Advertisement
សេដ្ឋកិច្ច​វៀតណាម

នៅ​ឆ្នាំ​២០៥០ វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២០​នៅ​លើ​ពិភព​លោក


ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួននៅក្នុងអាស៊ី ដែលនឹងមានស្ថានភាពសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ នេះបើយោងតាមការព្យាករណ៍របស់ ក្រុមហ៊ុនប្រឹក្សាយោបល់ឈ្មោះ PricewaterhouseCoopers (PwC)។
នៅឆ្នាំ​២០៥០ វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី២០ នៅ​លើ​ពិភពលោក

យោងតាមការព្យាករណ៍ វៀតណាមដែលបច្ចុប្បន្នស្ថិតនៅលេខរៀងទី៣២ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក នឹងឡើងដល់លេខរៀងទី២៩ នៅឆ្នាំ២០៣០ រួចហើយបន្តហក់ឡើងទៅដល់លេខរៀងទី២០ នៅឆ្នាំ២០៥០។ 

នៅឆ្នាំ២០៥០ ផលិតផលសរុបក្នុងស្រុក (GDP) ត្រូវគេរំពឹងថា នឹងកើនឡើង ៦ដងពីទំហំបច្ចុប្បន្ន ទៅដល់ ៣.១៧៦ (បីពាន់មួយរយចិតសិបប្រាំមួយ) ពាន់លានដុល្លារ។

អ្នកជំនាញសេដ្ឋកិច្ច និយាយថា ប្រសិនបើវៀតណាមចង់ជោគជ័យ គឺចាំបាច់ត្រូវផ្អែកកំណើនរបស់ខ្លួនទៅលើមូលដ្ឋាននៃកំណែទម្រង់ និងការអប់រំប្រសើរឡើង។

បច្ចុប្បន្ន សេដ្ឋកិច្ចវៀតណាមពឹងផ្អែកលើការនាំចេញ ហើយនៅចំពោះមុខការថមថយពាណិជ្ជកម្មពិភពលោក វៀតណាមចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលដែលខ្លួនអាចនាំចេញ និងបង្កើតឱកាសនៅក្នុងវិស័យសេដ្ឋកិច្ចកាន់តែច្រើនថែមទៀត។

នៅឆ្នាំ២០១៦កន្លងទៅ សេដ្ឋកិច្ចវៀតណាមមានកំណើន ៦,២ភាគរយ។ នៅដើមឆ្នាំនេះ ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងរីកលូតលាស់ក្នុងអត្រា ៦,៣ភាគរយ ក្នុងរយៈពេល ៣ឆ្នាំទៅមុខ៕




អត្ថបទបន្ទាប់


ដោយ​ខ្លាច​អំពើ​ភេរវកម្ម បារាំង​នឹង​​ធ្វើ​របង​ជញ្ជាំង​ការពារ​គ្រាប់​ព័ទ្ធ​ជុំវិញ​ទួអេហ្វែល

ព័ត៌មាន
មន្ត្រីរដ្ឋាភិបាលបារាំងកំពុងចាត់វិធានការថ្មី ដើម្បីការពារភ្ញៀវទេសចរណ៍ដែលមកទស្សនាទួអេហ្វែល (Eiffel Tower) ដែលក្នុងមួយឆ្នាំៗប៉មដ៏ខ្ពស់ម...

ជប៉ុន​ជា​វិនិយោគិន​«ខ្លឹម ខ្លាញ់»​របស់​អាស៊ាន ពិសេស កម្ពុជា​មែន​ទេ?

ព័ត៌មាន
ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតលំដាប់ទី៣នៅលើពិភពលោក។វិនិយោគិនជប៉ុនបាននិងកំពុងវិនិយោគនៅក្រៅប្រទេសជាច្រើន ពិសេសនៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ