អាមេរិកនឹងជួយការពារតៃវ៉ាន់ បើចិនឈ្លានពាននៅពេលខាងមុខ

ចិនក្ដៅស្លឹកត្រចៀក ក្រោយលឺលោកចូ បៃដិនថា កងទ័ពប្រចាំការរបស់អាមេរិក នឹងជួយការពារតៃវ៉ាន់


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញមុខមកនិយាយចំៗថា កងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើមានការឈ្លានពានពីសំណាក់ទីក្រុងប៉េកាំង ដែលនេះជាការផ្ញើសារដ៏ច្បាស់លាស់មួយនៃជំហររបស់ប្រទេសមហាអំណាចផុតលេខរបស់ពិភពលោកមួយនេះ ក្នុងការគាំទ្រដែនកោះប្រជាធិបតេយ្យ តៃវ៉ាន់ ដោយមិនញញើតនឹងការខឹងសម្បាររបស់មហាយក្សចិននោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនក្ដៅស្លឹកត្រចៀក ក្រោយលឺលោកចូ បៃដិនថា កងទ័ពប្រចាំការរបស់អាមេរិក នឹងជួយការពារតៃវ៉ាន់

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS រយៈពេល៦០នាទី ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី​ ១៨ កញ្ញា លោកចូ បៃដិន ដែលជាប្រធានាធិបតីអាមេរិកបានថ្លែងថា «កងទ័ពអាមេរិកនឹងត្រៀមធ្វើការការពារ​ដែន​កោះ​ប្រជាធិបតេយ្យតៃវ៉ាន់ បើចិនបើកការឈ្លានពាននៅទីបំផុតមែននោះ»។

លោកបានបន្ថែមថា «វានឹងមិនដូចអ៊ុយក្រែននោះទេ ហើយកងកម្លាំងសហរដ្ឋអាមេរិកទាំងប្រុស ទាំងស្រីនឹងការពារតៃវ៉ាន់មិនឲ្យ​ចិន​ចូលឈ្លានពាន ដូចដែលរុស្សី​ចូលវាយលុក​អ៊ុយក្រែននោះឡើយ»។

យ៉ាងណាមិញ កិច្ចសម្ភាសន៍នេះ​ហាក់បីសបង្ហាញពីវោហាសាស្ត្ររបស់លោក បៃដិន នាពេលចុងក្រោយនេះ​ប៉ុណ្ណោះ ព្រោះវាហាក់ដើរហួសពីគោលនយោបាយ​របស់ទីក្រុងវ៉ាស៊ីនតោន ដែលចែងជាមួយកោះតៃវ៉ាន់ថា អាមេរិកត្រូវតែផ្តល់មធ្យោបាយ​ការពារខ្លួន​ដល់កោះនេះ មិនមែនជួយការពារផ្នែកយោធានោះឡើយ។

មែនទែនទៅ សហរដ្ឋ​អាមេរិក​បាន​បង្ហាញពី «ភាពមិនច្បាស់លាស់នៃយុទ្ធសាស្រ្ត» ចំពោះគោលយោបាយនៅកោះតៃវ៉ាន់ ដោយខ្លួនតែងលើកឡើងថា អាមេរិកនៅតែ​ប្រកាន់ភ្ជាប់នូវ «គោលការចិនតែមួយ»។ ជាក់ស្តែង សេតវិមានអាមេរិកនៅតែសន្យាគាំទ្រទីក្រុងតៃប៉ិ​ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ហើយថាគោលជំហរនេះ នឹងមិនមាន​ការផ្លាស់ប្តូរនោះទេ។

ជុំវិញនឹងការលើកឡើង​របស់លោកចូ បៃឌិន ដែលថានឹងប្ដេជ្ញាការពារ​តៃវ៉ាន់នេះដែរ ក្រសួងការបរទេសចិន បាននិយាយ​នៅថ្ងៃចន្ទទី១៩ខែកញ្ញាថា បានចេញមុខ​ឆ្លើយតប​ ដោយ«ប្រឆាំងយ៉ាងតឹងរ៉ឹង» ចំពោះសហរដ្ឋអាមេរិក។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនមានសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងឡាយណា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមានបំណងចង់បំបែកបំបាក់ប្រទេសចិន។

លោកស្រីបានបន្ថែមថា «មានប្រទេសចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន»។

ជុំវិញការថ្លែងលើកឡើងរបស់លោកចូបៃឌិនពាក់ព័ន្ធនឹងកោះតៃវ៉ាន់នេះដែរ លោកស្រី Bonnie Glaser អ្នកជំនាញកិច្ចការអាស៊ី​នៅសហរដ្ឋអាមេរិក បាននិយាយថា ប្រសិនបើលោក Biden ធ្វើការសន្យាបែបនេះ គាត់ត្រូវតែធានាថា អាមេរិកអាចធ្វើវាជាក់ស្តែងដូច្នោះមែន។ លោកស្រីបានលើកឡើងថា «ប្រសិនបើប្រធានាធិបតីអាមេរិក លោក Biden សច្ចាការពារតៃវ៉ាន់ នោះលោកគួរតែធ្វើឱ្យប្រាកដថា យោធាសហរដ្ឋអាមេរិក​មានសមត្ថភាពធ្វើដូច្នេះ» ហើយការប្រើវោហាសាស្ត្រ​ដើម្បីគាំទ្រ ដោយមិនធ្វើសកម្មភាពពិតប្រាកដ គឺទំនងជាមិនអាចការពារចេតនាឈ្លានពានរបស់ចិននោះទេ»៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែរជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងស្រុកឲ្យពង្រឹងការនាំចេញកញ្ចប់ទំនិញខ្នាតតូច

ព័ត៌មាន
បណ្ដាសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហានឆ្ពោះទៅរកឱកាស នៃការនាំចេញផលិតផលរបស់ខ្លួនចេញក្រៅប្រទេស តាមរយៈកម្មវិធី “ជើងឯ…

រុស្ស៊ីប្រកាសរើសទាហានស្ម័គ្រចិត្តចូលប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយផ្ដល់ប្រាក់ឈ្នួលជិត៣ពាន់ដុល្លារក្នុងមួយខែ

ព័ត៌មាន
ខណៈដែលបាក់ទ័ពនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ពេលនេះកងទ័ពរុស្ស៊កំពុងស្វែងរកទាហានថ្មីក្នុងក្របខណ្ឌជាទាហានជាប់កិច្ចសន្យា ដើម្បីចូលបម្រើការក្នុងសមរភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ