រោងចក្រ​ស៊ីម៉ងត៍

ជីប ម៉ុង បើក​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ក្នុង​តម្លៃ​ជាង​២៦២​លាន​ដុល្លារ


ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ២៦២​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន ជីបម៉ុង គ្រុប របស់​កម្ពុជា ដែល​មាន​ភាគហ៊ុន ៦០% និង​ក្រុមហ៊ុន ស៉្យាម ស៊ីធី ស៊ីមេន របស់​ប្រទេស​ថៃ មាន​ហ៊ុន ៤០% ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៥.០០០​តោន​ក្នុង​មួយ​ថ្ងៃ ឬ ១​,៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ។
ជីប ម៉ុង បើក​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ក្នុង​តម្លៃ​ជាង​២៦២​លាន​ដុល្លារ។ រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​នេះ មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១ ក្នុង​ភូមិ​ព្រៃតាព្រិត ឃុំ​ស្តេចគង់​ខាង​លិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។

ការ​បើក​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្នុង​ពេល​នេះ ស្រប​ដែល​កំណើន​ការ​សាងសង់​សំណង់​ផ្សេងៗ មាន​ការ​រីក​ដុះដាល​ដូច​ផ្សិត​ទូទាំង​ប្រទេស​កម្ពុជា។

តាម​រយៈ​ការ​បង្កើត​រោងចក្រ​នេះ​ក៏​ជា​ការ​ផ្តល់​ការងារ​មួយ​ចំនួន​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៤០០​នាក់​ផងដែរ ជាពិសេស អ្នក​ដែល​នៅ​ខេត្ត​កំពត​នេះ​តែម្តង។ កម្ពុជា​ក៏​ត្រូវការ​ផលិត​ស៊ីម៉ងត៍ ដើម្បី​ធ្វើការ​នាំ​ចេញ​ផង​ដែរ ដូចច្នេះ កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ក្នុង​វិស័យ​ឧស្សាហកម្ម​មួយ​នេះ។

នៅ​ក្នុង​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC)។ 

រោងចក្រ​ស៊ីម៉ងត៍ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក ជីបម៉ុង គ្រុប និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ។ (រូបភាពពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

សម្តេច​តេជោ​បាន​សម្ដែង​នូវ​ក្តី​រីករាយ និង​មាន​មោទនភាព​បំផុត​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្ទាល់​ខ្លួន​នៅ​ទីនេះ ហើយ​ការ​បង្កើត​រោងចក្រ​នេះ គឺ​ជា​ការ​បង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​នៃ​វិស័យ​សំណង់ ជាពិសេស ការ​សាងសង់​សំណង់​អគារ​ផ្សេងៗ​ដែល​ជា​តម្រូវការ​​របស់​​ប្រជាពលរដ្ឋ និង​​គ្រប់​​វិស័យ​​នានា។

សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ខេត្ត​កំពត​គឺ​ជា​ខេត្ត​ដែល​បាន​បញ្ចប់​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៩៦ តាមរយៈ​នយោបាយ​ឈ្នះ-​ឈ្នះ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញ​ ហើយ​ពេល​នេះ ខេត្ត​កំពត​បាន​ប្រែក្លាយ​ទៅ​ជា​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ស្ទើរ​​គ្រប់​វិស័យ ជាពិសេស លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ទេសចរណ៍ ព្រោះ​ជា​ខេត្ត​ជាប់​តំបន់​សមុទ្រ។ កំពត​ក៏​ជា​ខេត្ត​ដែល​មាន​ផលិត​អំបិល​ផ្ទាល់​ខ្លួន និង​ចែកចាយ​អំបិល​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ថៃ​មួយ​បោះទុន​១០០​លាន​ដុល្លារ ចម្រាញ់​ប្រេង​ពី​ដើម​ច័ន្ទ​ក្រឹស្នា​១​លាន​ដើម​នៅ​កម្ពុជា

ព័ត៌មាន
អាចថាជាដំណឹងល្អមួយសម្រាប់អ្នកដាំដើមច័ន្ទក្រឹស្នានៅកម្ពុជា ខណៈដែលមានក្រុមហ៊ុនថៃមួយប្រកាសវិនិយោគ១០០លាន លើការប្រើប្រាសបច្ចេកវិទ្យាថែទាំដើមច័…

វិស័យ​ឯកជន​ត្អូញ​ត្អែរ​ពី​ការ​បាត់​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ពី​ការ​នាំ​ចូល​ផលិតផល​ខុស​ច្បាប់​និង​ក្លែងក្លាយ

ព័ត៌មាន
វិស័យឯកជនត្អូញត្អែថា ការដែលនាំចូលផលិតផលក្លែងខុសច្បាស់ វាពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ ក្រុមហ៊ុនដែលនាំចូលផលិតផល និង ចែកចាយផលិតផលផ្សេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ