Advertisement
អចលនទ្រព្យ

កម្ពុជាចាប់ដៃចិន វិនិយោគរោងចក្រស៊ីម៉ងត៍តម្លៃ ២៣០លាននៅខេត្តបាត់ដំបង


រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេនតម្លៃ២៣០លាន​ដុល្លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនកម្ពុជា និងចិន ត្រូវបានដាក់សម្ពោធនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន។
នេះជារោងចក្រស៊ីម៉ងត៍នៅខេត្តបាត់ដំបង ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣១ ឧសភានេះ
ដោយ
Advertisement

រោងចក្រដែលមានសមត្ថភាពផលិតជិត២លានតោនក្នុងមួយឆ្នាំ ឬស្មើប្រមាណ៥ពាន់តោនក្នុងមួយថ្ងៃ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limitedរបស់ចិន និង ក្រុមហ៊ុន Battambang KT Cement Co.,Ltd របស់អ្នកឧកញ៉ា ស៊ី គង់ទ្រីវ  ចាប់ដៃគូជាមួយលោកឧកញ៉ា វិញ ហួរ ដែលមានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍នៅខេត្តបាត់ដំបង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រសាសន៍ថា   កម្ពុជាពិតជាមានមោទនភាព ដែលមានលទ្ធភាពបង្កើតឧស្សាហកម្មធុនធ្ងន់ ដូចជា រោងចក្រផលិតស៊ីម៉ងត៍នេះ ហើយរហូតមកដល់បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៤រាប់ទាំងរោងចក្រនៅបាត់ដំបងនេះ មានសមត្ថភាពផលិតស៊ីម៉ង់ បានសរុបប្រមាណ៧លានតោនក្នុងមួយឆ្នាំ។

សម្ដេចមានប្រសាសន៍ថា៖ «ទាំងអស់នេះ គឺជាតម្រូវការ និង ជាផលចំណេញមួយ សម្រាប់បំពេញតម្រូវការក្នុងស្រុក ដែលបច្ចុប្បន្ន កម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនក្នុងការសាងសង់ផ្សេងៗ ដូចជា ផ្លូវថ្នល់ សាលារៀន និងសំណង់អគារផ្សេងៗ។ សម្រាប់រោងចក្រនេះ មួយឆ្នាំអាចផលិតបានប្រមាណជា២លានតោន គឺអាចផ្គត់ផ្គង់ត្រឹមតែខេត្តមួយចំនួននៅតំបន់នេះតែប៉ុណ្ណោះ ដូចជា ខេត្តបាត់ដំបងខ្លួនឯង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឬសៀមរាប ប៉ុន្ដែ មិនអាចបំពេញគ្រប់គ្រាន់តាមតម្រូវការនៅខេត្តផ្សេងៗបានឡើយ។ ដូច្នេះត្រូវតែមានការបង្កើតបន្ថែមទៀត។ ហើយកម្ពុជាមិនត្រឹមតែមានបំណង ផលិតស៊ីម៉ងត៍សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះនោះទេ តែយើងនឹងមានបំណងផលិតនាំចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រូបភាព២០សន្លឹក រៀបរាប់ទិដ្ឋភាពផ្សារអ៊ីអន២ដ៏ទំនើបបំផុតនៅកម្ពុជា

ព័ត៌មាន
ផ្សារអ៊ីអនសាខាទី២ ដែលជាការវិនិយោគរបស់ជប៉ុនក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក បានបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ ផ្សារដ៏ទ...

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី តម្លៃ៨លានដុល្លារ នឹងបើក​ដំណើរ​ការ ក្នុងខែវិច្ឆិកា

ព័ត៌មាន
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសិង្ហបុរី( SGMC) ដែលគម្រោងបើកសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ បានធ្វើការផ្សព្វផ្សាយស្ដីពីការបង្កាជំងឺ ត...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ