Advertisement
សេដ្ឋកិច្ច​តំបន់

សេដ្ឋ​កិច្ច​វៀតណាម​ឆ្នាំ​នេះ​កើន​ខ្ពស់​​ដោយសារ​​វិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​មាន​សន្ទុះ​ខ្លាំង


នៅ​ឆ្នាំ​២០១៧​នេះ សេដ្ឋកិច្ច​វៀតណាម​រំពឹង​ថា នឹង​អាច​កើន​ឡើង​ដល់ ៦,៥% ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​កំណើន​ត្រឹម​តែ ៦,២%​ប៉ុណ្ណោះ។
ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ វៀតណាម
ដោយ
Advertisement

ការ​លូតលាស់​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយសារ​តែ​ការ​នាំ​ចេញ​របស់​វៀតណាម​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ក្លា​គួបផ្សំ​នឹង​វិសាល​ភាព​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ​នៅ​តែ​បន្ដ​កើន​ឡើង​ខ្លាំង​ផង​ដែរ។ 

កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​របស់​វៀតណាម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ អាច​នៅ​រក្សា​កំណើន​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៧​-២០១៨​នេះ គេ​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​វៀតណាម​អាច​នឹង​ឈាន​ដល់ ៦,៧%។

យ៉ាណាមិញ កាល​ពី​ឆ្នាំ​២០១៦​មុន​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​របស់​វៀតណាម មាន​កំណើន​ជាង​៩% ស្មើនឹង​ទំហំ​ទឹក​ប្រាក់ ជាង​២៤​ពាន់​លាន​ដុល្លារ ហើយ​កំណើន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​លូតលាស់​ទីផ្សារ​រយៈពេល​វែង​របស់​វៀតណាម ខណៈ​ដែល​ប្រទេស​នេះ ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រភព​នៃ​ថ្លៃ​ដើម​ផលិត​ទាប សម្រាប់​វិស័យ​វាយនភ័ណ្ឌ និង​ផលិត​ផល​ឧស្សាហ​កម្ម​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។ 

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ ទីក្រុង​ហូជីមិញ​របស់​វៀតណាម បាន​ទាក់ទាញ​ការ​វិនិយោគ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​មាន​កំណើន​ទ្វេ​ដង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន៕




អត្ថបទបន្ទាប់


ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ!

ព័ត៌មាន
បន្ទាប់​ពី​រង​សម្ពាធ​​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ១៨​% ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ធន...

ជេក ម៉ា ថា បច្ចេកវិទ្យាថ្មី​អាច​នឹង​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី៣

ព័ត៌មាន
អគ្គនាយក​​​និងស្ថាបនិក​ក្រុមហ៊ុន អាលីបាបា (Alibaba) លោក ជេក ម៉ា គិតថា បច្ចេកវិទ្យាថ្មីៗ​អាច​នឹង​បង្ក​ការគំរាមកំហែង​​ទៅ​លើ​វិស័យ​ជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ