ថ្នាំកាត់បន្ថយហានិភ័យស្លាប់ដោយសារកូវីដ-១៩

WHO ណែនាំឲ្យប្រើថ្នាំកាត់បន្ថយហានិភ័យស្លាប់ដោយសារកូវីដ-១៩


អង្គការសុខភាពពិភពលោក (WHO) ក្នុងសប្តាហ៍នេះ បានណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ប្រភេទអេកថេមរ៉ា (Actemra) របស់ក្រុមហ៊ុនថ្នាំ រ៉ូចឆ៍ (Roche) និង ថ្នាំខេវហ្សារ៉ា (Kev zara) របស់ក្រុមហ៊ុន សាណូហ្វី (Sanofi) ជាមួយថ្នាំ ខ័រទីខូស្ទែរ៉យ (corticosteroids) ក្នុងការព្យាបាលអ្នកជម្ងឹកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
អង្គការសុខភាពពិភពលោក

យោង​តាម​ការ​វិភាគ​របស់​អង្គការ​សុខភាព​ពិភពលោក លើ​ហានិភ័យ​នៃ​ការ​ស្លាប់​ក្នុង​រយៈពេល ២៨ ថ្ងៃ​ចំពោះ​អ្នកជំងឺ​ដែល​បាន​ប្រើ​ថ្នាំ​រលាក​សន្លាក់​ណាមួយ នៃ​ក្រុមហ៊ុន រ៉ូ​ច​ឆ៍ និង​ក្រុមហ៊ុន Sanofi ជាមួយនឹង​ថ្នាំ ខ័​រ​ទី​ខូ​ស្ទែ​រ៉​យ  (Corticosteroids គឺ​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​តែ ២១ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ហានិភ័យ ២៥ ភាគរយ​ដែល​មាន​ក្នុង​ចំណោម​អ្នក​ទទួល​ការ​ថែទាំ​ស្ដង់ដារ​ទូទៅ​។ ការណែនាំឲ្យប្រើថ្នាំរបស់ក្រុមហ៊ុនទាំងពីរនេះ បន្ទាប់ពីទិន្នន័យដែលបានសិក្សាលើមនុស្សប្រហែល១ម៉ឺន១ពាន់នាក់បានបង្ហាញថា អ្នកជំងឺកូវីដ-១៩ ដែលបានប្រើថ្នាំនេះ គឺជួយកាត់បន្ថយការស្លាប់។

គួរ​បញ្ជាក់​ផង​ដែរ តាម​ការ​ផ្ដល់​អនុសាសន៍​របស់ WHO ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​ជំនាញ និង មហាវិទ្យាល័យ​ជា​ច្រើន​ផង​ដែរ ដោយ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​អ្នកជំងឺ​កូ​វី​ដ​-១៩ ជាង​១​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ មាន​អ្នកជំងឺ ជាង​៦​ពាន់​នាក់​បាន​សាកល្បង​ប្រើប្រាស់​ថ្នាំ​ពី​ក្រុមហ៊ុន រ៉ូ​ច​ឆ៍ និង ក្រុមហ៊ុន​សាណូ​ហ្វី​នេះ និង​មាន​ជាង​៤​ពាន់​នាក់​ទៀត គឺ​មានការ​ព្យាបាល​តាម​ស្ដង់​ទូទៅ​។

កាលពី​ស​ប្ដា​ហ៍​មុន​នេះ រដ្ឋបាល​ស្បៀងអាហារ និង ឱសថ​អា​មេ​រិ​ក ក៏​បាន​ដាក់​ចេញ​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​ថ្នាំ​ប្រភេទ អេក​ថេ​ម​រ៉ា សម្រាប់​ការ​ព្យាបាល​កូ​វី​ដ​-១៩​ផង​ដែរ​។

យ៉ាងណាមិញ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឱ្យ​មានការ​ចាត់វិធានការ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការ​ទទួល​បាន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នេះ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​នា​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជា២០២១នៅរក្សាបានកំណើនវិជ្ជមានឬយ៉ាងណា?

ព័ត៌មាន
ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ បាននឹងកំពុងតែបន្តអូសបន្លាយរហូតដល់បច្ចប្បន្ននេះបញ្ហានេះវាបាននិងកំពុងដាក់សម្ពាធមកលើសូចនាករសំខាន់នៃវិស័យជំរុញ…

កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ទៀត នឹងទទួលបានវ៉ាក់សាំងរាប់លានដូសពីជប៉ុននៅសប្ដាហ៍នេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានលើកឡើងថា ជប៉ុននឹងដឹកបញ្ជូនវ៉ាក់សាំងកូវីដ-១៩ប្រភេទ AstraZeneca រាប់លានដូសទៅឲ្យកោះតៃវ៉ាន់ និងប្រទេសអាស៊ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ