ស្ថានីយភ្ញាស់កូនមាន់

​អ្នកជំនាញទទូចឱ្យពង្រីកស្ថានីយភ្ញាស់កូនមាន់ក្នុងស្រុក និងបិទខ្ទប់ការលួចនាំចូលខុសច្បាប់ ដើម្បីសង្គ្រោះទីផ្សារមាន់សាច់


ដើម្បីស្រោចស្រង់វិស័យចិញ្ចឹមមាន់សាច់ក្នុងស្រុក អ្នកជំនាញផ្នែកចិញ្ចឹមសត្វ បានជំរុញយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធឱ្យពន្លឿនការបង្កើតស្ថានីយភ្ញាស់កូនមាន់ក្នុងស្រុកឱ្យបានគ្រប់តាមតម្រូវការ ទន្ទឹមនឹងការរឹតបន្តឹងវិធានការទប់ស្កាត់ការលួចនាំចូលកូនមាន់ខុសច្បាប់ពីប្រទេសជិតខាង។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីទីផ្សារមាន់សាច់នៅកម្ពុជា បានជួបវិបត្តិធ្លាក់ថ្លៃយ៉ាងគំហុកនាពេលថ្មីៗនេះ ដោយសារតែបរិមាណកូនមាន់នាំចូលច្រើនហួសពីតម្រូវការទីផ្សារ។
អ្នកជំនាញជំរុញឱ្យពង្រីកស្ថានីយភ្ញាស់កូនមាន់ និងរឹតបន្តឹងការលួចនាំចូលខុសច្បាប់ ដើម្បីទីផ្សារមាន់សាច់
ដោយ

លោក លី ឡាវីល អ្នកគ្រប់គ្រងទូទៅផ្នែកចិញ្ចឹមជ្រូក នៃក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបយល់ឃើញថា កសិករចិញ្ចឹមមាន់សាច់ទ្រង់ទ្រាយតូចនៅតែជួបបញ្ហាប្រឈម និងងាយរងគ្រោះពីការប្រកួតប្រជែងជាមួយក្រុមហ៊ុនមានកសិដ្ឋានធំៗ ដែលមានទុនច្រើន និងមានលទ្ធភាពខ្ពស់។ បើតាមអ្នកជំនាញរូបនេះ ការនាំចូលកូនមាន់ច្រើនពីប្រទេសជិតខាងដោយមិនមានការគ្រប់គ្រងច្បាស់លាស់ កំពុងធ្វើឱ្យកសិករខ្នាតតូចរងផលប៉ះពាល់យ៉ាងខ្លាំង។ បើតាមលោក លី ឡាវីល មកទល់ពេលនេះ សកម្មភាពភ្ញាស់កូនមាន់របស់ក្រុមហ៊ុនក្នុងស្រុកមានលទ្ធភាពជិតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការដល់កសិករ ខណៈការទប់ស្កាត់ការនាំចូលកូនមាន់ពីប្រទេសជិតខាងហាក់ពុំទាន់មានប្រសិទ្ធភាពនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមដល់កសិករបានលុះត្រាតែមានការជំរុញការបង្កើតស្ថានីយភ្ញាក់កូនមាន់ក្នុងស្រុកឱ្យបានគ្រប់តម្រូវការ និងរឹតបន្តឹងការលួចនាំចូលខុសច្បាប់។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពនេះ ក្រុមហ៊ុនចិញ្ចឹមសត្វដែលមានកសិដ្ឋានធំៗគួរកាត់បន្ថយបរិមាណចិញ្ចឹម ដើម្បីសង្រ្គោះទីផ្សារ ខណៈការចិញ្ចឹមច្រើនពេកបានធ្វើឱ្យតម្លៃមានការធ្លាក់ចុះ និងប្រឈមការខាតបង់។ បើតាមអ្នកជំនាញរូបនេះ សមាគមបានសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ខណៈតម្លៃមាន់សាច់ចាប់ផ្ដើមឡើងថ្លៃវិញជាបណ្ដើរៗហើយ។

គួររំលឹកថា វិបត្តិធ្លាក់ថ្លៃមាន់សាច់នាពេលកន្លងមកបានធ្វើឱ្យកសិករជាច្រើនខាតបង់ដើមទុនយ៉ាងដំណំ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមាន់សាច់រស់នៅតាមកសិដ្ឋានបានងើបឡើងដល់ប្រមាណ ៤,៦០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែកសិករអះអាងថា កម្រិតតម្លៃនេះគ្រាន់តែជួយសម្រាលការខាតបង់ប៉ុណ្ណោះ ពោលគឺនៅមិនទាន់អាចផ្តល់ផលចំណេញដូចពេលមុននៅឡើយទេ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក និងក្រុមហ៊ុន ធេលហ្វា អ៊ិន បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខស្តីពីការផ្តល់សេវាកម្មឡូជីស្ទីក

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុន ធេលហ្វា អ៊ិន ដែលជាក្រុមហ៊ុនចែកចាយផលិតផលឱសថនៅកម្ពុជា និងក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទ…

តើខេត្តគោលដៅទេសចរណ៍សំខាន់ៗបានត្រៀមខ្លួនបែបណា ដើម្បីទទួលបានភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ?

រៀងរាល់ឱកាសឈប់សម្រាកនៃពិធីបុណ្យទានម្ដងៗ ពលរដ្ឋខ្មែរតែងតែឆ្លៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ខណៈអាជ្ញាធរខេត្តគោលដៅសំខាន់ៗ ក៏បាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ