Advertisement
បំណុលធនាគារ​

ការជំពាក់​បំណុល​ធនាគារ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជារឿង​ល្អ ឬ អាក្រក់?


ការខ្ចីបុលលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វាជារឿងអាក្រក់ ឬជាក៏ជារឿងល្អ? អ្នក ឯកទេសផ្នែកហិរញ្ញវត្ថុសុទ្ធតែបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការខ្ចីលុយពីធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វាមិនបានបង្ហាញពីភាពអាក្រក់ អន់ថយ នៅក្នុងសេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិនោះទេ ប៉ុន្តែវាផ្ទុយទៅវិញ វាបានបង្ហាញពីភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចបុគ្គល គ្រួសារ និង ប្រទេសជាតិ។ និយាយឲ្យខ្លីស្រួលស្តាប់ បើសិនជាយើងមានលទ្ធភាពសងត្រឡប់ទៅវិញ នោះធនាគារនឹងផ្តល់ប្រាក់កម្ចីមកឲ្យយើងហើយ។
របាយការណ៍​បង្ហាញថា កសិករ​ជាច្រើន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ខណៈ​ដែល​បញ្ហា​កសិផល​មិន​បាន​ថ្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការលំបាក​ជីវភាព។
ដោយ
Advertisement

និយាយ​ជារួម ការ​ខ្ចី​​ប្រាក់​​ពី​ធនាគារ​វា​មិន​មែន​​ជា​ការ​ខ្មាស​​អៀន ឬ​ខ្លាច​​អន់​អី​នោះ​ទេ បើ​សិនជា​​ចង់​ឲ្យ​ជីវភាព​អាជីវកម្ម មាន​​​ការ​រីក​​ចម្រើន​​យូរ​អង្វែង ប្រាកដ​ណាស់​ប្រភព​ហិរញ្ញវត្ថុ ដែលត្រូវ​ខ្ចីគឺ ធនាគារ និង គ្រឹះស្ថានមី​ក្រូហិរញ្ញ​វត្ថុ ប៉ុន្តែ ត្រូវ​ចាំ​ថា កម្ចី​នោះ​​យក​ទៅ​​ប្រើប្រាស់​​ឲ្យចំ​គោលដៅ ឲ្យមាន​ប្រសិទ្ធភាព ពោលយក​ទៅពង្រីក​មុខរបរ​រកស៊ី​មុខជំនួញ​ជូញដូរ​ផ្សេងៗដែល​កើន​ចំណូល​មកវិញ។

ក្រុមអ្នកជំនាញ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​បាន​ពន្យល់ថា ការខ្ចីលុយ​ពីធនាគារ​ចាំបាច់​ណាស់​ត្រូវសិក្សា​ពីប្រាក់ចំណួល​ខ្លួនឯង​ឲ្យច្បាស់​ផង ខ្ចីកុំឲ្យ​លើស ៤០ ឬ៥០ ភាគរយ​នៃប្រាក់​ចំណួល​ប្រចាំ​ខែដែល​រកបាន បើមិន​ដូច្នេះ​ទេ វានឹង​នាំមក​នូវគ្រោះថ្នាក់​ជាក់ជា​មិនខាន​ឡើយ។ មែនទែនទៅ អ្នក​ជំនាញ​​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ចំនួន​​បាន​​យល់​​ឃើញ​ថា បើ​មិន​​មាន​​បំណុល ក៏​មិន​ការ​​រីក​ចម្រើន​​នោះ​ដែរ។  

មានមតិលើក​ឡើង​មូយ​ចំនួន​បានធ្វើ​ការ​សន្មត់ថា ការផ្តល់​ប្រាក់​កម្ចី ឬ មូល​និធិទុន​ច្រើន​ពីធនាគារ និង​ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ វាបាន​​ធ្វើឲ្យ​​មាន​បំណុល​វ័ណ្ដកទៅ​វិញ បើសិន​ជាប្រើប្រាស់​មិនចំគោល​ដៅ និង មាន​ប្រសិទ្ធ​ភាព។ ពិតណាស់ នេះ គឹជា​រឿង​ត្រឹមត្រូវ។

ជុំវិញទៅ​នឹង​​ការខ្ចីបុល​លុយ​ពីធនាគារ​​ និង គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុនេះដែរ ​ត្រូវ​បាន អ្នកជំនាញ​ជាន់ខ្ពស់ នៅក្នុង​​វិស័យ​​​ធនាគារ និងហិរញ្ញវត្ថុ លោក បណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ​បានលើក​ឡើងថា  បញ្ហា​​បំណុល​វ័ន្តករ វាអាច​​កើត​ឡើង​ដោយ​សារ​តែ ស្ថាប័ន​អ្នកឲ្យ​​ខ្ចីលុយ ធ្វើការ​ពិនិត្យ​​មិន​ល្អិតល្អន់ ពិសេស​​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀតបន្ត​​ផ្តល់​ប្រាក់កម្ចី​​បន្ថែម​។ មួយវិញទៀត បំណុលវ័ណ្ដក​នេះដែរ  អាច​​កើតឡើង​ដោយសារ​​អតិថិជន​​ខ្លួន​ឯង ផ្តល់​ព័ត៌មាន​មិនគ្រប់​​គ្រាន់​ ឬផ្តល់​​ព័ត៌​មាន​​បំផ្លើសការ​​ពិត​ដោយ​​បំប៉ោង​តួលេខ​​មិន​សម​ស្រប​​ទៅនឹង​ចំណូល​​ដែលខ្លួន​មាន​ជាក់​ស្តែង។

លោក បណ្ឌិត អ៊ិន ចាន់នី បានពន្យល់ថា ប្រាក់កម្ចី​​ជាទូទៅ​ គឺប្រើ​សម្រាប់​​យកទៅ​​អភិវឌ្ឍ​អាជីវកម្ម ពង្រីក​មុខរបរ ហើយ​បើសិនជា​បកស្រាយ​ថា ការខ្ចីបុល​លុយធនាគារ​​ធ្វើឲ្យ​ក្លាយ​​ជា​បំណុល​​វ័ណ្ដក​នោះ ​គឺមិន​​ត្រឹម​​ត្រូវទេ។

លោកបណ្ឌិត ដែល​មានបទ​ពិសោធន៍​ចាស់ទុំ​ក្នុងផ្នែក​ហិរញ្ញវត្ថុ​រូប​នេះ​​បន្តថា កម្ចីគួរ​យកទៅប្រើ​ឲ្យចំទិស​ដៅ ​កាលណា​ប្រើប្រាស់​​ខុសទិស​ដៅ​ គឺវាខាត​ហើយ។ ជាក់ស្តែង​​អតិថិជន​​ខ្លះ ថាយក​កម្ចី ទៅប្រកប​មុខរបរ ប៉ុន្តែមិន​ចាប់ផ្តើម​​ប្រកប​មុខ​របរទេ បែរជាយក​ទៅទិញ​រថយន្ត​ជិះ ម៉ូតូជិះ​ជាដើម។ បញ្ហានេះ​​ហើយ ​បានធ្វើឲ្យ​​គាត់​ក្លាយ​ជាអ្នក​គ្មាន​លទ្ធភាព​សង។

មួយបែប​ទៀត ពួកគាត់​ខ្ចីពី​ស្ថាប័ន​មួយ​ហើយ ខ្ចីពីស្ថាប័ន​មួយផ្សេង​ទៀត ដោយមិន​គោរព​​ទៅ​តាម​​​ផែន​​ការអាជីវកម្ម​របស់​​​ខ្លួនឯង និងបាន​ចាយវាយ​ក្រៅពី​តម្រូវ​ការ​អាជីវកម្ម​។ និយាយ​រួម​បើពួកគាត់​គោរព​ទៅតាម​ផែនការ​អាជីវកម្ម មិនមាន​ករណី​បំណុល​វ័ណ្ដក​កើតមាន​ឡើយ​ព្រោះ​​ជាទូទៅ​ ស្ថានប័ន​អ្នកឲ្យខ្ចី គឺគាត់​មើល​ពីសមត្ថភាព​អ្នកសង​យ៉ាងយក​ចិត្តទុក​ដាក់​បំផុត​ទៅតាម​ចំណូល​បានមក​ពីអាជីវកម្ម​ទើបពួក​យើង​សម្រេច​ឲ្យខ្ចី។ ដូច្នេះ​បំណុលវ័ណ្ដក​កើនចេញ​ពីហ្នឹងឯង។

ជាមួយគ្នា​នេះដែរ លោក ឧកញ៉ា សៀ ប្ញទ្ធី អគ្គនាយក​ក្រុមហ៊ុន​ វើលប្រ៊ីដ គ្រុប​ បានចាត់​ទុក​ ឥណទាន​ជាប្រភព​ទុនយ៉ាង​សំខាន់​ក្នុងការ​គាំទ្រ​ដល់ការ​បង្កើត និង​ពង្រីក​អាជីវកម្ម និង រួម​ចំណែក​ក្នុងដំណើរ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​ដ៏មាន​សារ​សំខាន់​បំផុត​នៅ​កម្ពុជា។ លោកថា ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​ឲ្យដំណើរ​ការ​ទៅ​មុខ​បាន មិនថា តូច ឬធំ​ឡើយ បើគ្មាន​ការចូល​រួមពី​វិស័យ​ធនាគារ​ទេ នោះការ​​ធ្វើ​​សេដ្ឋកិច្ច​នឹងមិន​​មាន​កំណើន​ឡើយ ហើយសូម​កុំចាត់​ទុកថា ការជំពាក់​បំណុល​ធនាគារ ជាចំណុច អវិជ្ជមាន​​សម្រាប់​ប្រជាជន​កម្ពុជា​នោះ។

សូមជម្រាបថា សុខភាព​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​កម្ពុជា​ នៅក្នុង​ឆមាសទី១ ឆ្នាំ ២០១៨​នេះ ត្រូវបាន​ក្រុម​អ្នកជំនាញ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ អះអាងថា នៅតែល្អ ព្រោះកម្ចី​​ឥណទាន​សងមិនទាន់​​ពេលកំណត់​នៅមាន​អត្រាទាប​នៅឡើយ ពោលគឺមាន​ចំនួន​តែ ២,៣ ភាគ​រយ ប៉ុណ្ណោះ​។ ​របាយការណ៍​ធនាគារជាតិ​នៃកម្ពុជា​បានបង្ហាញ​ថា ការផ្តល់​ប្រាក់​កម្ចីនៃ​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា​នៅឆមាស​ទី១ ឆ្នាំ២០១៨ នេះនៅ​តែបង្ហាញ​ពីកំណើន​ដែលក្នុង​នោះ ប្រាក់កម្ចី​របស់​​គ្រឹះស្ថាន​​ធនា​គារ​​បាន​កើន​ជាង ១៦ ភាគ​រយ និងកម្ចី​របស់​គ្រឹះស្ថានមី​ក្រូហិរញ្ញ​វត្ថុ​បាន​កើន​ជាង ៣៤ ភាគ​រយ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ស្រូបបានការវិនិយោគពីក្រៅប្រទេស ២៣ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
គិតត្រឹម៧ខែ ឆ្នាំ២០១៨នេះ ប្រទេសវៀតណាម ទទួលបានលំហូរវិនិយោគពីក្រៅប្រទេស (FDI) ប្រមាណ ២៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើនជាង ៤% ធៀប...

ក្មេងលក់កាសែតម្នាក់ ក្លាយជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោនៅកម្ពុជា

ព័ត៌មាន
ប្រិយមិត្តអ្នកអានធ្លាប់តែឃើញលោកឧកញ៉ា នួន រិទ្ធី ពាក់អាវខ្វាស៊េរ និងចាប់ដៃជាមួយអ្នកវិនិយោគជាតិនិងអន្តរជាតិ ប៉ុន្ដែ មុនក្លាយជាអ្នកជំនួញ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ