Advertisement
របាយការណ៍សំណង់

តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ដាំក្បាលចុះមិនធ្លាប់មាន៥ឆ្នាំចុងក្រោយនេះ


តម្លៃទុនវិនិយោគនៅក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានដាំក្បាលចុះក្រោមមិនធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំក្រោយកន្លងមកនេះ។ វិស័យសំណង់គឺជាវិស័យដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។ យ៉ាងណាក៏ដោយចុះ នេះគ្រាន់តែរបាយការណ៍ពាក់កណ្តាលឆ្នាំ២០១៨នេះតែប៉ុណ្ណោះ យើងរង់ចាំមើលលទ្ធផលសុខភាពវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាមួយឆ្នាំពេញ ២០១៨ នឹងទៅជាយ៉ាងណា?
ទិដ្ឋភាពអគារនៅក្រុងភ្នំពេញ (រូបថត៖ហេង ភារម្យ)
ដោយ
Advertisement

តម្លៃទុនវិនិយោគនៅក្នុងវិស័យសំណង់ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងកំណើនទាប ពោលគឺធ្លាក់ចុះ តម្លៃវិនិយោគរហូតដល់ទៅជាង២ពាន់លានដុល្លារអាមេរិកឯណោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងមកនេះ។ 

បើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យខេមបូណូមីស បង្ហាញថា ក្នុងរយៈពេលឆមាសទី១ ដើម ឆ្នាំ២០១៨ នេះ ទាំងសមត្ថកិច្ចក្រសួង និងរាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន ១.៦៤៣ គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ២.១៥៣ លាន ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានតម្លៃទុនរហូតដល់ ៥ពាន់លានដុល្លារ គឺបានធ្លាក់ចុះជាង ២ពាន់លានដុល្លារអាមេរិក។

ថ្វីដ្បិតតែ តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះក៏ពិតមែន ក៏ប៉ុន្តែបើយើងក្រឡេកទៅមើលគម្រោងសាងសង់វិញ ឃើញថាមានការកើនខ្លាំងរហូតដល់ ១១០​គម្រោងឯណោះ។

សូមរម្លឹកដែរថា ទុនវិនិយោគក្នុងវិស័យឯកជនមកពីបរទេស គឺមានចំនួន ៨ប្រទេស មានចំនួន ២១ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជិត ៤០០លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ គម្រោងសំណង់ទាំងអស់នេះ បានផ្ដល់ការងារដល់អ្នកជំនាញ កម្មករប្រមាណ ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើការតាមការដ្ឋានសំណង់ទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលចន្លោះពី ៤០០ដុល្លារ ទៅ ២៥០០ដុល្លារអាមេរិក ក្នុងមួយខែ។

បើតាមធនាគារជាតិ នៃកម្ពុជា ក៏បានបញ្ចេញរបាយការណ៍ដែរថា គម្រោងសំណង់លំនៅដ្ឋាននៅប្រទេសកម្ពុជាបានចូលរួមចំណែក ៨៥ភាគរយ នៃគម្រោងសរុប។ ហើយពាក់កណ្តាលឆ្នាំនេះ គម្រោងសំណង់ថ្មីៗ បានផ្តោតសំខាន់ទៅលើសំណង់ដែលមានតំម្លៃទាប។ បើក្រឡេកទៅមើលសម្ភារៈសំណង់ដែលផ្គត់ផ្គង់បម្រើឲ្យវិស័យសំណង់វិញ បានកើនឡើង ២៧ ភាគរយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន នឹងពិចារណាទទួល ពលករកម្ពុជា សម្រាប់មើលថែទាំចាស់ជរា

ព័ត៌មាន
ប្រទេសជប៉ុន នឹងមានតម្រូវការការងារ ជាអ្នកថែទាំចាស់ជរា ប្រមាណ ៥៥ម៉ឺននាក់ នៅត្រឹមឆ្នាំ សារពើពន្ធ ២០២៥។ ដើម្បីបំពេញតម្រូវការនេះ រដ្ឋាភិប...

ប៉េង ហួត គ្រុប ចែកកាតាបរំលែកក្តីសង្ឃឹមដល់កុមារនៅខេត្តកំពង់ឆ្នាំង

ព័ត៌មាន
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចែកកាតាប និងសម្ភារៈសិក្សាដល់សិស្សជាង៦០០នាក់នៅសាលាបឋមសិក្សាត្រពាំងថ្ម ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ