ក្ដីរំពឹងវិស័យទេសចរណ៍ងើបឡើងវិញ

អ្នកជំនាញរំពឹងថាវិស័យទេសចរណ៍នឹងប្រសើរឡើងនៅដើមឆ្នាំ២០២២


អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បដិសណ្ឋាកិច្ចនៅកម្ពុជា បានលើកឡើងថា ស្របពេលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាសម្រុកចាក់វាក់សាំងបង្ការមេរោគយ៉ាងលឿន ខណៈរាជរដ្ឋាភិបាលពិសេសក្រសួងទេសចរណ៍កំពុងរៀបចំនូវគម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច ដោយជំហានដំបូងអាចនឹងចាប់ផ្ដើមពីខេត្តព្រះសីហនុ។ តាមរយៈគម្រោងនេះ អ្នកជំនាញសង្ឃឹមថា វិស័យទេសចរណ៍ ក៏ដូចជាវិស័យបដិសណ្ឋារកិច្ច នឹងអាចវិលមកប្រសើរឡើងវិញនៅដើមឆ្នាំ២០២២ ខាងមុខ។
រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១
ដោយ

ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធ បានប្រាប់ខេមបូណូមីសថា ក្រោយពីពេលមានវិបត្តិ Covid 19 មក វិស័យសណ្ឋាគារ ដែលពឹងផ្អែកទាំងស្រុងទៅលើទេសចរក្នុងស្រុក និង ក្រៅស្រុកនៅតែបន្តជួបការលំបាក ដោយសារការបិទជើងហោះហើរស្ទើរតែស្រុង និង ភ្ញៀវទេសចរត្រូវកំណត់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្ថែមទៀត។ ទាក់ទងនឹងបញ្ហានេះ លោកឌិន សុមេធារិទ្ធ លើកឡើងថា ខាងវិស័យឯកជនដែលអ្នករកស៊ីនៅក្នុងវិស័យទេសចរណ៍ បានសហការជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ កំពុងរៀបចំបើកទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួច និងតេស្តអវិជ្ជមានកូវីដ-១៩ អាចចូលមកកម្សាន្ដនៅកម្ពុជា ដោយមានការលើកលែងការធ្វើចត្តាឡីស័ក។

បើតាមប្រធានសមាគមសណ្ឋាគារកម្ពុជាអណត្តិថ្មីនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំគម្រោងបើកសាកល្បងជាលើកដំបូងនៅក្រុងព្រះសីហនុ ដោយទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងអាចបន្ដមកនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀត ហើយតាមរយៈគម្រោងនេះ រំពឹងថាជួយឲ្យវិស័យទេសចរណ៍នឹងវិលមករកប្រក្រតីវិញនៅឆ្នាំ ដើមឆ្នាំ ២០២២ ខាងមុខនេះ។

តាមការគូសបញ្ជាក់របស់លោក ឌិន សុមេធារិទ្ធ គិតមកដល់ពេលនេះ សណ្ឋាគារប្រមាណ ៥០ សណ្ឋាគារ បានបើកភោជនីយដ្ឋានដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន ព្រមទាំងចុះអនុស្សារណៈយោគយល់ជាមួយក្រសួងសុខាភិបាលដើម្បីទទួលភ្ញៀវ ដែលត្រូវធ្វើចត្តាឡីស័ក។

ក្នុងតួនាទីជាប្រធានសមាគមសណ្ឋាគារកម្ពុជាអណត្តិថ្មី លោក ឌិន សុមេធារិទ្ធ អះអាងថា លោកកំពុងរៀបចំផែនការយុទ្ធសាស្រ្ត បីឆ្នាំ ២០២១ដល់ ២០២៣ ដើម្បីប្រមែរប្រមូលសមាជិកដែលបានបាត់បង់ទៅ ព្រមទាំងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ ដើម្បីប្រសិទ្ធិភាពការងាររបស់ខ្លួន និង ជួយដល់វិស័យសណ្ឋាគារ និង ភោជនីយដ្ឋាន ឲ្យប្រសើរឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំដល់១៧ឆ្នាំ

ព័ត៌មាន
កម្ពុជាមានគម្រោងនឹងចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំរហូតទៅដល់អាយុ១៧ឆ្នាំដែលមានចំនួនប្រមាណជាង២លានអ្នកនៅក្នុងទូទាំងប្រទេ…

ក្រុមហ៊ុន Facebook នឹងវិនិយោគ១ពាន់លានដុល្លារ ជួយអ្នកបង្កើតមាតិកាថ្មីៗ ប្រជែង TikTok

ព័ត៌មាន
ក្រុមហ៊ុន Facebook របស់មហាសេដ្ឋីសញ្ជាតិអាមេរិកលោក Mark Zuckerberg បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារដល់កម្មវិធីជួយឧបត្ថម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ