Advertisement
របាយការណ៍តម្លៃដីធ្លី

តើការចេញរបាយការណ៍ តម្លៃដីធ្លីខុសៗគ្នា របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដែរ ឬទេ?


ជារៀងរាល់៣ខែ ម្ដង ឬ១ឆ្នាំម្ដង មានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើន តែងចេញរបាយការណ៍អំពីតម្លៃដីធ្លីនៅតាមតំបន់នានា ក៏ដូចជាទីផ្សារទិញលក់ ឬជួលអគារស្នាក់នៅ ដូចជាខុដូ អាផាតមិន និងការិយាល័យជាដើម។ ប៉ុន្ដែ របាយការណ៍ទាំងនោះ មានពេលខ្លះ ត្រូវ​បាន​មតិ​សាធារណជន​លើកឡើងថា មានការបង្ហាញទិន្នន័យខុសៗគ្នា ដែលពិបាកក្នុងការជឿទុកចិត្ត។
មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...
ដោយ
Advertisement

តើការ​បញ្ចេញ​របាយ​ការណ៍​អំពី​តម្លៃ ដីធ្លី ខុសៗ​គ្នានេះ នឹងប៉ះ​ពាល់ដល់​ទីផ្សារ​អចលន​ទ្រព្យ ដែរ ឬយ៉ាង​ណា?

បើតាម​អ្នក​ជំនាញ ក្នុង​វិស័យ​អចលន​ទ្រព្យ បានអះអាង​ថា ការចេញ​របាយការណ៍​អំពីតម្លៃ​ដីធ្លី ឬអចលវត្ថុ ផ្សេងៗ​គ្នា ពីសំណាក់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នេះ នឹងមិន​ប៉ះពាល់​ដល់ទីផ្សារ​អចលន​ទ្រព្យ​នោះឡើយ។ 

លោក សន សៀប ស្ថាបនិក និងជា​អគ្គនាយក ក្រុមហ៊ុន Key Real Estate បានលើក​ឡើង​ថា ការបញ្ចេញ​របាយការណ៍​ដីធ្លី ផ្សេងៗគ្នា​តាមរយៈ​ការ​ស្រាវជ្រាវ ពីសំណាក់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​នេះ គឺជា​ការផ្ដល់​នូវទិន្នន័យ​សម្បូរបែប​សម្រាប់​អ្នកវិនិយោគ​ក្នុងវិស័យ​នេះ អាច​យកទៅ​ពិចារណា ​និងថ្លឹង​ថ្លែងតាម​ភាព​ជាក់ស្ដែង។ លោក សន សៀប បន្ថែមថា ការបញ្ចេញ​របាយការណ៍​តម្លៃដី​ធ្លីផ្សេងៗគ្នា​នេះ ក៏នឹង​មិនមាន​ផលប៉ះ​ពាល់ដល់​ទីផ្សារ​អចលនទ្រព្យ​ដែរ ដ្បិត​អ្នករកស៊ី​ក្នុង​វិស័យនេះ បច្ចុប្បន្ន គាត់មាន​ការពិចារណា​ច្បាស់លាស់​ណាស់ មុនសម្រេច​ចិត្តទិញ​អចលនទ្រព្យ​ណាមួយ ពិសេស គឺការ​ស្វែងរក​ប្រភព​ទិន្នន័យ ឬរបាយការណ៍​ដែលពួកគាត់​ជឿ​ទុកចិត្ត។ 

យ៉ាងណា​ក៏ដោយចុះ នៅកម្ពុជា​មានសមាគម​ភ្នាក់ងារ​អ្នកវាយ​តម្លៃ និងអចលនវត្ថុ​មួយដែរ ដែល​មានសមាជិក​ប្រមាណ​ជាង ១០០ក្រុមហ៊ុន ប៉ុន្ដែ​មិនទាន់​មានការរៀប​ចំរបាយការណ៍​តម្លៃ​ដីធ្លី ជា​ផ្លូវការ ដែលចេញ​ពីសមាគម​នេះ សម្រាប់យក​ទៅប្រើប្រាស់​​ជារបាយការណ៍​គោល​នៅ​​ឡើយទេ។ 

ជុំវិញ នឹងរឿង​ដែរនេះ លោក ហ៊ឹម សីហា នាយក​ស្រាវជ្រាវ ក្រុមហ៊ុន Vtrust Appraisal បានលើក​ឡើងថា ការដែល​មិនទាន់​មានរបាយ​ការណ៍​ដីធ្លីផ្លូវការ​ចេញពី​សមាគមនេះ គឺដោយ​សារតែ មិនមាន​អ្នកជំហរ ​ឬប្ដេជ្ញាចិត្ត​ធ្វើឲ្យបាន​ខ្ជាប់ខ្ជួន។ ដូច្នេះហើយ ទើបមាន​តែក្រុមហ៊ុន​ឯកជន​ខ្លួនឯង ខ្នះខ្នែង​ធ្វើវា​ឡើង ​សម្រាប់​ជាព័ត៌មាន​មួយ ដល់អ្នក​វិនិយោគ​យកទៅ​សិក្សា ពិចារណា និងវាយតម្លៃ ទៅតាម​ទីផ្សារ​​ជាក់ស្ដែង​។

សូមជម្រាបដែរថា បើតាម​ប្រសាសន៍​របស់​លោក គុយ វ៉ាត អគ្គនាយក​ក្រុម​ហ៊ុន VTrust Group បាន ​លើក​ឡើងថា នៅប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​កម្ពុជា កំពុង​មានកម្ដៅ​យ៉ាងខ្លាំង ខណៈដែល​ការអភិវឌ្ឍ​បាន​បាញ់ឆ្ពោះ​​សឹងទៅ​គ្រប់ទិស នៃរាជ​ធានី​ភ្នំពេញ។ លោកបន្ថែមថា ទន្ទឹម​នឹងការ​លូតលាស់​​ដ៏ខ្លាំងក្លា​នេះ ព័ត៌មាន​អំពី​តម្លៃ​ដីធ្លី ឬទាក់ទង​នឹងចរន្ដ​ទីផ្សារ​អចលន​ទ្រព្យ ក៏មាន​តួនាទី​សំខាន់ណាស់​ដែរ សម្រាប់​អ្នកវិនិយោគ យកទៅ​សិក្សា និងវិភាគ​​តាមដាន មុននឹង​សម្រេចចិត្ត​បោះទុន​វិនិយោគក្នុង​វិស័យនេះ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលាតន្ត្រីស៊ីមហ្វូនី ប្រគំតន្ត្រីប្រចាំឆ្នាំ ឲ្យសិស្សបញ្ចេញសមត្ថភាព និងបង្កើនភាពក្លាហាន

ព័ត៌មាន
សាលាតូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី ដែលជាសាលាបណ្ដុះបណ្ដាលផ្នែកតន្ដ្រីដ៏លេចធ្លោមួយអស់រយៈពេលជិត១ទសវត្សរិ៍មកហើយនោះ បានរៀបចំកម្មវិធីប្រគំត...

ក្រុមហ៊ុនអេមឹរ៉េត ឧបត្ថម្ភភួយធ្វើពីដបផ្លាស្ទិកដល់មូលនិធិកុមារកម្ពុជា ជាការអបអរទិវាបរិស្ថានពិភពលោក

ព័ត៌មាន
ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត Emirates បានផ្តល់ភួយ (ភួយធ្វើពីដបផ្លាស្ទិក) ដែលជួយដល់បរិស្ថាន ចំនួន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ