Advertisement
ហ្វេសប៊ុក

Zuckerberg រំឭក​ពីគ្រា​ដែល​លំបាក​បំផុត​នៅ​ក្នុង​ក្រុមហ៊ុន​ហ្វេសប៊ុក


ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០១៧​ ជាថ្ងៃ​ដែល​លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Facebook ទទួលសញ្ញាបត្រ​កិត្តិយស​ពី​សាកល​វិទ្យាល័យ Harvard។ លោក ហ្សាក់ឃើប៊ើគ ថ្លែង​សុន្ទរកថា​ដ៏​វែង​មួយ​ទៅ​កាន់​និស្សិត​បញ្ចប់​ការសិក្សា អាណាព្យាបាល​របស់​និស្សិត និង​សាស្ត្រាចារ្យ​សកលវិទ្យាល័យ ក្នុង​នោះ​មាន​ចំណុច​មួយ គឺ​លោក​រៀបរាប់​ពី​គ្រា​លំបាក​បំផុត​​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។
ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន ហ្វេសប៊ុក។
ដោយ
Advertisement

លោក ហ្សាក់ឃើប៊ើគ ថ្លែងថា កាល​ពី​ហ្វេសប៊ុកចាប់​ផ្ដើម​បាន​ពីរ​បី​ឆ្នាំ ក្រុមហ៊ុន​ធំៗ​ចង់​ទិញ​យក​ក្រុមហ៊ុន​ហ្វេសប៊ុក។ មនុស្ស​ស្ទើរ​គ្រប់​គ្នា​នៅ​ក្នុង​ជួរ​គ្រប់គ្រង​ក្រុមហ៊ុន ចង់​លក់ និង​ផ្ដល់​យោបល់​ឲ្យ​លោក​លក់ ប៉ុន្តែ លោក​មិន​យល់ព្រម។ 

នៅ​ក្នុង​សុន្ទរកថា​ទទួលសញ្ញាបត្រ លោក ហ្សាក់ឃើប៊ើក បន្ត​ថា កាល​ណោះ បើ​លោក​គ្មាន​គោលបំណងធំ​ទេ ហើយ​លោក​យល់ព្រមលក់​នោះ គឺ​អាច​ចាត់ទុក​ថា​ ជា​ជោគជ័យ​ដ៏​មហិមា​របស់​កូន​ក្រុមហ៊ុន​ដែលទើបកើត​ទៅ​ហើយ។ 

លោកថា ការសម្រេច​ចិត្ត​មិន​លក់​ក្រុមហ៊ុន​នៅ​គ្រា​នោះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បែកបាក់​គ្នា។ បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ហ្វេសប៊ុក​ជាច្រើន​នាក់​បាន​លា​ឈប់​ពី​ការងារ។ 

លោក ហ្សាក់ឃើប៊ើគ មានប្រសាសន៍​យ៉ាងដូច្នេះ ៖ «គ្រា​នោះ ខ្ញុំមាន​អារម្មណ៍​ឯកោ។ ខ្ញុំ​គិតថា វា​ជា​កំហុស​ខ្ញុំ។ ខ្ញុំ​សួរខ្លួនឯងថា តើ​ខ្ញុំ​ពិត​ជា​ខុស​មែនឬ? ខ្ញុំ​គ្រាន់តែ​ជា​កូន​ក្មេង​អាយុ ២២ឆ្នាំ ដែល​មិន​សូវ​ដឹង​ពី​របៀប​ធ្វើការឡើយ»

ស្ថាបនិក​ហ្វេសប៊ុក​វ័យ​ក្មេង បន្ថែម​ថា ៖ «ប៉ុន្តែ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ទើប​ខ្ញុំ​យល់​ថា រឿងរ៉ាវ​កើត​ឡើង​យ៉ាង​ដូច្នោះ ដោយសារ​តែ​កង្វះ​នូវ​ស្មាតីសម្រេច​គោល​បំណងធំ»

លោក ហ្សាក់ឃើប៊ើក និយាយថា កាល​នោះ លោក​មិន​លក់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដោយសារ​លោក​ចង់​ពង្រីក​វា​ឲ្យ​កាន់​តែ​ភ្ជាប់​ទៅដល់​មនស្ស​កាន់​តែ​ច្រើន​ថែមទៀត។ ម្យ៉ាង​កាល​នោះ លោក​ទើប​បង្កើត News Feed ដំបូង ដែល​លោក​គិត​​ថា វា​នឹង​អាច​ជួយ​ឲ្យ​ហ្វេសប៊ុក​ផ្លាស់ប្ដូរ​របៀប​ដែល​មនុស្ស​យើង​យល់ដឹង​អំពី​ពិភព​លោក។ 

Mark Zuckerberg (ម៉ាក ហ្សាក់ឃើប៊ើគ) ជាមហាសេដ្ឋីមួយរូប​ក្នុងចំណោម​មហាសេដ្ឋី​ជាច្រើនរូប ដែល​សុទ្ធ​សឹង​ជា​អ្នក​រត់ចោល​ការសិក្សា​នៅ​ថ្នាក់​សកលវិទ្យាល័យ ទៅបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា តួយ៉ាង លោក ប៊ីល ហ្គេតស៍ (Bill Gates) ស្ថាបនិក​ក្រុមហ៊ុន Microsoft និង លោក ស្ទីវ ចបស៍ (Steve Jobs) ស្ថាបនិក​ក្រុមហ៊ុន Apple ជាដើម៕




អត្ថបទបន្ទាប់


ទីបំផុត ស្ថាបនិក Facebook ទទួលបាន​សញ្ញាបត្រ​ពី Harvard ហើយ...

ព័ត៌មាន
ស្ថាបនិក​បណ្ដាញ​ព័ត៌មាន​សង្គម​ Facebook ដ៏​ល្បីល្បាញ បោះបង់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Harvard កាល​ពី​ឆ្នាំ​២០០៤។ យោងតាមការចុះផ្សាយ...

ផ្សារ​ Makro បោះដុំ​ទំនិញ​ធំ​បំផុត​នៅ​ថៃ សម្ពោធ​សាងសង់នៅ​កម្ពុជា​​សប្ដាហ៍ក្រោយ

ព័ត៌មាន
Makro គឺ​​ជា​ផ្សារ​ទំនើប​ស្តុក​លក់​ទំនិញ​បោះដុំ​រាប់ពាន់​មុខ​ធំ​ជាង​គេ​បង្អស់​របស់​ថៃ ឥឡូវ​នេះ សាខា​របស់​ផ្សារ​នេះ​នឹង​សម្ពោធ​ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ