បន្ទាប់មកទៀតចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសនីហ្សេ ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៧៣០ដុល្លារ ហើយចំណាត់ថ្នាក់លេខ៦បានទៅលើប្រទេសម៉ាឡេវី ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៧១០ដុល្លារ។

ចំណែកឯចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសម៉ូសំប៊ិក ដែលស្ថិតនៅអាហ្វ្រិកភាគអាគ្នេយ៍ ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៦៥០ដុល្លារ ហើយចំណាត់ថ្នាក់លេខ៤ បានទៅលើសាធារណរដ្ឋកុងហ្គោ ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៥៧០ដុល្លារ។

រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,១៤០ដុល្លារ ហើយចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសប៊ូរុនឌី ស្ថិតនៅអាហ្វ្រិកខាងកើត ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន៩៣៧ដុល្លា ហើយចុងក្រោយចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសស៊ូដង់ខាងត្បូង ស្ថិតនៅអាហ្វ្រិកខាងកើត ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួនត្រឹមតែ៤៩៣ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយឆ្នាំ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ី អនុម័តច្បាប់មួយឱ្យប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុឌីជីថល DFA សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

ព័ត៌មាន
ប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកដ៏សំខាន់មួយនៃប្លុកប្រទេស BRICS កំពុងប្រើគ្រប់មធ្យោបាយ ដើម្បីគេចពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ធ្វើយ៉ាងណាកា…

អចលនទ្រព្យរបស់កម្ពុជា ស្ថិតក្នុងគោលដៅកំពូលទាំង១០របស់ប្រជាជនសិង្ហបុរី

ព័ត៌មាន
អចនទ្រព្យរបស់កម្ពុជា បានស្ថិតក្នុងគោលដៅទីផ្សារកំពូលទាំង១០របស់ប្រជាជនសិង្ហបុរី នៅក្នុងឆ្នាំ២០២៤ នេះ ដែលជាសញ្ញាល្អប្រសើរមួយសម្រាប់វិស័យអចលនទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ