ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងរណបកោះនរា

ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងរណបកោះនរា នឹងបញ្ចប់នៅឆ្នាំ២០២៣ ដូចការគ្រោងទុក ទោះមានការរំខានពីកូវីដ-១៩ក្ដី


ថ្នាក់ដឹកនាំក្រុមហ៊ុនអាណិកជនកម្ពុជា(OCIC)អះអាងថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនបានបន្ទច់បង្អាក់ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរានោះទេ ទោះបីមានការឆ្លងដល់កម្មករ និងបុគ្គលិកក្នុងការដ្ឋានក៏ដោយ។
ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងរណបកោះនរា។ រូនភាពពីហ្វេសប៊ុកផ្លូវការក្រុមហ៊ុន OCIC

បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនេះ នឹងបញ្ចប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៅតាមការគ្រោងទុកនៅចុងឆ្នាំ២០២៣ ខាងមុខ ខណៈបច្ចុប្បន្នការអភិវឌ្ឍនេះសម្រេចបានប្រមាណ៤០% ហើយ។ ក្រៅពីទីក្រុងរណបកោះនរា ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ក៏កំពុងមមាញឹកជាមួយការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារផងដែរ។

លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC បានអះអាងប្រាប់ខេមបូណូមីសថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងក្នុងសហគមន៍មិនបានបង្កការរំខានធ្ងន់ធ្ងរដល់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរានោះឡើយ។

ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរានឹងបញ្ចប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជាធ្វើច្រាំង ចាក់បំពេញដី ស្ថាបនាស្ពាន ផ្លូវ និងប្រព័ន្ធលូនៅចុងឆ្នាំ២០២៣ ខាងមុខ ខណៈបច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះសម្រេចបានប្រមាណ៤០% ហើយ។

ក្រៅពីអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះនរា ក្រុមហ៊ុន OCIC របស់មហាសេដ្ឋីអាត់កឺ អ្នកឧកញ៉ា ពុង ឃាងសែ ក៏កំពុងមមាញឹកជាមួយការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារមួយទៀតផងដែរ។ លោក ទូច សំណាង បានគូសបញ្ជាក់ថា ទោះបីកន្លងមកមេរោគកូវីដ-១៩ បានអុកឡុកការដ្ឋានអភិវឌ្ឍន៍គម្រោងនេះក៏ដោយ តែវាមិនបានបន្ទច់បង្អាក់សកម្មភាពអភិវឌ្ឍន៍គម្រោងនេះនោះទេ។ លោកអះអាងថា ការស្ថាបនាអគារពាណិជ្ជកម្ម អគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារសម្រេចបានជាង៨០% ហើយ។

សូមបញ្ជាក់ថា ទីក្រុងរណបកោះនរាគ្រោងអភិវឌ្ឍន៍លើផ្ទៃដី១២៥ហិកតា ដោយគ្រោងចំណាយថវិកាសរុបប្រមាណ២ពាន់៥រយលានដុល្លារអាមេរិក។ ទីក្រុងរណបនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅរាជធានីភ្នំពេញ។ ហើយវានឹងប្រមូលផ្តុំដោយអគារពាណិជ្ជកម្មធំៗខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប សណ្ឋាគារ និងអគារស្នាក់នៅជាដើម។ ទីក្រុងនេះមានទីតាំងស្ថិតនៅភាគខាងកើតនៃទីក្រុងកោះពេជ្រ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានរហូតជាង៥ម៉ឺននាក់។

ដោយឡែក គម្រោងទីក្រុងរណបជ្រោយចង្វារអភិវឌ្ឍលើផ្ទៃដីជាង២០០ហិកតា គ្របដណ្តប់សង្កាត់ចំនួនបីរួមមានសង្កាត់ឬស្សីកែវ ជ្រោយចង្វា និងសង្កាត់ព្រែកលៀប។ គម្រោងដែលបានបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០១២នេះ មានទុនវិនិយោគប្រមាណជាង២ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត្យសភា CADT និងធនាគារហ្វីលីព សហការផ្តល់កម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល

ព័ត៌មាន
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី…

តើសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» មានសារៈសំខាន់យ៉ាងណាសម្រាប់វិស័យកសិកម្មកម្ពុជា?

ព័ត៌មាន
សេចក្ដីព្រាងច្បាប់ស្ដីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដែលផ្ដោតសំខាន់ លើការធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ