គម្រោង​ព្រលានយន្តហោះ​នៅ​វៀតណាម

មាន​ការ​ភ្ញាក់​ផ្អើ​ល​និង​បារម្ភ​ ​ពេល​ឮ​ថា ចិន​នឹង​សង់​ព្រលាន​យន្តហោះ​ធំ​បំផុត​នៅ​វៀតណាម


នៅ​ក្នុង​ប្រទេស​វៀតណាម មាន​ការ​ចោទ​ជា​សំណួរ​ទៅ​លើ​ជំនាញ​របស់​ក្រុមហ៊ុន​ចិន ដែល​ត្រូវ​គេ​ដាក់​ស្នើ​សុំ​ឲ្យ​កសាង​ព្រលាន​យន្តហោះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។
ព្រលានយន្តហោះ​ដ៏​ធំ​បំផុត​នៅ​វៀតណាម ត្រូវ​គេ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន​សាងសង់ ដែលនាំ​ឲ្យ​មាន​ការបារម្ភ។ រូបភាព៖ VN Express
ដោយ

ក្រុមហ៊ុន​អាហរ័ណ និហរ័ណ ហាណូយ ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​វៀតណាម បាន​ស្នើ​សុំ​ការអនុញ្ញាត​ពីរដ្ឋាភិបាល ដើម្បី​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​សំណង់​និង​វិស្វកម្ម​ចិន ឈ្មោះ Sunshine Kaidi Energy Group Co., Ltd. ដើម្បី​ទទួល​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ Long Thanh។

ក្រុមហ៊ុន​វៀតណាម​ខាង​លើ ដែល​មាន​ជំនាញ​ផ្នែក​អលចនទ្រព្យ​ បច្ចេកវិទ្យា​ព័ត៌មាន ហិរញ្ញ​វត្ថុ​ និង​ធនាគារ បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល ដោយបញ្ជាក់​អះអាងថា ខ្លួន​អាច​បញ្ចប់​ការសាងសង់​ក្នុង​តម្លៃ​ទាប​បំផុត ក្នុង​ពេល​ពី ៣ ទៅ ៥ឆ្នាំ​ប៉ុណ្ណោះ។

មែនទែន​ទៅ សំណើ​នេះ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ ពីព្រោះ​ដំណើរការ​នៃ​ការ​ជ្រើសរើស​វិនិយោគិន​និង​ក្រុមហ៊ុន​ម៉ៅការ​មិន​ទាន់​ទាំង​ចាប់​ផ្ដើម​ផង​ទេ សម្រាប់​គម្រោង​ព្រលាន​យន្តហោះ​ដែលមាន​ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​មួយ​នេះ។ 

ប៉ុន្តែ នៅ​ក្នុង​ប្រទេស​វៀតណាម វិនិយោគិន​ចិន​និង​ក្រុមហ៊ុន​សំណង់​ចិន​មាន​ឈ្មោះ​មិន​សូវ​ល្អ​ស្រាប់​ទៅ​ហើយ ដោយ​គម្រោង​ជា​ច្រើន​បាន​ពន្យារ​ពេល​សាងសង់ គម្រោង​ខ្លះ​ថ្លៃ​ខ្ពស់​ជ្រុល និង​គម្រោង​ខ្លះ​មិន​មាន​សុវត្ថិភាព ជាដើម។ ហើយ​សំណើ​​សុំ​វិនិយោគ​សាងសង់​ព្រលានយន្តហោះ​ធំ​បំផុត​នៅ​វៀតណាម​នេះ ត្រូវបាន​សាធារណជន​បង្ហាញ​ភាព​មន្ទិល​សង្ស័យ​រួច​ទៅ​ហើយ។ 

អ្នក​ជំនាញ​ផ្នែក​អាកាស​ចរណ៍​ស៊ីវិល​វៀតណាម​ លោក Nguyen Thien Tong ថ្លែង​ប្រាប់សារព័ត៌មាន​វៀតណាម ថា លោក​មាន​ការបារម្ភ​ចំពោះ​សំណើ​គម្រោង​ដែល​ដាក់​តម្លៃ​ទាប​នេះ។ 

លោកថា ចិន​មិនមាន​បទពិសោធន៍​កសាង​ព្រលាន​យន្តហោះ​អន្តរជាតិ​ធំៗ​នោះ​ទេ ដូច្នេះ សំណើ​​ឲ្យ​ពួកគេ​សាងសង់​ព្រលានយន្តហោះ​ដ៏​ធំ​បែប​នេះ ក្នុងតម្លៃ​ទាប គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ 

ក្រុមហ៊ុនចិន​ខាង​លើ ដែល​ត្រូវ​ដៃគូ​ក្នុងស្រុក​វៀតណាម ស្នើ​ទៅរដ្ឋាភិបាល​ ឲ្យ​សាងសង់​ព្រលាន​យន្តហោះ បាន​បង្កើត​ឡើង​កាល​ពី ២៥ឆ្នា​មុន និង​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​កសាង​ព្រលាន​យន្តហោះ ពី​មុន​មក​ទេ។

សូម​ជម្រាប​ថា ព្រលាន​យន្តហោះ Long Thanh នឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ ៥០០០​ហិកតា និង​អាច​ទទួល​អ្នក​ដំណើរ ១០០លាន​នាក់​ក្នុង​មួយ​ឆ្នាំ និង​ទំនិញ ៥លាន​តោន។ តាម​គម្រោង ព្រលាន​យន្តហោះ​នេះ នឹង​ចំណាយ​ទឹក​ប្រាក់ប្រហែល ១៦​ពាន់​លាន​ដុល្លារ៕ 

សូម​អញ្ជើញ​អាន​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស ដោយ​ចុច​លើ​ Link នេះ៖ Eyebrows raised after Chinese power plant contractor nominated to build Vietnam's mega-airport




អត្ថបទបន្ទាប់


អ្នក​​​សេដ្ឋកិច្ច​ប្រាប់​ពី​យុទ្ធសាស្រ្ត​ប្រើប្រាស់​ធនធាន​រ៉ែ​ឲ្យ​មាន​ប្រសិទ្ធភាព

ព័ត៌មាន
កម្ពុជា​សម្បូរ​ធនធាន​រ៉ែ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​កម្រ​ទាំង​នេះ ហាក់​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ធន…

ដើម្បីក្លាយជាសហគ្រិនជោគជ័យ ដំបូង អ្នកត្រូវចេះច្បាស់ជំនាញមូលដ្ឋានមួយសិន!

ព័ត៌មាន
សហគ្រិន​ដែល​ជោគជ័យ​គ្រប់​គ្នា​ត្រូវការ​ជំនាញ​រាប់​មិន​អស់​ រាប់​ចាប់​តាំង​ពី​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​រៀបចំ​​តាក់តែង​​គម្រោង រហូត​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ