Advertisement
សហគ្រិនភាព

ការសិក្សា​៖ សហគ្រិន​ស្រលាញ់​មុខរបរ​របស់​ខ្លួន​ប្រៀប​ដូច​ស្រលាញ់​កូន​អ៊ីចឹងដែរ!


នៅ​ពេល​និយាយ​ពី​មុខរបរ​របស់​អ្នក ពេល​ខ្លះ អ្នក​​និយាយ​សំដៅ​ប្រៀប​ធៀប​អាជីវកម្ម ឬ​មុខរបរ​នោះ​ដូច​ជា​កូន​របស់​អ្នក​ដែរ។ តើ​សហគ្រិន​ពិត​ជា​ស្រលាញ់​មុខ​របរ​របស់​ខ្លួន​ប្រៀបបាន​ដូច​កូន​ខ្លួន មែនឬ​ទេ? អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ ហ៊ែលសិនគី ប្រទេស​ហ្វាំងឡង់ រកឃើញថា សហគ្រិន​គឺ​ស្រលាញ់​មុខ​របរ​ខ្លួន​ដូច​ស្រលាញ់​កូន​ខ្លួន​អ៊ីចឹង​ដែរ។
ការសិក្សា​មួយ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ហ្វាំងឡង់ រកឃើញថា សហគ្រិន​ស្រលាញ់​មុខរបរ​ដូច​ស្រលាញ់​កូន​ដែរ។
ដោយ
Advertisement

អត្ថបទ​មួយចុះផ្សាយ​នៅ​លើ​គេហ​ទំព័រ entrepreneur.com បាន​សរសេរ​អំពី​ការសិក្សា​ដោយ​ស្កែនខួរក្បាល​របស់​បុរស​មាន​កូន និង​បុរស​ជាសហគ្រិន ដើម្បី​ចង់​ដឹង​អំពី​ក្ដី​ស្រលាញ់​របស់​ពួកគេ​ចំពោះ​មុខរបរ​របស់​ខ្លួន។

នៅ​ពេល​ពិនិត្យ​សកម្មភាព​ខួរក្បាល​របស់​អ្នក​ចូលរួម​ក្នុង​ការសិក្សា​នេះ អ្នក​វិទ្យាសាស្ត្រ​រកឃើញថា «ក្ដី​ស្រលាញ់​របស់​សហគ្រិន​ចំពោះ​មុខរបរ​របស់​ខ្លួន គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ក្ដី​ស្រលាញ់​របស់​ឪពុក​ចំពោះ​កូនៗ​ដែរ»។ 

អ្នកស្រាវជ្រាវ​បាន​ស្កែន​ខួរ​ក្បាល​របស់​បុរស ៤២នាក់ ដោយ​បែងចែក​ជា​ពីរក្រុម។ បុរស​ ២១នាក់ គឺ​ជា​ឪពុកគេ ដែលមាន​អាយុពី ២៧ ដល់ ៤៣ឆ្នាំ ហើយបុរស ២១នាក់ទៀត ជា​សហគ្រិន​ដែល​មាន​អាយុ​ពី ២៤ ដល់ ៤៥ឆ្នាំ។ 

សហគ្រិន​ទាំង​នេះ គឺ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ប៉ុន្តែ​មិនមែន​ជាសហគ្រិន​ដែលមាន​ក្រុមហ៊ុន​ច្រើន និង​មិន​មែន​ជា​ឪពុក​គេ​នោះទេ។ ចំណែក​ឯ​ក្រុម​បុរស​ដែល​ជា​ឪពុក​គេ ពុំ​មាន​សាវតារ​ផ្នែក​សហគ្រិនភាព​ឡើយ។ អាយុ​ជា​មធ្យម​នៃ​សហគ្រាស ឬ​អាជីវកម្ម​របស់​សហគ្រិន គឺ​ ៤ឆ្នាំ​កន្លះ ចំណែក​ឯ​អាយុ​ជាមធ្យម​នៃ​កូន​ដំបូង​របស់​បុរស​ជា​ឪពុក គឺ ៥,៦ឆ្នាំ។

✌️ គួរអាន! បើ​ចង់​ស្រណុក​ខ្លួន​នៅ​ពេល​ចាស់ ត្រូវ​អនុវត្ត​វិធី​៤​យ៉ាង​​ដើម្បី​​«សេរីភាព​ហិរញ្ញ​វត្ថុ»

🎬 ទស្សនាវីដេអូខាងក្រោម ! ឧកញ៉ា សៀ ឫទ្ធី ជានរណា និង​គន្លឹះ​ជោគជ័យ​ក្នុង​អាជីវកម្ម ! 

អ្នកស្រាវជ្រាវ​បាន​ធ្វើការស្កែន​ខួរក្បាល​របស់​បុរស​ជា​សហគ្រិន ខណៈ​ដែល​បង្ហាញ​រូបភាព​នៃ​ក្រុមហ៊ុនរបស់​ពួកគេ និង​ក្រុមហ៊ុន​ផ្សេងទៀត និង​ស្កែន​ខួរ​ក្បាល​របស់​បុរស​ជា​ឪពុក ខណៈ​ដែល​បង្ហាញរូបភាព​កូនៗ​របស់​ពួកគេ និង​កូនៗ​របស់អ្នក​ដទៃ។ រួចហើយ​អ្នកស្រាវជ្រាវសួរ​សំណួរ​ទាក់ទង​នឹង​អារម្មណ៍​ចំពោះ​រូបភាព និង​ភាព​ពុះកញ្ជ្រោល​នៃ​អារម្មណ៍ ដូចជា ការស្រលាញ់ ការខ្លាច មោទនភាព ការសប្បាយរីករាយ ការពេញ​ចិត្ត ការ​អាណិតអាសូរ ការ​ខក​ចិត្ត និង​ការ​កើត​ទុក្ខ​ ជាដើម។

ជាលទ្ធផល បុរស​ជាសហគ្រិន​ទទួលបានពិន្ទុ​រាង​ខ្ពស់​ជាង​បន្តិច​នៃ​ពិន្ទុ​របស់​បុរស​ជា​ឪពុក ចំពោះ​ទំហំ​នៃ​ការស្រលាញ់​ដែល​ពួកគេ​មាន​ទៅ​លើ​ក្រុមហ៊ុន​ ធៀបនឹង​អារម្មណ៍​ស្រលាញ់​ចំពោះ​កូន។ គេ​ក៏​រក​ឃើញ​ទៀត​ដែរ​ថា ទាំង​បុរស​ជាសហគ្រិន និង​ទាំង​បុរស​ជា​ឪពុក​គេ មាន​ទំនុកចិត្ត​លើស​អំពី​ឱកាស​ជោគជ័យរបស់​ក្រុមហ៊ុន/កូន​របស់​ខ្លួន។ មានន័យថា បុរស​ជា​ឪពុក​ដែល​ស្រលាញ់​កូន គឺ​តែងតែ​គិត​ថា កូន​ខ្លួនឯង​ជា​មនុស្ស​ពូកែ ជាមនុស្សឆ្លាត ដូចគ្នា​ទៅ​នឹង​បុរស​ជា​សហគ្រិន​ដែល​គិត​និង​ជឿជាក់ថា ក្រុមហ៊ុន ឬ​មុខរបរ​ខ្លួន​មាន​ឱកាស​ជោគជ័យ​ខ្ពស់​ដូច្នេះ​ដែរ៕




អត្ថបទបន្ទាប់


សកលវិទ្យាល័យ​ល្អ​ជាង​គេ​បំផុតទាំង៥នៅ​​អាស៊ី ប្រចាំ​ឆ្នាំ២០១៧

ព័ត៌មាន
បើ​និយាយ​ពី​វិស័យ​អប់រំ​នៅ​អាស៊ី ប្រទេស​សិង្ហ​បុរី​គឺ​ឈាន​មុខ​គេ។ របាយការណ៍​ចំណាត់​ថ្នាក់​សកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៧ បង្ហាញ​ថ...

មហាសេដ្ឋីចិន ជែក ម៉ា ចេះ​និយាយ​ភាសា​អង់គ្លេស​​ពី​ទេសចរ​អាមេរិក

ព័ត៌មាន
ជឿទេ​ថា មហាសេដ្ឋីចិន​ ជែក ម៉ា (Jack Ma) ស្ថាបនិក​ក្រុមហ៊ុន Alibaba ចេះ​និយាយ​ភាសា​អង់គ្លេស​ដោយ​មិន​បាន​រៀន​នៅ​សាលា? ប៉ុន្តែ នេះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ