Advertisement
អត្ថបទ​ពាណិជ្ជកម្ម

ក្រុមហ៊ុនអេមឹរ៉េត ឧបត្ថម្ភភួយធ្វើពីដបផ្លាស្ទិកដល់មូលនិធិកុមារកម្ពុជា ជាការអបអរទិវាបរិស្ថានពិភពលោក


ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត Emirates បានផ្តល់ភួយ (ភួយធ្វើពីដបផ្លាស្ទិក) ដែលជួយដល់បរិស្ថាន ចំនួន៤០ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេទៅកាន់អង្គការមូលនិធិកុមារកម្ពុជា ដែលគេស្គាល់ថា ជាអង្គការបានផ្តល់ជូននូវសេវាកម្មអប់រំ និងសហគមន៍ដល់កុមារ និងគ្រួសារកម្ពុជារាប់ពាន់នាក់។ ភួយដែលជួយបរិស្ថាននេះ ត្រូវបាន​ផលិតពីដបប្លាស្ទិចកែច្នៃ១០០%។
នេះជាការឧត្ថម្ភភួយបរិស្ថានរបស់ក្រុមហ៊ុនអេមឹរ៉េតដល់មូលនិធិកុមារកម្ពុជា
ដោយ
អំពី emirates 37
Advertisement

នាដំណាច់ឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត នឹងជួយបំប្លែងពីប្លាស្ទិកចំនួន ៨៨ លានដប ពីកន្លែងចាក់សំរាមដែលស្មើនឹងទម្ងន់នៃយន្តហោះ A380 ចំនួន ៤៤គ្រឿង។ ភួយបរិស្ថាន eco  THREAD នីមួយៗ នឹងត្រូវបានផលិតចេញពីដបប្លាស្ទិកចំនួន២៨ដប។   

ជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុត ដបទាំងនោះ ត្រូវបានកែច្នៃឡើងវិញទៅជាបន្ទះប្លាស្ទិក មុនពេល​ត្រូវបានបំប្លែងទៅជាអំបោះបង្កើតសម្ភារៈត្បាញប៉ូលា។ ភួយដ៏ល្អសម្រាប់បរិស្ថាននេះ ត្រូវបានរចនា​ឡើងជាដៃគូជាមួយក្រុមហ៊ុន Buzz ដែលជាអ្នកឯកទេសផលិតផលដឹកជញ្ជូនទំនិញឈានមុខគេរបស់ពិភពលោក ហើយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអេមឹរ៉េតចំពោះការច្នៃប្រឌិតផលិតផលនិរន្តរភាព។

ក្រុមហ៊ុនអេមឹរ៉េត ឧបត្ថម្ភភួយធ្វើពីដបផ្លាស្ទិកដល់មូលនិធិកុមារកម្ពុជា ជាការអបអរសាទរទិវាបរិស្ថានពិភពលោក

នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានចូលរួមសកម្មភាពលើកកម្ពស់​​ការយល់ដឹងអំពីបរិស្ថាន។ ក្រុមហ៊ុនអេមឺរ៉េត ក៏បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់​​ការការពារបរិស្ថានដទៃទៀតនៅតាមគោលដៅហោះហើរជាច្រើនកន្លែងទៀត។ ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានដំណើរការកម្មវិធីពណ៌បៃតងនៅលើជើងហោះហើររួចទៅហើយ ដោយប្រើប្រាស់មានកំប៉ុងអាលុយមីញ៉ូម ដបកែច្នៃប្លាស្ទិក និងផលិតផលក្រដាសស្អាតដូចជាកាសែត ទស្សនាវដ្តី និងកេសធំ ៗដែលអាចធ្វើទៅបានជាដើម។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឹរ៉េត នៅ ប្រទេសកម្ពុជា មាន​​​ឱកាស​ជួបសំណេះសំណាលជាមួយលោក Nicky Ward ដែលជា ប្រធានជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញយ៉ាងសកម្មក្នុងការជួយដល់កុមារដែលមានជីវភាពក្រីក្រនិងមិនមានមានលទ្ធភាពទទួលបានការអប់រំ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការចេញរបាយការណ៍ តម្លៃដីធ្លីខុសៗគ្នា របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដែរ ឬទេ?

ព័ត៌មាន
ជារៀងរាល់៣ខែ ម្ដង ឬ១ឆ្នាំម្ដង មានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើន តែងចេញរបាយការណ៍អំពីតម្លៃដីធ្លីនៅតាមតំបន់នានា ក៏ដូចជាទីផ្សារទិញលក...

ផ្លូវប្រវែង ២៤៨ គីឡូ​ម៉ែត្រ តម្លៃជាង ២៥៥លាន​ដុល្លារ បើកសម្ពោធ​នៅ​ថ្ងៃនេះ

ព័ត៌មាន
កំណាត់ផ្លូវជាតិលេខ៦ពីចំណុចថ្នល់កែងខេត្តកំពង់ចាមដល់អង្គ្រងខេត្តសៀមរាប ដែលមាន​ប្រវែង ២៤៨,៥៣ គីឡូម៉ែត្រ ដែលជា​ហិរញ្ញប្បទានសម្បទាន (ជំនួយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ