សហគ្រិន​ស្ត្រី

វីដេអូ៖ ជា សុខលាង សហគ្រិន​ស្រ្តី​វ័យ​ក្មេង​ដែល​​ក្ដោប​ក្ដាប់​ជំនួញ​ច្រើន​មុខ!


ក្នុង​វ័យ​ត្រឹម​តែ​៣៤​ឆ្នាំ អ្នកស្រី ជា សុខលាង បាន​ក្លាយ​ជា​អ្នក​ជំនួញ​វ័យ​ក្មេង ដែល​មាន​មុខ​ជំនួញ​ជា​ច្រើន​គួរសម​​នៅ​កម្ពុជា។
អ្នកស្រី ជា សុខលាង គឺជាសហស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION (រូបថត៖ ហេង ភារម្យ)
ដោយ

អ្នកស្រី ជា សុខលាង គឺ​ជា​សហស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន ECO GREAT MEKONG SOLUTION ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​៣ រួមមាន៖ ក្រុមហ៊ុន Helix Micro-Rebar និង​ក្រុមហ៊ុន Adopen ដែល​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ ក្រុមហ៊ុន Eco Green Codex Waste Solution ដែល​ផ្គត់ផ្គង់​ម៉ាស៊ីន​ដុត​សំរាម រួមទាំង​ជា​នាយិកា​សណ្ឋាគារ Le Grand Palais Boutique នៅ​រាជ​ធានី​ភ្នំពេញ​ផងដែរ។

សូមទស្សនា​​វីដេអូ​សម្ភាសន៍​ រវាង​លោក រ៉ឹម ភារី អ្នកសារព័ត៌មាន ខេមបូណូមីស និង​អ្នកស្រី ជា សុខលាង ខាង​ក្រោម​នេះ៖    

តាម​ពិត​ទៅ ក្រោយ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជំនាញ​ទីផ្សារ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង អ្នកស្រី ជា សុខលាង បាន​ចំណាយ​ពេល ​៣​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ CPL របស់​លោក​ឧកញ៉ា ចេង ខេង ហើយ​នៅ​ឆ្នាំ​២០០៧ អ្នកស្រី​ក៏​បាន​បង្កើត​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនទ្រព្យ​មួយ ដែល​មាន​ឈ្មោះ​ថា LYS Sovanphum Group និង​បន្ត​បន្ទាប់​មក អ្នកស្រី​ក៏​បាន​ពង្រីក​មុខ​ជំនួញ​ជាច្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ 

ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់​ក្នុង​គ្រួសារ​ជីវភាព​មធ្យម​នៅ​ភ្នំពេញ សហគ្រិន​ស្ត្រី​វ័យ​ក្មេង​រូប​នេះ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន ដោយ​ធ្វើការ​ជា​ច្រើន​វិស័យ​ក្នុង​ពេល​តែ​មួយ៕ 




អត្ថបទបន្ទាប់


កម្ពុជា​ជា​ខ្លា​សេដ្ឋកិច្ច ឬ​ឆ្មា​សេដ្ឋកិច្ច?

ព័ត៌មាន
ឆ្លង​ផុត​ពី​ប្រទេស​ដែល​ធ្លាប់​ខ្ទេច​ខ្ទាំ​ដោយសារ​សង្រ្គាម កម្ពុជា​បាន​វិវឌ្ឍ​ខ្លួន​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ពោល​គឺ​ពី​ប្រទេស​ដ…

បបរកង្កែបរសជាតិសាំងហ្គាពួរ មានលក់នៅភោជនីយដ្ឋាន G7

ព័ត៌មាន
G7 Sin Ma ជាយីហោមកពីប្រទេសសិង្ហបុរី ដែលបានបង្កើតដំបូងគេនៅភ្នំពេញ ដើម្បីសម្រិតសម្រាំងម្ហូបអាហារពិសេស ដោយចុងភៅជនជាតិសិង្ហបុរី សម្រាប់បំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ