ពុករលួយ​នៅ​វៀតណាម

នៅ​វៀតណាម មន្ត្រី​ពុករលួយ​អាច​រួច​ពី​ទោសស្លាប់​បាន ប៉ុន្តែ ...


នៅ​វៀតណាម មន្ត្រី​ដែល​គេ​រក​ឃើញថា​ ប្រើ​អំណាច​ខុស​ដើម្បី​កិបកេងទ្រព្យ​សម្បត្តិ​រដ្ឋ​ក្នុង​ទឹកប្រាក់ ២ម៉ឺន ២ពាន់​ដុល្លារ ឬ​ទទួលសំណូក​ពី ១ម៉ឺន ៣ពាន់​ដុល្លារ​ឡើង​ទៅ នឹងត្រូវ​មាន​ទោស​ធ្ងន់រហូត​ដល់​ត្រូវ​ប្រហារ​ជីវិត។ នេះ​បើ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៩៩​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។
នៅវៀតណាម មន្ត្រី​ពុករលួយ​អាច​រួច​ពី​ទោស​ស្លាប់ បើ​ប្រគល់​ទ្រព្យសម្បត្តិ​បាន​មក​ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​រដ្ឋ​វិញ។
ដោយ

ប៉ុន្តែ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨​តទៅ ទោស​ស្លាប់​អាច​លើក​លែង​ឲ្យ​មន្ត្រី​ពុករលួយ​ដូច​មាន​បញ្ជាក់​ខាង​លើ​បាន ក្នុង​លក្ខខណ្ឌ​ដែល​ពួកគេ​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែលបាន​មក​ដោយ​ខុស​ច្បាប់​យ៉ាង​ហោច ៧៥% ឲ្យ​ទៅ​រដ្ឋ​វិញ។ 

ការ​បន្ធូរ​បន្ថយ​​ទោស​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​បាន​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៩៩។

យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ VN Express នៅ​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​​ដែលទើប​ធ្វើ​វិសោធនកម្ម​របស់​វៀតណាម ទោស​ស្លាប់​នឹង​ត្រូវ​សម្រាល​មក​ត្រឹម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិន​បើ​មន្ត្រី​ដែល​គេ​រក​ឃើញ​ថា​ជាប់​ចោទ​ពី​បទ​ពុករលួយ ព្រម​សហការជាមួយ​អាជ្ញាធរ​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត និង​ស្ម័គ្រចិត្ត​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​ខុស​ច្បាប់​យ៉ាង​ហោច ៧៥% ឲ្យ​ទៅ​រដ្ឋ​វិញ។

ក្រោម​ច្បាប់​ថ្មី​នេះ ប្រទេស​វៀតណាម​ក៏​នឹង​លើក​លែង​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​ទោស​ដែល​មាន​អាយុ ៧៥ឆ្នាំ​ឡើង​ទៅ ព្រមទាំង​អ្នក​ទាំង​ឡាយ​ដែល​ជាប់​ទោស​ពី​បទ​ប្លន់ បំផ្លាញ​ឧបករណ៍​និង​ការងារ​ដែល​មាន​សារសំខាន់​ចំពោះ​សន្តិសុខ​ជាតិ ការ​ប្រឆាំង​បញ្ជា ការចុះ​ចូល​នឹង​សត្រូវ ការកាន់កាប់​គ្រឿង​ញៀន និង​ការ​កិប​កេង​ ព្រមទាំង​ការ​ផលិត​និង​ជួញដូរ​ម្ហូប​អាហារ​ក្លែងក្លាយ​ផង​ដែរ។ 

ច្បាប់ថ្មីនឹង​បន្ថយចំនួន​​ទោស​ដែល​ត្រូវប្រហារ​ជីវិត ពី ២២​បទ​ល្មើស មក​ត្រឹម ១៥​បទ​ល្មើស៕




អត្ថបទបន្ទាប់


យូនីសែហ្វ៖ អំបិលភាគច្រើន​ពុំមានផ្ទុកជាតិអ៊ីយ៉ូដជួយដល់បញ្ញាកុមារទេ!

ព័ត៌មាន
តើ​លោក​អ្នក​នៅ​ចាំ​វីដេអូខ្លី​ដែល​ផ្សព្វ​ផ្សាយ​ជំរុញ​ឲ្យ​ប្រើប្រាស់​អំបិល​អ៊ីយ៉ូដ​ដើម្បី​ជួយ​ឲ្យ​បញ្ញា​ឆ្លាត​វៃ​ដែរ​ឬ​ទេ? អំបិលអ៊ីយ៉ូដ ត្…

ស៊ុន ចាន់ថុល ជា​ធនធាន​មនុស្ស​កម្រ​មួយ​របស់​កម្ពុជា

ព័ត៌មាន
លោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក ស៊ុន ចាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ