ការដាក់ទណ្ទកម្មហ៊ុមព័ទ្ធប្រេងរុស្ស៊ី

សំណើរបស់សហភាពអឺរ៉ុប ដាក់ទណ្ទកម្មហ៊ុមព័ទ្ធប្រេងរុស្ស៊ី នៅបន្ដជាប់គាំង


ទណ្ឌកម្មលើកទី៦ ដែលសហភាពអឺរ៉ុបដែលគ្រោងកាត់ផ្តាច់ប្រេងពីរុស្ស៊ីទាំងស្រុង ទៅកាន់តំបន់របស់ខ្លួនហាក់មានភាពរអាក់រអួលមិនដូចទណ្ឌកម្មជុំមុនៗ ដែលបានដាក់ប្រឆាំងនឹងទីក្រុងមូស្គូ ត្រូវបានអនុម័តយ៉ាងឆាប់រហ័សដោយរដ្ឋជាសមាជិកនោះទេ ខណៈមកទល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍ហើយដែលសំណើនេះនៅបន្ដជាប់គាំង។
សំណើរបស់សហភាពអឺរ៉ុប ដាក់ទណ្ទកម្មហ៊ុមព័ទ្ធប្រេងរុស្ស៊ី នៅបន្ដជាប់គាំង

គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង ១​ស​ប្ដា​ហ៍​ហើយ ដែល​សហភាព​អឺរ៉ុប​បាន​លើក​សំណើ​ដាក់​ទណ្ឌកម្ម​លើក​ទី​៦​ចំពោះ​ប្រទេស​រុ​ស្ស៊ី ប៉ុន្ដែ​សំណើ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ការ​ពិភាក្សា​រវាង​រដ្ឋ​ជា​សមាជិក មិន​ទាន់​មានការ​សម្រេច​នៅឡើយ​ទេ ដ្បិតថា មាន​មាន​សមាជិក​ខ្លះ មិន​យល់ព្រម​លើ​សំណើ​នេះ​ឡើយ ព្រោះថា​ការ​ផ្ដាច់​ប្រេង​ពី​រុ​ស្ស៊ី នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​សេដ្ឋកិច្ច ដ្បិតថា​ពួក​គេ​រស់​ពឹងផ្អែក​លើ​ប្រេង​ពី​រុ​ស្ស៊ី​ស្ទើរតែ​ទាំងស្រុង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Euronews​។

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​បង្ហាញ​ជា​លើក​ដំបូង​នូវ​សំណើ​ទណ្ឌកម្ម​ទី ៦​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន ដោយ​បាន​លើក​ឡើង ពី​បញ្ហា​ស្មុគស្មាញ​បំផុត​នៃ​ទណ្ឌកម្ម​ថ្មី​ដែល​ត្រូវ​ដាក់​ទៅ​លើ​រុ​ស្ស៊ី ដែល​ផ្តោត​លើ​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ឲ្យ​បាន​នៅ​ក្នុង​រយៈពេល ៦ ខែ​ខាង​មុខ​នេះ​។

ប្រភព​គណៈ​ក​ម្មា​ការ​របស់​សហភាព​អឺរ៉ុប​មួយ​រូប បាន​អះអាង​ប្រាប់​សារព័ត៌មាន Euronews ថា បញ្ហា​ជាប់​គាំង​នៃ​ទណ្ឌកម្ម​ទី​៦ នេះ ដោយសារ​ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆេ​ក មិន​ព្រម​ទទួលយក​សំណើ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​នោះ​ឡើយ​។

មែនទែន​ទៅ គណកម្មការ​បាន​បើក​កិច្ច​សន្ទនា​ជាន់ខ្ពស់​ជាមួយ​ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆេ​ក មុន​ពេល​ការ​ប្រកាស​នូវ​ទណ្ឌកម្ម​នេះ​ផង​ដែរ ។

ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង នៃ​ការ​ដាក់​ជូន​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​សំណើ​ទណ្ឌកម្ម ទៅ​កាន់​ឯកអគ្គរដ្ឋទូត​នៃ​រដ្ឋ​នីមួយ​ៗ សម្រាប់​តែ​មានការ​ប្រកែក​តវ៉ា​ក៏​បាន​កើត​មាន​ឡើង​ចេញពី​ប្រទេស​ទាំង ៣ ខាងលើ​នេះ ដោយ​ពួក​គេ បាន​ស្នើ​ពន្យារពេល​បន្ថែម​លើ​ការ​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី ដែល​កំណត់​ត្រឹម​ឆ្នាំ​២០២៣ មក​កំណត់​នៅ​ឆ្នាំ​២០២៥​វិញ ព្រោះថា ប្រទេស​ទាំង​បី​នេះ ពឹងផ្អែក​ខ្លាំង​ណាស់​លើ​ប្រេង​ពី​រុ​ស្ស៊ី​។

ឥឡូវនេះ កិច្ច​ពិភាក្សា​លើ​សេ​ក្ដី​សម្រេច​សំណើ​ទណ្ឌកម្ម​នេះ បាន​អូស​បន្លា​យមក​១​ស​ប្ដា​ហ៍​ហើយ ហើយ​កិច្ចចរចា​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មានដំណើរ​ការ​យឺត​មែនទែន ខណៈ​ដែល​គណកម្មការ​អឹ​រ៉ុ​ប កំពុង​សម្រុក​ធ្វើ​កិច្ច​ការងារ​ពីក្រោយ​ឆាក ដើម្បី​ជួយ​សម្រុះសម្រួល​ឲ្យ​សមាជិក​ទាំងអស់​មានការ​សម្រេច​រួម​គ្នា​លើ​សំណើ​ទណ្ឌកម្ម​ថ្មី​នេះ​។

គួ​រំ​លឹ​ង​ថា ប្រទេស​ហុង​គ្រី និង ស្លូ​វ៉ា​គី ក៏​ដូច​ជា​សាធារណរដ្ឋ​ឆេ​ក ជា​ប្រទេស​ដែល​មានការ​ពឹងផ្អែក​ទៅ​លើ​ប្រេង​របស់​រុ​ស្ស៊ី​យ៉ាង​ខ្លាំង ហើយ​ប្រទេស​ហុង​គ្រី​គឺ​ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ដែល​បាន​ច្រានចោល​ទណ្ឌកម្ម​ថាមពល​ប្រឆាំង​នឹង​ទីក្រុង​ម៉ូ​ស្គូ​ចាប់តាំងពី​រុ​ស្ស៊ី​មានការ​លុកលុយ​នៅ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ដំបូង​មក​ម្ល៉េះ​។

ដោយឡែក ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​សហភាព​អឺរ៉ុប លោក សេ​វូ​ឡូ​ដ ឆិ​ន​សូវ (Vsevolod Chentsov) បាន​គូស​បញ្ចា​ក់ថា បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​គួរតែ​ត្រៀមខ្លួន​ទៅ​លើ​ការ ពលី​សេដ្ឋកិច្ច និង​ត្រូវ​អនុម័ត​ទៅ​លើ​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​ទៅ​លើ​ទ​ង្វើ​ឈ្លានពាន​ដ៏​គ​គ្លើ​ន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ កាណាឌីយ៉ា សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីពង្រីកសេវាកម្មដកប្រាក់កាន់តែទូលំទូលាយ

ព័ត៌មាន
ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្ប…

សភាអាមេរិកអនុម័តកញ្ចប់ថវិកា ៤០ ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី

ព័ត៌មាន
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែឧសភា បានអនុម័តកញ្ចប់ថវិកាជំនួយជាង ៤០ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជួយអ៊ុយក្រែន ខណៈដែលសភាអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ