រោងចក្រស៊ីម៉ងត៍

ក្រសួងរ៉ែអះអាងថា រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ របស់កម្ពុជាអាចបំពេញតម្រូវការក្នុងស្រុកស្ទើរតែ ១០០%ហើយ


បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ហើយ និងមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណជាង ៨លានតោន នៅក្នុងមួយឆ្នាំ ដែលបំពេញតម្រូវការក្នុងស្រុកបានស្ទើរតែ១០០%ហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យ នៃក្រសួងរ៉ែ និងថាមពល។
ខេត្តកំពត«ក្លាយជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការផលិតស៊ីម៉ងត៍របស់កម្ពុជា» [រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន សែន]
ដោយ

ឯកឧត្តម យស មុនីរ៉ាត់ បានឲ្យដឹងថា សមត្ថភាព​រោងចក្រផលិត​ស៊ីម៉ង់ត៍​ចំនួន ៥នេះ អាចបំពេញ​សេចក្តីត្រូវការ​ក្នុងវិស័យ​សំណង់​បានគ្រប់គ្រាន់​ស្ទើរតែ​ទាំងអស់​ទៅហើយ ខណៈដែល​នៅអំឡុងឆ្នាំ ២០០៦​កម្ពុជា​បានាំចូល​ស៊ីម៉ង់ត៍​ទាំងស្រុង។

ឯកឧត្តមបានបន្ថែមថា« ផលិតផល​ស៊ីម៉ង់ត៍នេះ បើយើង​និយាយត្រលប់​ទៅកាល​ពីមុន មុនឆ្នាំ២០០៦ មុនឆ្នាំ២០០៧នេះ គឺយើង​ពឹងផ្អែក​ទៅលើការ​នាំចូល​ពីបរទេស​ទាំងស្រុង ១០០%។ យើងធ្លាប់មាន​រោងចក្រស៊ីម៉ង់ត៍​តូចមួយ ដែលជារោងចក្រ​ស៊ីម៉ង់ត៍​សល់ពីជំនាន់​សង្គម​រាស្រ្តនិយម​ដែរ ប៉ុន្តែវាចាស់​ទ្រុឌទ្រោម​គ្មាន​គ្រឿងបន្លាស់ យើងក៏​បានផ្អាក​ផលិតកម្ម​តាំងពី​ឆ្នាំ២០០១​អី​មកម្ល៉េះ ប៉ុន្តែឥឡូវនេះ យើងមាន​ផលិតផល​ស៊ីម៉ង់ត៍​យើងសម្រាប់​បម្រើសេចក្តី​ត្រូវការ​គ្រប់គ្រាន់​នៅក្នុង​ប្រទេស»។

សូមជម្រាបថា មកទល់ពេលនេះ​កម្ពុជាមាន​រោងចក្រ​ផលិតស៊ីម៉ង់ត៍​ចំនួន​៥ហើយ ក្នុងនោះ​នៅខេត្ត​កំពត​មាន​ចំនួន ៤ រោងចក្រ​បាត់ដំបងមាន​១រោងចក្រ​។ រោងចក្រទាំងនោះ​រួមមាន៖

  • រោងចក្រទី១ គឺ រោងចក្រ​កំពតស៊ីមិន ខូអិលធីឌី (Kampot Cement Co,Ltd)មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន២លាន​តោន​ក្នុងមួយឆ្នាំ។
  • រោងចក្រទី២ គឺរោងចក្រ​ស៊ីម៉ង់ត៍​កម្ពុជា​ ចក្រីទីង(Cambodia Cememnt Chakreyting នៅក្នុង​ខេត្តកំពត អាចផលិត​ស៊ីម៉ង់ ១,១លាន​តោន​ក្នុងមួយឆ្នាំ។
  • រោងចក្រទី៣ គឺរោងចក្រជីបម៉ុង អ៊ីនស៊ី ស៊ីមិន ខបភើរេសិន(Chip Mong Insee Cement Corporation) នៅខេត្តកំពត អាចផលិត​ស៊ីម៉ង់ត៍​បាន ២លានតោន​ក្នុងមួយឆ្នាំ។
  • រោងចក្រទី៤ ស្ថិតនៅក្នុងខេត្ត​បាត់ដំបង មានឈ្មោះថា បាត់ដំបង ខនស៍ ស៊ីមិន លីមីតធីត (Batthambang Conch Cement limited) អាចផលិត​ស៊ីម៉ង់ត៍​បានជិត ២លានតោន​ក្នុងមួយឆ្នាំ
  • រោងចក្រទី៥ គឺរោងចក្រផលិត​ស៊ីម៉ងត៍​ ថៃ ប៊ុនរ៉ុង នៅខេត្តកំពត អាចផលិតស៊ីម៉ង់ត៍​បានជិត​១លានតោន​ក្នុងមួយឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរ៉ែ និងថាមពល៖ តំបន់អូខ្វាវ ខេត្តមណ្ឌលគីរី អាចមាន «មាសជិត ១លានតម្លឹង» សម្រាប់ការរុករក

ព័ត៌មាន
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បញ្ជាក់ បច្ចុប្បន្ននេះ ក្រសួងកំពុងមានក្តីសង្ឃឹមជាមួយនឹងក្រុមហ៊ុនរុករ៉ែមាសអន្តរជាតិធំមួយនៅតំបន់អូខ្វាវ ខេត្ត…

សាលាអន្តរជាតិធំមួយ សម្រេចបញ្ចុះថ្លៃសិក្សា នៅអំឡុងពេលកូវីដ-១៩ ក្រោយពីមានការស្នើសុំពីអាណាព្យាបាល

ព័ត៌មាន
ក្រោយពីមានការស្នើសុំពីអាណាព្យាបាលសិស្ស ឲ្យមានការបន្ថយការបង់ថ្លៃសាលា ៥០% នៅអំឡុងពេលវិបត្តិកូវីដ-១៩នោះ នៅទីបំផុតសាលាអន្តរជាតិធំមួយនៅរាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ