ស្ពានអាកាសចោមចៅ

ស្ពានអាកាសចោមចៅនឹងបញ្ចប់ការសាងសង់នៅខែមីនា ខណៈបច្ចុប្បន្នសម្រេចបានជាង៩០%


អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់នៅអំឡុងខែមីនា ឆ្នាំ២០២២ នេះ ខណៈបច្ចុប្បន្នការស្ថាបនាសម្រេចបានជាង៩០% ហើយ។ បច្ចុប្បន្នផ្នែកខ្លះនៃគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះ។
ស្ពានអាកាសចោមចៅ រូបភាព៖ ប៉ុក វន្ថា/ខេមបូណូមីស

ទោះយ៉ាងណា សាសារាជធានីភ្នំពេញមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទនៃការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។

ឯកឧត្តម មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នគម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចការសាងសង់បានជាង៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងខែមីនា ឆ្នាំ២០២២ នេះ។ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងសម្រុកសាងសង់ផ្លូវស្ពានលើអាកាស និងតុបតែងលម្អលើផ្នែកមួយចំនួន ខណៈផ្លូវក្រោមដីបានបញ្ចប់ការសាងសង់ស្ទើរតែ១០០% ហើយ។ តែយ៉ាងណា ឯកឧត្តម មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។

ទោះបីការដ្ឋានកំពុងដំណើរការសាងសង់ តែបច្ចុប្បន្នផ្លូវក្រោមដី ផ្លូវអាកាស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៃគម្រោងនេះ ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះ។

គម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិកត្រូវបានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ ដែលមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង់ ដោយគ្រោងចំណាយពេលសាងសង់៣០ខែ។

បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ។ បន្ថែមលើនេះ ក៏មានគម្រោងស្ពានអាកាសមួយចំនួនកំពុងដំណើរការសាងសង់ និងគ្រោងសាងសង់ជាច្រើនកន្លែងទៀតផងដែរ។ ក្រៅពីនេះរាជធានីភ្នំពេញមានស្ពានអាកាសសម្រាប់ថ្មើរជើងជាច្រើនកន្លែងទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងវប្បធម៌កំពុងរង់ចាំការឆ្លើយតបការបំភ្លឺពីភាគីវៀតណាម ជុំវិញរឿងរ៉ាវចម្លងរចនាបថប្រាសាទអង្គរវត្តខ្មែរ

ព័ត៌មាន
រឿងរ៉ាវទាក់ទងនឹងថៃកំពុងសាងសង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរនៅមិនទាន់ដោះស្រាយរួចរាល់ផង ស្រាប់តែថ្មីៗនេះ មានការចែករំលែកនូវវី…

ផ្កាយរណបអាមេរិកថតបានសកម្មភាពទ័ពរុស្សីចល័តទៅបេឡារុសជាប់ព្រំដែនអ៊ុយក្រែន

ព័ត៌មាន
រូបភាពពីផ្កាយរណបដោយក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី០៦កុម្ភៈ បានបង្ហាញឲ្យឃើញពីសកម្មភាពចល័តកងទ័ពរបស់រុស្សីចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ