ជើង​ហោះ​ហើរ​ថ្មី​ពី​ក្រុង​ឌូបៃ

អាកាសចរណ៍ Emirates នឹង​បើក​ការ​ហោះហើរ​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ


រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ទិសដៅ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ជើង​ហោះហើរ​នេះ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៧​នេះ តទៅ ដោយ​ប្រើ​យន្តហោះ​ប្រភេទ Boeing 777-300ER ដែល​ចែក​ថ្នាក់​ជា​ពីរ​ប្រភេទ។
យន្តហោះ​ Boeing 777-300ER របស់​អាកាសចរណ៍ Emirates

យោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អាកាសចរណ៍ Emirates ជើងហោះហើរ​សម្ពោធ​ពី​ទីក្រុង​ឌូបៃ អារ៉ាប់រួម មក​កាន់​រាជ​ធានី​ភ្នំពេញ នឹង​មក​ដល់​នៅ​វេលា​ម៉ោង ៩ និង ២៥​នាទី​យប់។ ជើង​ហោះហើរ​នេះ មិន​មែន​ហោះ​ត្រង់​ទេ ដោយ​ត្រូវ​ចុះចត​នៅ​ទីក្រុង​យ៉ង់ហ្គោន សហភាព​មីយ៉ាន់ម៉ា រួច​ទើប​បន្ត​មក​រាជ​ធានី​ភ្នំពេញ។ 

ពេលវេលា​នៃ​ជើងហោះហើរ​លេខ EK388 នឹង​មាន​ការ​ភ្ជាប់​ទៅនឹង​ជើងហោះ​ហើរ​មួយ​ចំនួន​របស់​សហគមន៍​អឺរ៉ុប ដូចជា ទីក្រុង​ប៉ារីស ទីក្រុង​ឡុងដ៍ និងទីក្រុង​ហ្វ្រ៊ែងហ្វឺត ជាដើម។ 

ការហោះហើរ​ពី​ទីក្រុង​ឌូបៃ មក​រាជធានី​ភ្នំពេញនេះ នឹងកើត​ឡើង​ស្របគ្នា​នឹង​ការ​ចាប់​ផ្ដើម​ហោះហើរ​ត្រង់​ទៅ​មក ទីក្រុង​ឌូបៃ និង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ផង​ដែរ។ 

ប៉ុន្មានជាងមួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការអភិវឌ្ឍ​និង​រីក​ចម្រើន​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​បាន​ប្រែក្លាយ​រាជ​ធានី​ភ្នំពេញ​ទៅជា​ទិស​ដៅ​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច។ 

វិស័យទេសចរណ៍កម្ពុជាកើនឡើងគួរឲ្យកត់សម្គាល់ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងឆ្នាំ២០១៦ ទេសចរបរទេសដែលមកទស្សនាកម្ពុជា មានជាង ៥លាននាក់ ហើយនៅមុនឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរបរទេសប្រមាណ ៨លាននាក់។ 

ការបន្ថែមជើងហោះហើរថ្មីទៀតពីប្រទេសមហាសេដ្ឋីប្រេងអារ៉ាប់រួម ត្រូវគេរំពឹងថា នឹងជួយជំរុញកំណើនទេសចរបរទេសបន្ថែមទៀត ជាពិសេស ទេសចរមកពីអារ៉ាប់៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ៖ ដើម​ទុនបើក​អាជីវកម្ម​ដំបូង​មិន​មែន​ជា​ប្រាក់​ទេ គឺ​គំនិត!

ព័ត៌មាន
អ្នកឧកញ៉ា លី ហួរ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពាណិជ្ជករ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ ជា​បុគ្គល​…

អំបិល​ខ្មែរ​ត្រដាប​ត្រដួស​ប្រកួត​ប្រជែង​នឹង​អំបិល​នាំ​ចូល​ពី​ថៃ​-​វៀតណាម

ព័ត៌មាន
អំបិល​ខ្មែរ​តែងតែ​ជួប​វិបត្តិ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ ដោយ​គ្មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទំាងអស់​នៅ​កម្ពុជា។ ហើយ​ការ​ប្រមូល​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ