EU បង្កើតប្រព័ន្ធអ៊ីនធើណែតផ្កាយរណបផ្ទាល់ខ្លួន

EU បង្កើតប្រព័ន្ធអ៊ីនធើណែតផ្កាយរណបផ្ទាល់ខ្លួនតម្លៃជាង ៦ពាន់លានដុល្លារ ក្រោយបារម្ភថា ចិន និងរុស្ស៊ី ក្ដោបក្ដាប់ទីផ្សារអវកាស


សហភាពអឺរ៉ុប បានសម្រេចនូវកិច្ចព្រមព្រៀងស្តីពីប្រព័ន្ធអ៊ីនធើណែតផ្កាយរណប ដែលមានតម្លៃជាង ៦ពាន់លានដុល្លារ ដើម្បីជំរុញវិស័យអវកាស និងបច្ចេកវិទ្យាទំនាក់ទំនងផ្ទាល់ខ្លួនឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព ជាពិសេស គឺកាត់បន្ថយការពឹងផ្អែកពីបរទេស និងទប់ស្កាត់ការគំរាមកំហែង ក្នុងខណៈដែលចិន និងរុស្ស៊ី កំពុងក្តោបក្តាប់ទីអវកាសកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
EU សម្រេចបានកិច្ចព្រមព្រៀងប្រព័ន្ធអ៊ីនធើណែតផ្កាយរណបតម្លៃជាង ៦ពាន់លានដុល្លារ

តំណាង​មកពីសភាអឺរ៉ុប និងក្រុមប្រឹក្សា​អឺរ៉ុប ដែលមាន ២៧ប្រទេស បាន​ឯកភាព​លើកិច្ចព្រមព្រៀង​​ប្រព័ន្ធ​អ៊ីនធើណែត​ផ្កាយរណប​តម្លៃជាង ៦ពាន់លានដុល្លារនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២២។

ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រកាស​ពីគំនិតផ្តួចផ្តើម​ក្នុងការ​បង្កើត និង​ប្រតិបត្តិការ​ប្រព័ន្ធ​អ៊ីនធើណែត​ផ្កាយ​រណប​ តាំងពីខែកុម្ភៈមកម្ល៉េះ។ គម្រោង​របស់នេះ ធ្វើឡើង​ដោយ​សារតែសហភាពអឺរ៉ុប មានការបារម្ភអំពីភាពឈានមុខ​របស់​យោធារុស្ស៊ី និងចិន នៅ​ទីអវកាស និង​ការកើនឡើង​យ៉ាងខ្លាំងក្នុង​ការបង្ហោះផ្កាយរណប។

ការមាន​ប្រព័ន្ធអ៊ីនធើណែត​ផ្កាយរណបផ្ទាល់ខ្លួន អាច​ជួយ​ឱ្យ​តំបន់អឺរ៉ុប​ បង្កើនល្បឿន​អ៊ីនធើណែតទាំងនៅក្នុង​តំបន់ខ្លួនឯង និង​នៅ​អាហ្វ្រិកផងដែរ ពោលគឺ​ផ្តល់​​នូវជម្រើស​ប្រភព​​ផ្គត់ផ្គង់​អ៊ីនធើណែត​មួយ ក្រៅពីប្រទេសចិន។

ជាមួយគ្នានេះដែរ បណ្តាញ​ទីអវកាស​មួយនេះ ក៏អាច​គាំទ្រ​​​ដល់​បណ្តាញ​​នានា ក្នុងករណីមាន​ការដាច់ភ្លើង ឬគ្រោះមហន្តរាយ​ធំៗកើត​ និង​ផ្តល់នូវការតភ្ជាប់​ក្នុងកន្លែង​ដែលអត់​មានសេវាផងដែរ។

សូមបញ្ជាក់​ថា ក្នុងចំណោម​កិច្ចព្រមព្រៀង​តម្លៃជាង ៦ពាន់លានដុល្លារនេះ ក្នុងនោះ​ជាង ២ពាន់៤រយលានដុល្លារ ជាទឹកប្រាក់​​របស់ EU ដែលបង្វែរចេញពីកម្មវិធី និងគម្រោងផ្សេងៗ និង​​ជាង ៣ពាន់៧រយលានដុល្លារទៀត រ៉ាប់រងដោយវិស័យ​ឯកជន។

ការអភិវឌ្ឍ​គម្រោងនេះ អាចនឹង​ចាប់ផ្តើម​នៅឆ្នាំក្រោយ ហើយ​នឹង​អាច​ផ្តល់​សេវាពេញលេញ​នៅឆ្នាំ​២០២៨៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន ក្នុងតំបន់អាស៊ី សម្រាប់ប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ (CBC) បានរៀបចំសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន ន…

តើអ្នកជំនាញយល់ឃើញយ៉ាងណា ជុំវិញបញ្ហាប្រឈមរបស់វិស័យ SME បច្ចុប្បន្ន?

ព័ត៌មាន
អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) អះអាងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់ ជាឆ្អឹងខ្នងនៃសេដ្ឋក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ