កំណើនសេដ្ឋកិច្ចចិនថយចុះខ្លាំង

ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែអាប់អួ ខណៈកំណើនសេដ្ឋកិច្ចចិនថយចុះខ្លាំងក្នុងត្រីមាសទី២


កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២២ ពោលគឺ នៅមានកំណើនត្រឹមតែ០,៤%ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ ដោយសារវិធានការរឹតបន្តឹងនៃជំងឺកូវីដ ១៩ ដែលបានបិទខ្ទប់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗរបស់ទីក្រុងប៉េកាំង ធ្វើឲ្យផលិតកម្មឧស្សាហកម្ម និង ការចំណាយរបស់អតិថិជនមានការថយចុះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
កំណើនសេដ្ឋកិច្ចចិនថយចុះខ្លាំង
ដោយ

កំណើន​សេដ្ឋកិច្ចរបស់ប្រទេសចិន​បានធ្លាក់ចុះយ៉ាងខ្លាំង​នៅក្នុងត្រីមាសទី ២ ឆ្នាំ២០២២  ពោលគឺ នៅមានកំណើនត្រឹមតែ០,៤%ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ ដោយសារវិធានការរឹត​បន្តឹងនៃជំងឺកូវីដ ១៩ ដែលបានបិទខ្ទប់មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ​របស់​ទីក្រុងប៉េកាំង ធ្វើឲ្យផលិតកម្មឧស្សាហកម្ម និង ការចំណាយរបស់អតិថិជនមានការថយចុះ។ នេះបើតាម​ការចុះផ្សាយសារព័ត៌មាន Reuters។

ដំណើរអូសជើងនៃសេដ្ឋកិច្ច​របស់​មហាយក្ស​ចិន ដែលជា​សេដ្ឋកិច្ច​ធំជាងគេបំផុតទី២ក្នុងលោកនេះ ក៏បាន​ដាក់សម្ពាធបន្ថែមទៀត ចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែល​បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក​កំពុង​ស្ថិត​ក្នុងស្ថានភាពអាប់អួ​ស្រាប់ទៅហើយនោះ។

ទិន្នចុះទន់ខ្សោយនៃសេដ្ឋកិច្ចចិន​នៅត្រីមាសទី២​នៅឆ្នាំ២០២២ បានធ្វើឲ្យ​មានក្ដីបារម្ភកាន់តែខ្លាំង​ចំពោះ​ការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក នៅគ្រាដែល​អ្នករៀបចំគោលនយោបាយនៃបណ្ដាប្រទេសធំៗ​មួយចំនួន បានបង្កើន​អត្រាការប្រាក់ ដើម្បីទប់ស្កាត់​អតិផរណា ដែលកំពុងកើនឡើងខ្ពស់ ដោយចំណាត់ការនេះ ក៏បាន​ធ្វើឲ្យ​អ្នកប្រើប្រាស់​ និងអាជីវកម្ម​នានា​នៅទូទាំងពិភពលោក​មានជួបការលំបាក​កាន់តែខ្លាំង​ដែរ ខណៈដែលពួកគេ​កំពុង​ប្រឈម​នឹងទុក្ខលំបាក​ពីឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន និងការរំខានខ្សែចង្វាក់​ផ្គត់ផ្គង់​សម្រាប់​ទៅហើយនោះ។​

ទិន្នន័យផ្លូវការដែលបាន​បង្ហាញដោយសរព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ ទី ១៥ ខែ កក្កដានេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុករបស់ប្រទេស​ចិនសរុប នៅត្រីមាសទី២ ពោលគឺចាប់ពីខែមេសា ដល់មិថុនា សម្រេចបានកំណើន​តិចតួចស្ដួចស្ដើងបំផុត ត្រឹមតែ០,៤% ប៉ុណ្ណោះ បើធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ តួលេខកំណើនេះ គឺជាតួលេខអាក្រក់បំផុតមិនធ្លាប់មាន​សម្រាប់​ប្រទេសចិន ដែលមានសេដ្ឋកិច្ច​ធំជាងគេបំផុត​ទី២​ក្នុងពិភពលោកមួយនេះ បើគិតតាំងពីឆ្នាំ១៩៩២ មក និងមិនរាប់បញ្ចូល​នូវ​ការដាំក្បាលចុះសេដ្ឋកិច្ច​ប្រមាណ៧% កាលពីត្រីមាសទី១​ឆ្នាំ២០២០ នៅគ្រាដែលប្រទេសនេះផ្ទុះឆ្លងរាតត្បាត​កូវីដ១៩ជាលើកដំបូង។

យ៉ាងណាមិញ នៅពេលដែលការទប់ស្កាត់ជាច្រើនត្រូវបានដកចេញនៅក្នុងខែ មិថុនាមក ទិន្នន័យក្នុងខែមិថុនាបានផ្តល់សញ្ញានៃភាពប្រសើរឡើង។ ទិន្នន័យនៃសកម្មភាពខែមិថុនាបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ៣,៩% នៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនោះ ការលក់រាយបានកើនឡើង ៣,១% ធៀបនឹងខែមិថុនាឆ្នាំមុន ហើយត្រូវបានគេកត់សម្គាល់ឃើញថា ជាកំណើនលឿនបំផុតក្នុងរយៈពេល ៤ ខែកន្លងមកនេះ បន្ទាប់ពីអាជ្ញាធរបានលុបចោលការបិទខ្ទប់រយៈពេល២ខែនៅទីក្រុងស៊ាងហៃ។  ស្ថានភាពការងារមានភាពប្រសើរឡើង ដោយអត្រាគ្មានការងារធ្វើផ្អែកលើការស្ទង់មតិទូទាំងប្រទេសបានធ្លាក់ចុះមកត្រឹម ៥,៥% ក្នុងខែមិថុនា ខណៈក្នុងខែឧសភាមាន ៥,៩% ដោយសារសេដ្ឋកិច្ចស្ទុះងើបឡើងវិញ។

ទោះយ៉ាងណា នៅប៉ុន្មានខែទៅមុខទៀតនេះ អ្នកវិភាគមិនរំពឹងថា នឹងមានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចនោះទេ ដោយសារតែប្រទេសចិននាពេលថ្មីៗនេះកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យកូវីដដ៏តឹងតែងរបស់ខ្លួនឡើងវិញ ចំពេលមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីអូមីក្រុងប្រភេទ BA.5 ខណៈវាកំពុងធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះស្ថិតក្នុងការធ្លាក់ចុះយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចពិភពលោកកំពុងទទួលរងនូវភាពរង្គះរង្គើរដែរ។

ការដាក់ការបិទខ្ទប់ថ្មីនៅក្នុងទីក្រុងមួយចំនួនឡើងវិញ និង ការមកដល់នៃមេរោគបំប្លែងថ្មីអូមីក្រុង BA.5 ដែលមានសមត្ថភាពឆ្លងរីករាលដាលយ៉ាងឆាប់រហ័សបានបង្កើនការព្រួយបារម្ភសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ ដោយសារតែភាពមិនច្បាស់លាស់នៃការរឹតបន្តឹងដ៏យូរអង្វែង។

ប្រទេសចិនបាននិងកំពុងបង្កើនការគាំទ្រគោលនយោបាយសម្រាប់សេដ្ឋកិច្ច បើទោះបីជាអ្នកវិភាគនិយាយថា គោលដៅកំណើនសេដ្ឋកិច្ចផ្លូវការដែលចង់សម្រេចបាន ៥,៥% ក្នុងឆ្នាំនេះ វានឹងពិបាកក្នុងការសម្រេចបានប្រសិនបើនៅតែរដ្ឋអំណាចទីក្រុងប៉េកាំង​នៅតែបន្តគោលនយោបាយសូន្យកូវីដដ៏តឹងរឹងរបស់ខ្លួន។

គួរជម្រាបថា ក្រុមអ្នកវិភាគរំពឹងថា អតិផរណាលើទំនិញប្រើប្រាស់ក្នុងប្រទេសចិននឹងកើនឡើងលើសពី ៣% ក្នុងប៉ុន្មាន​ខែខាងមុខនេះ ប៉ុន្តែវានឹងនៅតែស្ថិតក្នុងគោលដៅ​ប្រចាំឆ្នាំប្រហែល ៣% ដដែល​ក្នុងឆ្នាំនេះ។ ការស្ទង់មតិរបស់ Reuters បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមកនៅត្រឹម ៤% ក្នុងឆ្នាំ ២០២២ ពោលគឺទាបជាងគោលដៅកំណើនផ្លូវការដែលរំពឹងថា មានការកើនឡើង ៥,៥%៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកព្រលះមន្ត្រីគ្រាក់ៗរបស់រុស្ស៊ី នៅក្នុងជំនួប G20

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «សង្រ្គាមដ៏ព្រៃផ្សៃ និងអយុត្តិធម៌» រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ