រោងចក្រសហគ្រាសបើកទ្វារធ្វើការជាធម្មតា

ក្រសួងការងារ៖ រោងចក្រសហគ្រាសស្ទើរ១០០% បើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃបុណ្យចូលឆ្នាំទី១


អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា នៅព្រឹកថ្ងៃនេះមានរោងចក្រប្រមាណជាង៩៥% បានបើកដំណើរការកាងារជាធម្មតា ខណៈដែលមានរោងចក្រមួយចំនួនបានសម្រាកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។
ក្រសួងការងារ៖ រោងចក្រសហគ្រាសស្ទើរ១០០% បើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃបុណ្យចូលឆ្នាំទី១

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា «​គិត​ត្រឹម​ម៉ោង ៧:៣០​នាទី​ព្រឹក​នេះ រោងចក្រ​ទាំងអស់​ដែល​បាន​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍ នៅ​តែ​បើក​ដំណើរការ​ធម្មតា​។ បន្ថែម​ពី​នេះ​ទៀត នៅ​ខេត្តស្វាយរៀង រោងចក្រ​ដែល​បាន​ឈប់​សម្រាក​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​បើក​ដំណើរការ​វិញ​ដែរ នៅ​ថ្ងៃនេះ​។ ជា​រួម​គឺ​រោងចក្រ​លើស ៩៥% បាន​ដំណើរការ រីឯ​កម្មករ​រោងចក្រ​ក៏​បាន​មក​ធ្វើការ​ធម្មតា​»​។ ឯកឧត្តម​បន្ថែម​ថា «​កម្មករនិយោជិត​ដែល​បាន​ឈប់​ការងារ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​នេះ នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃក្រោយ​ចូល​ឆ្នាំ​។ កម្មករ​នោះ​នឹង​មិន​ទទួល​បាន​ប្រាក់បៀវត្ស​ទេ ប្រសិនជា​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រោងចក្រ​»​។

ក្រសួង​ការងារ​តាម​រយៈ​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​លើក​ថ្ងៃ​ឈប់​សម្រាក​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​នេះ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ដោយ​នឹង​ត្រូវ​រង​ចាំ​រហូត​ដល់​បញ្ចប់​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ហើយ​ក្រសួង​ការងារ​នឹង​សង​ថ្ងៃ​ឈប់​សម្រាក​ដល់​ប្រជាពលរដ្ឋ​នៅ​ពេលវេលា​មួយ​ដែល​សម​ស្រប​។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ច័​ន្ធ ទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ គឺជា​ចូល​ឆ្នាំ​ទី​០១ ខណៈ​ដែល​ឆ្នាំ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ មាន​រហូត​ដល់​ទៅ​៤​ថ្ងៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសចរណ៍ជាតិ​វៀតណាម លក់ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​ក្រុមហ៊ុន​ កម្ពុជា អង្គរ អ៊ែរ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines កំពុង​ដំណើរការ​លក់​ភាគហ៊ុន​របស់​ខ្លួន នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ…

គិតត្រឹមព្រឹកថ្ងៃទី ១៣ មេសានេះ កម្ពុជាមិនមានករណីឆ្លងថ្មី អ្នកជាថ្មី និងអ្នកស្លាប់ ដោយសារ Covid-19ទេ!

ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១៣ មេសា ២០២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ