ធនាគារកណ្តាល

ធនាគារកណ្តាលចំនួន៤ប្រទេសនឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែន


ធនាគារកណ្តាលនៃ ប្រទេសអូស្រ្តាលី សិង្ហបុរី ម៉ាឡេស៊ី និងអាហ្រ្វិកខាងត្បូង នឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែន ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលផ្សេងៗគ្នា ដើម្បីវាយតម្លៃថាតើ ពួកគេអាចធ្វើឲ្យវាកាន់តែងាយស្រួល និងអាចកាត់បន្ថយចំណាយនៃប្រតិបត្តិការទាំងនេះទេ។ នេះបើយោងតាមការចេញផ្សាយនៅលើ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល
ដោយ

រដ្ឋាភិបាលនៃប្រទេសជាច្រើន រួមទាំងធនាគារកណ្តាលរបស់ពួកគេ កំពុងសិក្សាបន្ថែមពី ការប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ដែលជាទម្រង់ឌីជីថលនៃរូបិយប័ណ្ណដែលមានស្រាប់។

តួយ៉ាងប្រទេសមួយចំនួន ដូចជា ប្រទេសចិន ក៏កំពុងដំណើរការសាកល្បង រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ជាប្រភេទផ្តោតទៅលើការចាយរាយ ដើម្បីចម្លងសាច់ប្រាក់នៅក្នុងលំហូរសេដ្ឋកិច្ច ខណៈ បណ្តាប្រទេសដទៃទៀត កំពុងពិចារណាប្រើប្រាស់ ប្រភេទផ្តោតទៅលើការចាយដុំ ដើម្បីកែលម្អដំណើរការផ្ទៃក្នុងនៃ ប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេ។

 គម្រោងជាច្រើន គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ និងផ្តោតទៅលើតែសេដ្ឋកិច្ចក្នុងស្រុក តែសម្រាប់ការអភិវឌ្ឍន៍ ច្បាប់ និងក្របខណ្ឌពិភពលោក សម្រាប់ដំណើរការប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល នៅជុំវិញសកលលោក គឺមានបច្ចេកទេសស្មុគស្មាញណាស់ និងជាពិសេសពាក់ព័ន្ធទៅនឹងនយោបាយ។

ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank of International Settlement) គឺជាអ្នកដឹកនាំគម្រោងនេះ ដែលមានបំណងអភិវឌ្ឍន៍គំរូដំបូងនៃ វេទិការួមគ្នាសម្រាប់ការទូទាត់ឆ្លងព្រំដែន ដោយប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ប្រភេទផ្សេងៗគ្នា។

វេទិកានេះ នឹងអនុញ្ញាតឲ្យ ស្ថាប័នហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយផ្ទាល់ជាមួយគ្នា នៅក្នុង រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ដែលអាចលុបបំបាត់នូវ តម្រូវការអន្តរការី និងកាត់បន្ថយចំណាយ និងពេលវេលានៃការធ្វើប្រតិបត្តិការ។

 យ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះ នឹងសិក្សាបន្ថែមពី បច្ចេកទេស អភិបាលកិច្ច និងការរចនាប្រតិបត្តិការ។

សូមជម្រាបដែរថា គម្រោងផ្សេងទៀតដែលដឹកនាំដោយ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ ក្នុងការប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល សម្រាប់ការទូទាត់ឆ្លងព្រំដែន ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដែលមានធនាគារកណ្តាលនៃប្រទេសចិន ហុងកុង ថៃ និងអារ៉ាប់រួម៕

អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩រុញពលរដ្ឋថៃជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង ក្នុងតួលេខអាក្រក់ជាងគេបំផុតប្រចាំតំបន់

ព័ត៌មាន
ស្ថានភាពកូវីដ-១៩ នៅថៃកាន់តែយ៉ាប់យ៉ឺនឡើងៗ បាននិងកំពុងរុញឲ្យពលរដ្ឋថៃជួបនឹងបញ្ហាជីវភាពកាន់តែខ្លាំងដែរ។ ជាក់ស្ដែង តាមការស្រាវជ្រាវរបស់ក្រ…

កម្ពុជាបានរកឃើញករណីមេរោគបំប្លែងថ្មី ឌែលតា ២.៦៤៧ នាក់ហើយ!

ព័ត៌មាន
មេរោគបំប្លែងថ្មីប្រភេទ ឌែលតា នៅតែបន្តមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់ពេលនេះកម្ពុជាបានរកឃើញនូវមេរោគបំប្លែងថ្មី ប្រភេទ ឌែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ